គូរ​សម​ពង្ស

គូរ​សម​ពង្ស

  **លក្ខ​ណះ​ឆ្នាំ​ត្រូវ​គ្នា​ឬ​សម្ពង្ស​របស់​គូ​អាពាហ៍ពិពាហ៍​តាម​ជំនឿ​ចិន​

បុរស​ស្ត្រី​ដែលជា​គូ​អាពាហ៍ពិពាហ៍​ថ្ងៃខែ​ឆ្នាំ​កំណើត​ត្រូវ​គ្នា​ឬ​ហៅថា​ សម្ពង្ស​ត្រូវបាន​ជនជាតិ​ចិន​គេ​មាន​ជំនឿ​អស់កាល​ជា​យូរ​មកហើយ​។​ការរៀបចំ​ គូរ​ស្រករ​តាម​លក្ខ​ណះ​នេះ​គេ​ជឿថា​អាចជួយ​ឲ្យ​គូ​អាពាហ៍ពិពាហ៍​រួម​រស់នៅ​ ជាមួយគ្នា​ប្រកប​ទៅដោយ​ភាព​ស្រុះស្រួល​និង​មាន​ក្តី​ចម្រុងចម្រើន​ក្នុង​ គ្រួសារ​ផង​។​
​ឆ្នាំជូត​
អ្នក​ដែល​កើត​ឆ្នាំជូត​តែងមាន​សេចក្តីប្រាថ្នា​ខ្ព​ស់មានភាព​ស្មោះស្ម័គ្រ​ ច្រើន​មានចិត្ត​ចេះ​ជួយ​ជ្រោមជ្រែង​និង​ចិត្ត​ទូលំទូលាយ​ផង​។​អ្នក​កើត​ ឆ្នាំជូត​គូគ្រង​ដ៏​ល្អ​របស់​អ្នក​គឺ​អ្នក​ដែល​កើត​ឆ្នាំរោង​និង​ឆ្នាំវក​។​ ចំពោះ​ឆ្នាំ​ដែល​គួរ​ចៀសវាង​យក​ជា​គូគ្រង​គឺ​អ្នក​​កើត​ឆ្នាំមមី​ឬ​ឆ្នាំ​ សេះ​។​

​ឆ្នាំឆ្លូវ​
លោកអ្នក​ដែល​កើត​ឆ្នាំ​គោ​ជាម​នុស្ស​ដែល​អាច​ទុកចិត្តបាន និង​ជាម​នុស្ស​ប្រកបទៅដោយ​ភាព​ឆ្លាត​វៃ​។​ក្រៅពីនេះ​ជាម​នុស្ស​ដែល​ចូលចិត្ត ​ការលេង​សើ​ចស​ប្បាយ​ហើយ​ក្រុមមនុស្ស​ដែល​នៅក្បែរ​តែង​ទទួល​ក្តីសប្បាយ​ រីករាយ​ទៅជា​មួយ​ផង​។​
​អ្នក​កើត​ឆ្នាំ​គោ​គូគ្រង​ដ៏​ល្អ​របស់​អ្នក​គឺ​ អ្នក​កើត​ឆ្នាំម្សាញ់​និង​ឆ្នាំរកា​។​ចំណែក​គូគ្រង​ដែល​គួរ​ចៀសវាង​រៀបការ​ ជាមួយ​គឺ​អ្នក​កើត​ឆ្នាំមមែ​ឬ​ឆ្នាំ​ពពែ​។​
​ឆ្នាំខាល​
​ អ្នក​កើត​ឆ្នាំ​ខ្លា​ជាម​នុស្ស​ម៉ឺងម៉ាត់​ដាច់ខាត​និង​ក្លាហាន​តែ​ពេលខ្លះ​ ក៏មាន​អារម្មណ៍​ទន់ជ្រាយ​យ៉ាង​ងាយ​ដែរ​។​គូគ្រង​ដ៏​ល្អ​របស់​អ្នក​កើត​ឆ្នាំ ​ខ្លា​គឺ​ឆ្នាំមមែ​និង​ឆ្នាំច​។​គួរ​ចៀសវាង​គូគ្រង​ដែល​កើត​ឆ្នាំ​ស្វា​។​
​ឆ្នាំថោះ​
លោកអ្នក​ដែល​កើត​ឆ្នាំ​ទន្សាយ​ជាម​នុស្ស​ដែលមាន​មន្ត​ស្នេហ៍​ទើបបាន​ក្លាយជា ​មនុស្ស​ដែល​គួរ​ជាទី​ស្រឡាញ់​របស់​មនុស្ស​ទូទៅ​នៅ​ជុំវិញខ្លួន​។​ក្រៅពីនេះ ​អ្នក​កើត​ឆ្នាំនេះ​ច្រើន​ជា​មនុស្ស​ឆ្លាត​វាងវៃ​មាន​សមត្ថភាព​និង​ខ​ណះ​ ជាមួយគ្នា​ក៏​ជាម​នុស្ស​ស្រឡាញ់​ភាពស្ងប់ស្ងាត់​ដែរ​។ គូគ្រង​ដ៏​ល្អ​របស់​អ្នក​គឺ​អ្នក​ដែល​កើត​ឆ្នាំមមែ​និង​ឆ្នាំកុរ​។​គួ​ ចៀសវាង​រក​គូគ្រង​ដែល​កើត​ឆ្នាំរកា​ឬ​ឆ្នាំមាន់​។​
​ឆ្នាំរោង​
អ្នក​កើត​ឆ្នាំរោង​ជា​មនុស្ស​ចិត្ត​ក្តៅ​តែ​ឧស្សាហ៍​ក្នុង​កិច្ចការងារ​ហើយ​ ធ្វើ​កិច្ចការ​ណា​សម្រេច​កិច្ចការ​នោះ​។​តែ​យ៉ាងណា​ដំណើរ​ជីវិត​របស់​ លោកអ្នក​តែងតែមាន​ភាពច្របូកច្របល់​លុកលុយ​បន្តិច​។​ចំពោះ​សេចក្តីស្នេហា​វិញ ​ជាម​នុស្ស​ងាយ​ស្រឡាញ់​និង​ងាយ​ឈ្លក់​វង្វេង​ផង​។​គូគ្រង​ដ៏​ល្អ​របស់​អ្នក ​កើត​ឆ្នាំរោង​គឺ​អ្នក​កើត​ឆ្នាំ​ស្វា​។​គួរ​ចៀសវាង​គូគ្រង​ដែល​កើត​ឆ្នាំច​ ។​
​ឆ្នាំម្សាញ់​
លោកអ្នក​ដែល​កើត​ឆ្នាំម្សាញ់​ជា​មនុស្ស​ចិត្តធំ ក្លាហាន  មិនសូវ​ចេះ​លាក់លៀម ឆ្លាត​វាងវៃ មានចំណេះដឹង មាន​ភាព​សុខដុម​ក្នុង​ជីវិត​មាន​បញ្ញា​និង​ចេះ​ប្រយ័ត្នប្រយែង​បញ្ហា​នៅ​ ជុំវិញខ្លួន​បាន​គ្រប់​ជ្រុងជ្រោយ​។​គូគ្រង​ដ៏​ល្អ​របស់​អ្នក​គឺ​អ្នក​កើត​ ឆ្នាំ​រកា​និង​ឆ្លូវ​។​គួរ​ចៀសវាង​អ្នក​កើត​ឆ្នាំកុរ​ឬ​ជ្រូក​។​
​ឆ្នាំមមី​
​ អ្នក​ដែល​កើត​ឆ្នាំ​សេះ​ជា​មនុស្ស​រហ័សរហួន​,​ចូលចិត្ត​សង្គមមនុស្ស​,​តែង​ គិត​ធ្វើការ​ធំដុំ​,​ជា​មនុស្ស​សម្រេចចិត្ត​លឿន​,​មិន​ចូលចិត្ត​ស្ពឹក​ ស្រពន់​,​មិន​ខ្លាច​ការប្រឈមមុខ​។​អ្នក​កើត​ឆ្នាំ​សេះ​តែង​មានការ​ ប៉ិនប្រសព្វ​ក្នុងការ​ប្រើ​ខួរក្បាល​និង​ជា​មនុស្ស​មាន​សេចក្តីក្លាហាន​ ច្រើន​ផង​។​គូគ្រង​ដ៏​ល្អ​របស់​អ្នក​កើត​ឆ្នាំ​សេះ​គឺ​ឆ្នាំខាល​និង​ច​។​គួរ ​ចៀសវាង​អ្នក​កើត​ឆ្នាំជូត​។​
​ឆ្នាំមមែ​
លោកអ្នក​ដែល​កើត​ឆ្នាំ​ពពែ​ជាម​នុស្ស​ដែល​ស្រឡាញ់​ភាពស្រស់ស្អាត មាន​បញ្ញា​ឆ្លាត​វាងវៃ​មានចិត្ត​សន្តោស​ប្រណី​និង​ចិត្ត​ទូលាយ​។​បើជា​ អ្នកនិពន្ធ​តែងមាន​ថ្វីដៃ​ល្អ​,​បើជា​អ្នក​និយាយ​ជា​មនុ​ស្សមាន​វោហា​សព្ទ​ ល្អ​។​ចំពោះ​គូគ្រង​ដ៏​ល្អ​របស់​អ្នក​គឺ​អ្នក​កើត​ឆ្នាំថោះ​ឬ​ឆ្នាំកុរ​។​ គួរ​ចៀសវាង​យក​គូគ្រង​ដែល​កើត​ឆ្នាំឆ្លូវ​។​
​ឆ្នាំវក​
លោកអ្នក​ដែល​កើត​ឆ្នាំវក​ជា​មនុស្ស​ដែលមាន​ពិធីការ​ចរចា​យ៉ាង​ឈ្លាសវៃ​,​ មានចំណេះដឹង​,​ជា​អ្នកមាន​ប្រាជ្ញា​ខ្ពស់​,​មាន​ភាព​មោះមុត​ពុះពារ​ចង់បាន​ អ្វីដែល​ប្រសើរ​ជាង​នេះ​ទើប​ធ្វើ​ឲ្យ​ជោគជ័យ​ក្នុង​ជីវិត​ច្រើនតែ​យ៉ាងណា​ អ្នក​កើត​ឆ្នាំ​ស្វា​បរិវា​របស់ខ្លួន​
​មិនសូវ​ល្អ​ទេ​គប្បី​មានការ​ ប្រយ័ត្នប្រយែង​។​គូគ្រង​ដ៏​ល្អ​របស់​អ្នក​កើត​ឆ្នាំ​ស្វា​គឺ​អ្នក​កើត​ ឆ្នាំរោង​និង​ឆ្នាំជូត​។​គួរ​ចៀសវាង​គូគ្រង​ដែល​កើត​ឆ្នាំខាល​។​
​ឆ្នាំរកា​
លោកអ្នក​កើត​ឆ្នាំមាន់​មាន​លក្ខ​ណះ​ជា​មនុស្ស​អ្នក​ដែល​ចូលចិត្ត​សិក្សា​ ស្រាវជ្រាវ​,​មាន​ភាពឆ្លាតវាងវៃ​ប្រកាន់ខ្ជាប់​ភាពស្មោះត្រង់​និង​ ភាពត្រឹមត្រូវ​។​ក្រៅពីនេះ​ជាម​នុស្ស​ដែលមាន​គំនិត​ផ្តូ​ច​ផ្តើម​នូវ​របស់​ ថ្មីៗ​ជានិច្ច​។​
​គូគ្រង​ដ៏​ល្អ​របស់​អ្នក​គឺ​អ្នក​កើត​ឆ្នាំម្សាញ់​និង​ឆ្លូវ​។​គួរ​ចៀសវាង​គូគ្រង​ដែល​កើត​ឆ្នាំថោះ​។​

​ឆ្នាំច​
​ ​លោកអ្នក​ដែល​កើត​ឆ្នាំច​មាន​លក្ខ​ណះ​ជាម​នុស្ស​ដែល​ស្មោះត្រង់​មាន​ ភក្តីភាព​ចំពោះ​អ្នកមានគុណ​ជានិច្ច ជា​មនុស្ស​មានចិត្ត​សម្បុរ​ស​ចេះ​ជួយ​ជ្រោមជ្រែង មិន​អាត្មានិយម​មាន​សមត្ថភាព​ពិសេស​គឺអាច​ធ្វើ​ការរួម​ជាមួយ​អ្នកដទៃ​បាន​ យ៉ាង​ល្អ​។​ការបំពេញ​ការងារ​រ​ហ័សរ​ហួន​និង​សម្រេច​លទ្ធផល​ខ្ពស់​ផង​។​ គូគ្រង​ដ៏​ល្អ​របស់​អ្នក​គឺ​អ្នក​កើត​ឆ្នាំមមី​និង​ខាល​។​គួរ​ចៀសវាង​យក​ គូគ្រង​ដែល​កើត​ឆ្នាំរោង​។​
​ឆ្នាំកុរ​
លោកអ្នក​ដែល​កើត​ឆ្នាំកុរ​ជា​មនុស្ស​មានធម៌​អា​ក្នុង​ខ្លួន​ខ្ពស់ ចួ​ល​ចិត្ត​ជួយ​អ្នកដទៃ​ពិសេស​ថែមទាំង​ជាម​នុស្ស​ដែលមាន​បុគ្គលិក​លក្ខ​ណះ​ ល្អ​និយាយ​គ្នា​ឆាប់​យល់​។​ចំពោះ​គូគ្រង​ដ៏​ល្អ​របស់​លោកអ្នក​គឺ​អ្នក​កើត​ ឆ្នាំថោះ​និង​មមី​។​គូគ្រង​ដែល​គួរ​ចៀសវាង​គឺ​កើត​ឆ្នាំម្សាញ់​៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s