ទស្សនៈ​ជា​មូលដ្ឋាន​អំពី​ “​ហុងស៊ុយ​”

ទស្សនៈ​ជា​មូលដ្ឋាន​អំពី​“​ហុងស៊ុយ​”

អ្វី​ជា​“​ហុងស៊ុយ​?”
​     ​បើ​បកស្រាយ​តាម​ភាសា​ចិន​ពាក្យ “​ហុង ស៊ុយ​” ពីរ​ម៉ាត់​នេះ​មានន័យ​ពិត​ថា ខ្យល់ និង​ទឹក តែ​តាម​ការពិត​ពាក្យ​នេះ​បាន បង្កប់ន័យ​ដ៏​ទូលំទូលាយ និង​អរូបី​ច្រើន​ជាង​នេះ ដោយ​មិន​សំដៅ​ទៅ​នឹង​ន័យ​ដើម​របស់​វា​នោះ​ទេ ។
​    ​ហុងស៊ុយ​ត្រូវបាន​គេ​និយាយ​សំដៅ​ទៅលើ​ថាមពល​របស់​បរិស្ថាន​ជុំវិញ​ទៅលើ​ ជីវិត​របស់​មនុស្ស ។ ហេតុ​នេះ​ការសិក្សា​ពី​ហុងស៊ុយ គឺជា​ការ​សិក្សា​ពី​ថាមពល​របស់​បរិស្ថាន​ជុំវិញ​ទៅលើ​គ្រប់​ទម្រង់​នៃ​ជីវិត ឬ​ជោគវាសនា​របស់​មនុស្ស​នេះឯង ។

                              

​                                      និមិត្តសញ្ញា ហុងស៊ុយ តាមទស្សនៈចិន
ចុះ​ថាមពល​នោះ​គឺជា​អ្វី ? ថាមពល​នោះ​គឺ​ជា​កម្លាំង​អរូបី​ម្យ៉ាង  ដែល​គេ​មិនបាន​កំណត់​ន័យ​ឱ្យបាន​ច្បាស់លាស់​ថា ជា​ថាមពល​ម៉ាញ៉េ​ទិច ជា​ពន្លឺ ជា​ខ្យល់ ជា​រលក ធាតុអាកាស ជា​សំឡេង ឬ​ជា​អ្វី​ផ្សេង​ឱ្យបាន​ជាក់លាក់​ឡើយ នៅក្នុង​ក្បួន​បុរាណ​ចិន ។ ថាមពល​អរូបី​នេះ​អាច​កើត​ចេញ​ពី​អ្វីៗ​គ្រប់យ៉ាង​ដែល​នៅ​ជុំវិញ​ខ្លួន​ មនុស្ស​យើង សូម្បី​តែ​វត្ថុ​គ្មាន​ជីវិត​ក៏​អាច​មាន​ឥទ្ធិពល​ទៅលើ​មនុស្ស និង​បរិស្ថាន ជុំវិញ​ដែរ ។ ថាមពល​ទាំង​នោះ​អាច​ជះ​លទ្ធផល​ពីរបែប គឺ​អាក្រក់ និង​ល្អ ទៅលើ​ដំណើរ​ប្រព្រឹត្តទៅ​នៃ​ជីវិត​សត្វលោក ។ ឧទាហរណ៍​ជាក់ស្តែង និង ងាយ​យល់​បំផុត​មួយ​សម្រាប់​លោក​អ្នក​ពិចារណា​គឺ នៅពេល​ដែល​កន្លែង​រស់​នៅ​មួយ​ពោរពេញ​ទៅ​ដោយ​ក្លិនស្អុយ និង​ខ្យល់អាកាស​អាប់អួ គេ​អាច​និយាយបាន​ថា កន្លែង​នោះ​គ្មាន​ហុងស៊ុយ​ល្អ ហើយ​អ្នក​រស់នៅ​ទីនោះ​នឹង​ជួបប្រទះ​បញ្ហា​ផ្សេងៗ​ច្រើន រួម​ទាំង​បញ្ហា​សុខភាព ហេតុនេះ​គេ​ត្រូវ តែ​ប្រែ​ទីកន្លែង​រស់នៅ​នោះ​ដើម្បី​ធ្វើឱ្យ​ស្ថានភាព​ជីវិត​ប្រចាំ​ថៃ្ង​មាន ​លក្ខណៈ​ល្អប្រសើរ​ឡើងវិញ ។​
​    ​ថាមពល​ទាំង​អស់នោះ​ប្រែប្រួល​ទៅតាម​ពេលវេលា ទីកន្លែង និង សកម្មភាព​នានា ដោយ​មាន​ឥទ្ធិពល​ទៅ​លើ​ផែនដី ទៅលើ​ទីកន្លែង​មួយ ទៅលើ​អ្វីមួយ និង​ទៅលើ​មនុស្ស​ម្នាក់ៗ ដោយឡែកៗ​ពីគ្នា ។ បើ​និយាយ​ចំពោះ​តែ​មនុស្ស ថាមពល​អរូបី​ទាំង នោះ​ជះឥទ្ធិពល​ទៅលើ​វាសនា​មនុស្ស​នីមួយៗ​ខុសៗ គ្នា ទៅតាម​ពេលវេលា​ដែល​មនុស្ស​កើត ។ នេះ​មានន័យ​ថា ពេលដែល មនុស្ស​ម្នាក់ៗ​ចាប់កំណើត​ឡើង គេ​មាន​ជោគវាសនា​កំណត់​រួចជាស្រេច​នៅក្នុង វេលា​កាលបរិច្ឆេទ​ដែល​គេ​កើត ដោយ សារ​តែ​ឥទ្ធិពល​របស់​ថាមពល​អរូបី​នោះ ។ ដោយ​ហេតុផល​បែប​នេះ ការសិក្សា​ពី​ហុងស៊ុយ​មិន​ត្រឹមតែ​អាច​ជា​ការសិក្សា​រៀបចំ​បរិស្ថាន​ជុំវិញ​ មនុស្ស ដើម្បី​ឱ្យ​មាន​ថាមពល​ប្រសើរ​កើតឡើង​ចំពោះ​មនុស្ស​នោះទេ តែ​ថែមទាំង​ជា​ការ​ទស្សន៍ទាយ​ដឹង​អំពី​សភាព​ប្រចាំឆ្នាំ​នី​មួយៗ ដោយសារតែ​ឥទ្ធិពល​របស់​ថាមពល​មើលមិនឃើញ​ចំពោះ​ពិភពលោក និង​អាច​ដឹង​អំពី​ជោគជតារាសី​ប្រចាំ​ជីវិត​របស់​មនុស្ស​ម្នាក់ៗ និង​ប្រចាំឆ្នាំ ប្រចាំខែ ប្រចាំ​ថៃ្ង សូម្បី​តែ​ប្រចាំ​នាទី និង​វិនាទី​សម្រាប់​មនុស្ស​ម្នាក់​នោះ​ថែមទៀត​ផង ។​
​    ​ជាទូទៅ ជនជាតិ​ចិន​ក៏​ជឿ​លើ​វាសនា​ដែរ មានន័យ​ថា វាសនា​គឺជា​ការកំណត់​អ្វីៗ​ទាំងអស់​នៅក្នុង​ជីវិត​របស់​គេ ប៉ុន្តែ​ក្រៅពី​នោះ​គេ​នៅ​ជឿ​ទៅលើ​ហុងស៊ុយ និង​សកម្មភាព​របស់​គេ ក្នុង​ការកំណត់​ជីវិត​របស់​គេ​ដែរ នេះ​គឺជា​ការគិត​បែប​វិជ្ជមាន​មួយ​ដែល​ធ្វើ ឱ្យ​គេ​ខិតខំ​ជម្នះ​លើ​ឧបសគ្គ​នានា​ដើម្បី​ជីវិត​ដ៏​ប្រសើរ ។ នៅក្នុង​នោះ​ហុង ស៊ុយ អាច​ឱ្យ​គេ​ដឹង​អំពី​ជោគជតារាសី វាសនា​គេ ប៉ុន្តែ​គេ​ក៏​អាច​ប្រើប្រាស់​ការសិក្សា​ពី​ហុងស៊ុយ​នេះ ដើម្បី​កែប្រែ​វាសនា​របស់​គេ​ឱ្យ​ល្អប្រសើរ​បានដែរ ទាំង​ផ្នែក​ទ្រព្យ សំណាង សុខភាព គ្រួសារ ជីវិត ការងារ និង​រឿងរ៉ាវ​ជាច្រើន​ទៀត ដោយ​ការបង្កើត​និង​កែប្រែ ឱ្យ​មាន​ថាមពល​ល្អប្រសើរ​ទៅតាម​ការចង់បាន ។​
​     ​តាម​ទស្សនៈ​ហុងស៊ុយ ការរៀបចំ​ដំណើរ​ជីវិត​បាន​ល្អ និង​ប្រកបដោយ​ប្រសិទ្ធភាព វា​មិន​អាស្រ័យ​ទៅលើ​តែ​សមត្ថភាព​ចំណេះ ដឹង​ឬ​ទេពកោសល្យ​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ថាមពល​ផ្លូវចិត្ត ឬ​យើង​ហៅ​ដោយ​សាមញ្ញ​ថា កម្លាំងចិត្ត ពិត​ជា​កត្តា​ដែល​ពុំ​អាច​កាត់ ផ្តាច់ និង​ខ្វះ​បានឡើយ សម្រាប់​មនុស្ស​ម្នាក់ៗ​ក្នុង​លំនាំ​ជីវិត​នៃ​ការរស់នៅ ។​
​     ​ក្នុង​ចក្ររាសី​នៃ​សត្វ​ទាំង​១២ វា​ពិតជា​មាន​ទំនាក់ទំនង នឹង​ហុងស៊ុយ ឧបមា​ថា​ឆ្នាំ​ខាល ២០១០​ខាងមុខ គឺជា​រយៈពេល​ដ៏​តានតឹង និង​អស្ថិរភាព​បំផុត ។ រាល់​មុខរបរ ជួញដូរ និង​ការប្រកប​ការងារ​ទាំង​ឡាយ​នឹង​ជួបប្រទះ​នូវ​ឧបសគ្គ​ច្រើន ក៏ប៉ុន្តែ លក្ខណៈ​ទាំងអស់​នេះ​មិនមែន​កើត មាន​ឡើង​ចំពោះ​មនុស្ស​ទូទៅ​នោះ​ទេ ។ មាន​បុគ្គល​ដែល​កើត​ក្នុង​ចក្ររាសី​សត្វ​ទាំង​១២​ខ្លះ ដែល​នឹង​ទទួលបាន​នូវ ឱកាស​ទទួលបាន​នូវ​លាភ​សំណាង​ដល់​កំពូល ពីព្រោះ​តែ​ឆ្នាំខាល​២០១០ ខាង​មុខ​មាន​បង្កប់​នូវ​ឱកាស​មាស​ជាច្រើន​សម្រាប់​ពួកគេ ។​
​    ​ប៉ុន្តែ​ចំពោះ​បុគ្គល​ក្នុង​ចក្ររាសី​សត្វ​ខ្លះទៀត​ដែល​មាន​រាសី​មិន​សូវ​ ល្អ នៅក្នុង​ឆ្នាំខាល​ខាងមុខ​នេះ​គេ​អាច​ប្រើ ប្រាស់​នូវ​ក្បួន​ហុងស៊ុយ ដើម្បី​ជម្នះ​និង​បញ្ចៀស​ឧបសគ្គ ឬ​សំណាងអាក្រក់​ទាំងឡាយ​និង​បញ្ហា​ផ្សេងៗ​ដែល​អាច​កើតមាន និង​ការបង្កើន​នូវ​ជោគ​សំណាង​របស់​គេ​ទៅ តាម​អាយុ​និង​ប្រភេទ​ចក្ររាសី​សត្វ​របស់គេ​រៀងៗ​ខ្លួន​បាន​យ៉ាង​ប្រសើរ​៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s