វេទមន្តគាថា-យ័ន្តស័ក្កសិទ្ធ

វេទមន្ត​គាថា​-​យ័ន្ត​ស័ក្ក​សិទ្ធ

១​ – ​សក្យបុត្តោវ​ចនេន​ ​ ​ឯកោទិ​និ​ប្ប​កោស​តោ​​ ​ ​ ​អមតំ​មុនិ​ជិ​គឹ​សាណោ​ ​ ​តម​ហំ​សុរិយ​វ​ច្ឆ​សេ​

​​២ -​ ​យ​ថាបិ​បុ​និន​ន្ទេ​យ្យ​ ​ ​ប​ត្វា​សម្ពោធិ​មុត្ត​មំ​​ ​ ​ ​ឯវំ​ន​ន្ទេ​យ្យំ​កល្យា​ណិ​ ​ ​មិ​ស្ស​ភាវំ​គ​តោ​ត​យា​

​៣ -​ ​ស​កោចេ​មេរំ​ទ​ជា​ ​ ​តាវ​តឹ​ង្សា​ន​មិ​ស្សរោ​​ ​ ​ ​តា​ហំ​ភ​ទ្ទេវ​រេ​យ្យា​ហេ​ ​ ​ឯវំ​កាមោ​ទឡ្ហោម​ម​

​៤ -​ ​សា​លំ​ន​ចិ​រម​ផុ​ល្លំ​ ​ ​បិត​រំ ត​សុមេធ​សេ​​ ​ ​ ​វន្ទមា​នោនម​ស្សាមិ​ ​ ​យស​សេ​តា​ទិ​សីប​ជាតិ​

ទាំង ៤ មេនេះ​ហៅថា ” ស្នេហ៍​ដំរី ” បូរាណ​ពី​ព្រេងនាយ​បាន​យក​គាថា​ទាំង ១៤ គាថា​នេះ​ធ្វើ​ជា​មហា​មន្ត​ស្នេហ៍​សេព​ដោយ​ប្រេង​ដំរី ( ដំរី​ចុះ ប្រេង ) មាន​របៀប​ធ្វើ​ ដោយ​ប្រេង​ដំរី​, ប្រេង​ច​ន្​, ប្រេង​ម្លិះ​, ប្រេងកូឡា​ប​, ប្រេង​ក្រអូប​អប់​ដោយ​គន្ធ​ជាតិ​ចម្រុះ ។​

​​របៀប​រៀបចំ កាលណារ​ក​បាន​ប្រេង​ណាមួយ​មក​ហើយ រៀប​ប្រដាប់ ” ធម្ម​ក្រិត្យា ” ថ្វាយ​ព្រៈ​ភូមិ​ជ័យ​មង្គល ផ្កា​ឈូកក្រហម ៥ , ទៀន ៥, ធូប ៥, ទៀន​ប្រាក់​ប្រវែង​​ហត្ថ ១ គូ​, ស្លាធម៌​ប្រាក់ ១ គូ​, ស្លាដ​ម​ប្រាក់ ១ គូ​, ទឹក​ផ្តឹល ១ ផ្តឹល ( រក​ផ្តឹល​សំរិទ្ធិ៍ ឬ​ផ្តឹលប្រាក់ ), ទៀន បិត​នៅ​មាត់​ផ្តឹល ហើយ​ក្រាល​សំពត់​អង្គុយ​អារទ្ធ​នាថា ” ឱកាស ​ឧម​សិរី​ស្នេហ៍​អគ្គ​មហា​មេត្រី ” ខ្ញុំ​នឹក​គ្រូ ឥន្ទ​រាជា​, ព្រហ្មា​ព្រះ​មហាមុនី ឥ​សី​, ព្រះ​ភគ្គិ​នេស​, ព្រះ​វិស្ណុ​, ព្រះ​នា​រាយ៍​, ព្រាយ​ទសបារមី​, នារី​វរលក្ខណ៍​, រតន​មាលា​, នារី​ម៉ាកេ​តថ្លា​, ​សេ​តា​ភិ​វ​ន្ទ​, ពិតាន​អាកាស , ឱភាស​សុវណ្ណ​, ម្លិះ​ដួង​ចន្ទ​, សុវណ្ណ​កេសរ​រតនៈ​, សោភ័ណ​, នួន​ចន្ទ​សោភា សូម​ស្តេច​គ្រូ​មក​ប្រសិទ្ធិ​ពរ​ឲ្យ​ខ្ញុំ​មាន​អំណាច តេជៈ​រិទ្ធា​នុ​ភាព​ឧម សិទ្ធិ​​តេជៈ​ខ្ញុំ​មាន​ស្វាហាប់ ។​

​កាល​បាន​អារទ្ធនា​រួចហើយ ទើប​សូត្រ​សេព​តាម​កម្លាំង​ថ្ងៃ​ពុធ ១៧ ចប់ ពេល​សេព​លោក​ថា​សូម​តាំង​អារម្មណ៍ឲ្យ​ស្ងប់ស្ងាត់​កុំឲ្យ​ចិត្ត​អណ្តែត អណ្តូង​រវើរវាយ​ឡើយ​ បើ​ធ្វើ​បាន​ដូច​ថា​នេះ​សូម​ជឿ​ចុះ​ថា​ប្រាកដជា​សក្តិ​សិទ្ធិ​មែន​ហោង ។​

​មន្ត​ទាំង ១៤ មេ​នេះ ជា​អាគម ១ យ៉ាង​កម្ររ​ក​បាន​ណាស់​ប្រសិន​ណា មិន​បាន​រៀបចំ​គ្រឿង​ពលីការ​ថ្វាយ​គ្រូ ដើម្បី​ធ្វើ​ការបញ្ចុះ​ប្រេង ម្សៅ​ទេ តែ​ព្យាយាម​សូត្រ​រាល់​​ពេល​រៀប​គេង​ឲ្យបាន​ជា​និរន្ត​ន៍ ក៏​គង់​មាន​ប្រី​យ​ភាព​ផ្សព្វផ្សាយ​បាន​ដែរ ។​

យន្ត​នេះ​កាល​រៀបចំ​គូ លោក​ឲ្យ​រក​ជ័រ​កំញាន​យក​មក​ដុត​ថ្វាយ​គ្រូ រក​ផ្កា​នួន​ស្រី យឹត​ថូ​លឿង ផ្កា​ឈូកក្រហម រើស​រក​ថ្ងៃ​ពុធ​សុំ​គូ ។​

​រៀប​ស្លាធម៌​ថ្វាយ​គ្រូ ១ គូ ស្លាជម​ថ្វាយ​ទេពា​រក្ស ១ គូ ទឹកអប់ ១ គូ ទៀន​គោល ១ គូ អុច​ធូប ទៀន គ្រប់សព្វ​ហើយ យក​ជក់​ជ្រលក់​ទឹក​មាស គូ​ហោង ។​

​បើ​ធ្វើ​បាន​ដូច​ពោល​នេះ ជា​ការសំខាន់​ណាស់​បញ្ចុះ​គាថា​នេះឯង ។​

​បថ​មំ​ពន្ធុ​កំ​ជាតំ​ ​ ​ទុតិយំ​ទណ្ឌ​មេវច​​ ​ ​ ​តតិ​យំ​ពេជ្ជ​គត​ញ្ចេវ​ ​ ​ច​តុត្ថំ​អង្គស​ម្ភ​វំ​​ ​ ​ ​ញ្ច​មំសិ​រសំ​ជាតំ​ ​ ​វន្តា​មិ​សព្វគុណា​

​​សេព​បញ្ចុះ​ឲ្យបាន ៥ ចប់ គ្រប់​ថ្ងៃ​ទាំង ៧ ហើយ​យក​ទៅ​ប្រើការ​ខាង​សន្តំ​សត្រូវ ខាង​រម្ងាប់​គ្រោះហ៍​ចង្រៃ ខាង​ទប់ទល់​នឹង​ខ្មាំង​ចិត្ត ចោរ​ឈ្លាន ពា​ន កាលណា​​មាន​អាសន្នអន្ធក្រ​សូម​នឹក​ដល់​នាម​ព្រះបាទ ” ជ័យ​ទ័ត ” និង​នាង ” ស​ន្ធាធិបតី​ទេវី ” សូម​មកជួយ​បិទបាំង​រាំងមុខ​សារពើ​អាវុធ​យុទ្ធ​ការ បាន​រំលឹក​ចំពោះ​ភូមិ​រាជ​រួចហើយ​ យើង​មាន​សង្ឃឹម​កក់ក្តៅ​ក្នុង​ចិត្ត អាការ​ញាប់​ញ័រ​ចំ​ប្រប់ ក៏​ហាក់ដូចជា រសាត់​អស់ពី ហឫទ័យ ។​

​​ពេលនោះ​បើ​កើតមាន ការរំភើប​ស្មារតី​បណ្តាល​ឲ្យ​ព្រឺ​រោមស្បែក ទឹកចិត្ត​កើតក្តី​ក្លាហាន សតិ​ចរន្ត​ជុំវិញ​ប្រាណ​បាន​ស្រួល ហើយ​អាការ​ដូច​ថា នេះ​គឺជា​ព្រឹត្តិ​​ការណ៍​គ្រូ​សីល​ចូល​មក​សន្ថិត បើ​ធ្ងន់​មុខ​គ្រូ​សន្ថិត​នៅ​ក្បាល បើ​ព្រឺ​ខ្លួន​ខ្ញាកៗ​គ្រូ​សន្ថិត​នៅ​លើ​ស្មា​ស្តាំ​-​ឆ្វេង បើ​ជំពប់ជើង ឬ​លាន​សរសៃ ឬក៏ ញាក់​ភ្លៅ គ្រូ​សន្ថិត​ខាងមុខ​និង​ក្រោយ​ហើយ ។​

​បើ​បាន​មាន​និមិត្រ​ប្រាកដ​យ៉ាងណា​ហើយ​ជា​ការ​គួរ​ អស់ចិត្ត សង្ឃឹមថា​នឹង​បាន​ទទួល​ជោគជ័យ​ពិត​ជាក់ស្តែង​មាន​ភារ​យ៉ាងណាៗ ក៏​មុខជា​បាន គ្រូ​គ្រង​រក្សា​ជា​និច្ចកាល ។​ ​បើ​ធ្វើ​សង្គ្រាម សូម​តម​វៀរ​កុំ​ឆក់​លួច​បន្លំ​គៃបំបាត់​បោកប្រាស យក​របស់ទ្រព្យ​អ្នកដទៃ ។​ ​កុំ​ជេរ​ម្តាយ ឪពុក តា យាយ កុំ​ប្រមាទ​ជេរ​ភ្លេង ជេរ​ភ្លៀង ជេរ​ខ្យល់ ជេរ​ដី ជេទឹក សូម​តាំងចិត្ត​គោរព​កាន់​ត្រណម​ឲ្យ​ជាប់ បរិភោគ​បាយ​បែរ មុខ​ទៅ​ទិសខាងកើត បត់​ ​ជើង​តូច​-​ធំ បែរមុខ​ទៅ​ទិស​ខាងលិច គេង​បែរ​ក្បាល​ដំណេក​ទៅ​ទិស​ខាងត្បូង ។ ទើបបាន​ជា​ទីស្រឡាញ់រ​បស់ ទេពារក្ស​មែន ហោង ។​

​​យំ​ត​ចោ​បំ​សំន​ហា​រូ​អ​ដ្តិ​​ ​ ​ ​ន​ហ​សេ​តាទ​ក្ខំ​ពន្ធ​នំ​​ ​ ​ ​សហ​ស្សតិ ។​

​គាថា​នេះ​សំរាប់​ប្រើ​ស្តោះផ្លុំ​ថ្លស់សរសៃ គ្រេច មួល​ឆ្អឹង​ក៏ដោយ ពិធី​ស្តោះ​គប្បី​ដួស​ទឹក​ពី​ពាង ពី​អុង ឬ​ពី​ក្នុង​ស្រះ​ក្នុង​ស្រែ ឬ​ក្នុង​ត្រពាំង​ក្តី​ដួស បណ្តោយ​ខ្សែទឹក គឺ​ដួស​បញ្ឆិត​​កុំ​ដួស​ឲ្យ​លិច​ផ្តឹ​ល ពាក្យ​ថា​បណ្តោយ​ខ្សែទឹក គឺ​សំដៅ​បណ្តោយ​ចំហៀង​ខ្លួន​យើង​ទៅមុខ​ត្រង់ ។​

​សូត្រ​គាថា​ឲ្យ​គ្រប់ ១៧ ចប់ បាន ១ ចប់ ផ្លុំ​ទឹក​ម្តង ចប់​ទី​១៦ បៀមទឹក​ផង​សូត្រ​គាថា​ផង លុះ​ចប់​ហើយ​ក៏​ត្រូវ​ព្រួសទឹក​សំដៅ​កន្លែង​ដែល​បាក់ ថ្លស់ គ្រេច បង្ហើរ​ទៅមុខ​​រហូត​ទៅ ។​

តម​កុំឲ្យ​អ្នក​រងគ្រោះ​ញ៉ាំ​ខ្លាញ់​ច្រើន​មិន​បាច់​រុំ ឬ​ចង​រឹតរួត​ឡើយ បើ​ពិការ​ធ្ងន់​ស្តោះ ១ ថ្ងៃ ៣ ដង ព្រឹក ថ្ងៃត្រង់ ល្ងាច ប្រើ​តែ​បៀមទឹក​ស្តោះ​ប៉ុណ្ណោះ ។​

​ង​ងះធះងះ។​​

​គាថា​នេះ​សំរាប់​សូត្រ​អត់​ដង្ហើម ៩ ចប់​។​

​បើ​ចេញ​ដើរ​ពេល​យប់​ងងឹត បង្ការ​សត្វ​មាន​ខ្នាយ​ចង្កូម​កុំឲ្យ​វា​ខាំ វា​ចឹក ឬ​ទិច តោង​សូត្រ​គាថា​នេះ​អត់​ដង្ហើម យក​មេជើង​ស្តាំ​សង្កត់​មេ​ជើងឆ្វេង ឲ្យ​ជាប់ សូត្រ​ចប់​ហើយ​​ស្រូប​ដង្ហើមចូល​ហើយ​លេបទឹកមាត់​ចូល​ទៅ​ផង ធ្វើ​យ៉ាងនេះ​បើ​ទោះ​ជា​ដើរ​ជាន់​សត្វ​កាច ក៏​វា​រក​ចឹក ខាំ ទិច​មិនកើត​ដែរ ហៅថា ” មន្ត​ចង​មាត់ ” ។​

​បើ​ចង់​កុំឲ្យ​ឆ្កែ​ខាំ សេព​គាថា​នេះ​នឹង​អម្បោះ​ឆៅ ដែល​យក​បាន​មក​ពី​ខ្សែចំណង​ខ្មោច កាល​គេ​រុំ​ស្នប​យកមក​សេព ៦ ចប់ ឬ ១២ ចប់ ហើយ​ចង មេជើង​ស្តាំ ដើរ​ទៅ​ឆ្កែៗ​​មិន​ខាំ ឬ​មិន​ព្រុះ​ផង​ក៏សឹងមាន ។ ចំណែក​សត្វ​កាច​ឯទៀតៗ ក៏​ប្រមាទ​បៀតបៀន​មិនកើត ។​

​ចំពោះ​មនុស្ស​វិញ បើ​មិន​ចង់​ឲ្យ​បៀតបៀន​យើង​បាន ចូរ​សរសេ​ឈ្មោះ​គេ​នឹង​ក្រដាស ហើយ​ដាក់​ឈ្មោះ​នោះ​ឲ្យចំ​កណ្តាល​ពំនូតបាយ​ពូ​ត​ឲ្យបាន ៣ ពំនូត​សេព​ដោយ​​គាថា​នេះ ១៩ ចប់ ១ ពំនូត យក​ទៅឲ្យ​ឆ្កែ​ស៊ី​ឧបកិច្ច​ដោយ​មន្ត :

ម​សុញ្ញៈ​ ​ ​អ​សុញ្ញៈ​ ​ ​ពុទ៍​(អានថា ” ពុត ” បញ្ចូលឈ្នោះគេផង) ​សុញ្ញៈ​ ​ន​សុ​ញ្ញំ ។​

​ធ្វើ​ដូច្នេះ​ឲ្យ​ឆ្កែ​ស៊ី ៣ លើក ក្នុង ១ លើក បង្អង់​ឲ្យបាន ៣ ថ្ងៃ សឹម​ឲ្យ​វា​ស៊ី ១ លើក​ទៀត រឿង​នេះ​ធ្វើបាន​តែ​កុំឲ្យ​គេ​រំលោភ​មក​លើ​យើង​ប៉ុណ្ណោះ បើ​គ្មាន​ហេតុ គេ​ប្រុង​​ធ្វើ​យើង​ទេ ការ​ធ្វើ​ក៏​គ្មាន​ប្រសិទ្ធិភាព​ដែរ ។​

១ -​ ​បថ​មំ​ពិន្ធុ​កំ​ជាតំ​ ​ ​ពន្ធុ​ឯកំ​សុបំ​ពន្ធំ​​ ​ ​ ​ពន្ធុ​ទ្ធោ​អង្គ​សំយ​ថា​ ​ ​ពន្ធុ​ត្រីធ​ម្ម​ថា​ឯ​កំ​​ ​ ​ ​ ​ពន្ធុ​វិជ្ជាន​យេ ។​

​២​ – ​ទុតិយំ​ទណ្ឌ​មេ​វ​ជ្ជ​ ​ ​ទណ្ឌ​ឯកំ​សុមំ​ពន្ធំ​​ ​ ​ ​ទ​ណ​ទ្ធោ​អង្គ​សំ​យ​ថា​ ​ ​ទ​ណ​ត្រី​ធម្ម​ថា​ទ​ណ​​ ​ ​ ​ ​ទ្វេ​ទណ្ឌ​វិជ្ជា​ន​យេ ។​​

៣​ – ​តតិ​យំ​ពេជ្ជ​កត​ញ្ចេវ​ ​ ​ពេជ្ជ​ឯកំ​សុមំ​ពទ្ធំ​​ ​ ​ ​ពេជ្ជ​ទ្ធោ​អង្គ​សំយ​ថា​ ​ ​ពេជ្ជ​ត្រីធ​ម្ម​ថា​តេ​​ ​ ​ ​ ពេជ្ជ​វិជ្ជន​យេ ។​​

​៤ -​ ​ច​តុត្ថំ​អង្គ​ម្ភ​វំ​ ​ ​អង្គ​ឯកំ​សុមំ​ពន្ធំ​​ ​ ​ ​អង្គ​ទ្ធោ​អង្គ​សំ​យ​ថា​ ​ ​អង្គ​ត្រី​ធម្ម​ជា​អង្គ​​ ​ ​ ​ ចតុ​អង្គវិជ្ជា​ន​យេ ។​​

​៥ -​ ​បញ្ច​មំ​សិរិសំជា​តំ​ ​ ​សី​រីឯ​កំ​សុមំ​ពន្ធំ​​ ​ ​ ​សិរិទ្ធោ​អង្គ​សំយ​ថា​ ​ ​សីរ​ត្រី​ធម្ម​ថា​បញ្ច​​ ​ ​ ​ សិរិ​រី​វិជ្ជជាន​យេ ។​​

នេះ​ជា​តួ​បង្កើតជា ៥ អង្គ បាន​ហើយ​សូត្រ​វិញ​ថា :

​១​ – ​បថ​កំ​ពន្ធុ​លោ​បោច ​ ​នករោ​ហោតិស​ម្ភ​​ ​ ​ ​វោ ។ បានជា ” ន ” ​ ​ន​រាន​ហិតំ​ទេវំ​​ ​ ​ ​នរ​ទេ​វេហិ បូ​ជិតំ​ ​ ​ន​រា​នំ​ធម្ម​បង្កេ​ហិ​​ ​ ​ ​ ​ន​រា​ជិតំ​ន​មា​មិ​ហំ ។​​

២ – ​ទុតិយ​ទណ្ឌ​លោ​បោច​ ​ ​មោ​ករោ​ហោតិ​​ ​ ​ ​សម្ភរ​វា បានជា ” មោ “​ ​មោហ​ញ្ច​សព្វ​សម្មា​នំ​​ ​ ​ ​មោហ​ជោតំ​សុទេ​សិតំ​ ​ ​មោហ​ញ្ច​សព្វ​ទុក្ខា​នំ​​ ​ ​ ​ ​មោហ​ជិតំ​ន​មា​បិ​ហំ ។​​

​៣ -​ ​តតិ​យំ​ពេ​ជ​លោ​បោច​ ​ ​ពុករោ​ហោតិស​ម្ភ​​ ​ ​ ​វោ បានជា ” ពុ ” ​ ​ពុទ្ធោ​ពុទ្ធា​នំ ពុទ្ធ​ត្តំ​ពុទ្ធ​ញ្ច​​ ​ ​ ​ពុទ្ធ​កាសិតំ​សម​នប្ប​តោ​ ​ ​ពុទ្ធជោតំ​ន​មា​មិ​ហំ ។​​

​៤ -​ ​ច​តុត្ថំ​អង្គ​ស្សលោ​បោច​ ​ ​ទ្ធាក​រោ​ហោតិ​​ ​ ​ ​ស​ម្ភ​វោ បានជា ” ទ្ធា ” ​ធា​តា​នំ​សព្វ​ធម្មា​នំ​​ ​ ​ ​ធាតុ​ភូ​តំប​កា​សិតំ​ ​ ​ធា​តា​នំ​សត្ត​និព្វានំ​​ ​ ​ ​ធាតុ​កូដំ​ន​មា​មិ​ហំ ។​​

​៥ -​ ​បញ្ច​មំសិ​រិ​សំលោ​បាច​ ​យក​រោ​ហោតិ​​ ​ ​ ​ស​ម្ភ​វោ បានជា ” យ “​ ​យ​ត្ថ​វេទាង្គ​ពុទ្ធ​ញ្ច​​ ​ ​ ​យ​ត្ថ​ធ​ម្មជូ​បុជលា​ ​ ​យ​ត្ថ​សំ​ឃា​អ​នុប​តោ​​ ​ ​ ​យ​ត្ថ​តិ​ព​ណ្ណំ​ន​មា​មិ​ហំ ។​​

សូត្រ​ត្រឡប់​តាំងពី បថ​មំ ដល់ បញ្ច​មំ បង្កើតបាន ” ន​មោ​ពុទ្ធាយ ” ហើយ​ក៏​សូត្រ​ត្រឡប់ ន​មោ​ពុទ្ធាយ បង្កើត​បាន​ដូចតទៅ​នេះ :

​១​ – ​បថ​មំ​ន​មោ​លោ​បោច​ ​មករោ​ហោតិស​ម្ភ​​ ​ ​ ​វោ បានជា ” ម ” ប​បង្គេប​ទោ​ទោ ម​ទ្ធ​មាតា​​ ​ ​ ​បុនិយ​ភា​សមានំ​ ​ ​កោ​នា​គម​នំ​ន​មា​មិ​ហំ ។​​

​២​ – ​ទុតិយំ​ពុទ្ធាលោ​បោច​ ​អករោ​ហោតិ​​ ​ ​ ​ស​ម្ភ​វោ បានជា ” អ “​ ​អរហំ​បូជា​សក្ការៈ​​ ​ ​ ​អរ​ហោ​បាបំ​កាយេ​ ​អរហត្តផល​ប្ប​តោ​​ ​ ​ ​អរ​ហោ​នាម​តេន​មា ។​​

​៣ – តតិ​យំ​យ​លោ​បោច ​ឧ​ករោ​ហោតិស​ម្ភ​វោ​​ ​ ​ ​បានជា ” ឧ ” ឧត្តរោ​បិត​រោ ពុទ្ធោ​ឧត្តរោ​​ ​ ​ ​សម​ទេ​សេ​យ្យ​ ​ ​ឧត្តមោ​សត្វឧ​បគ​ន្ថ​​ ​ ​ ​ឧត្តម​មន្តំ​ន​មា​មិ​ហំ ។​​

​សូត្រ​ត្រឡប់ ន​មោ​ពុទ្ធាយ រួចហើយ ទើប​សូត្រ​ជា​បដិលោម​មកវិញ​ថា :

​១ -​ ​បថ​មំ​ម​អ​ឍ​លោ​បោច​ ​ឧ​ករោ​ហោតិស​ម្ភ​​ ​ ​ ​វោ បានជា ” ឧ ” ។​​

២ -​ ​ទុតិយំ​អ​អ​ឍ​លោ​បោច​ ​អករោ​ហោតិ​​ ​ ​ ​ស​ម្ភ​វោ បានជា ” អ ” ។​​

​៣ -​ ​តតិ​យំ​ឧ​អ​ឍ​លោ​បោច​ ​មករោ​ហោតិ​​ ​ ​ ​ស​ម្ភ​វោ បានជា ” ម ” ។​​

​សូត្រ​បដិលោម​ចប់​ហើយ ចាប់​សូត្រ​អនុលោម​ទៀតថា :

១ -​ ​បថ​មំ​ម​អ​អ​ឍ​សេស​ ​លោ​បោច​ ​បាទ​ឱ​ជ្ការ​​ ​ ​ ​វិជ្ជា​ន​យេ ។​​

​២ -​ ​ទុតិយំ​អ​អឍសេស​ ​លោ​បោច​ ​ម​ជ្ឈេ​​ ​ ​ ​ឱ​ជ្ការ វិជ្ជា​ន​យេ ។​​

​៣ -​ ​តតិ​យំ​ឧ​អឍសេស​ ​លោ​បោច​ ​ឧទ្ធំ​ឱ​ជ្ការ​​ ​ ​ ​វិជ្ជា​ន​យេ ។​​

​សូត្រ​អនុលោម​រួចហើយ សូត្រ​បដិលោម​វិញ​ថា :

​១ -​ ​បថ​មំ​ឧ​អ​ឍ​លោ​បោច​ ​អ​ល​ចន្ទ​វិជ្ជា​ន​យេ​​

​២ -​ ​ទុតិយំ​អ​អ​ឍ​លោ​បោច​ ​ពិន្ធុ​ឱ​ជ្ការ​វិជ្ជានយេ​​

​៣ -​ ​តតិ​យំ​ម​អ​ឍ​លោ​បោច​ ​ន​ដ្ធ​ឱង្ការ​វិជ្ជា​ន​យេ ។​​

​សូត្រ​បដិលោម​ចប់​ហើយ សូត្រ​អនុលោម​ត​ទៅ​ថា :

​ឱ​ហិតោ​ស​ពូកិ​លេសេ​ ​ឱ​ហិតោ​សព្វម​លំ​ ឱ​ហិតោ​​ ​ ​ឱ​ហិតោ សព្វ​ពុទ្ធ​ញ្ច​ ​ឱ​ហិតោ​ សព្វ​​ ​ ​សំឃ​ញ្ច​ ន​មា​មិ​ហំ ។​

​សេព​ថា សព្វ​ពុទ្ធ​ញ្ច ។​ល​។ ថា​ឲ្យបាន ៣ ដង ហើយ​សូត្រ​ថា :

​១ -​ ​បថ​បំ​ម​អ​ឍ​សេស​ ​លោ​បោច​ ​ទ្វេ​ទ្វារិ​បិតិ​យ​​ ​ ​ ​ន​ចេវ ។​​

​២ -​ ​ទុតិយំ​អ​អឍសេស ​ ​លោ​បោច​ ​ទ្វេ​អង្គ​​ ​ ​ ​វិជ្ជា​នន​យេ ។​​

​៣ -​ ​តតិ​យំ​ឧ​អឍសេស​ ​ ​លោ​បោច​ ​មហា​ឧទ្ធំ​​ ​ ​ ​ឱង្ការ​វិជ្ជា​ន​យេ ។​ ​ ​មហា​ឱង្ការ​ ​មហា​ឱង្ការ​​ ​ ​ ​វិជ្ជា​ន​យេ ។​​

​រួច​ហើយ​សូត្រ​ត្រឡប់​ឱង្ការ បង្កើត​ជា​សូន្យ៍​ថា :

​១ -​ ​បថ​មំ​ឱង្កា​រលោ​បោច​ ​សុញ្ញ​ករោ​ហោតិ​​ ​ ​ ​ស​ម្ភ​វោ បានជា ” សូន្យ៍ ” ។​​

​៣ -​ ​តតិ​យំ​សូន្យ៍លោ​បោច​ ​សូន្យ៍​និព្វាន​នំ​បរមំ​សុ​មំ​​ ​ ​ ​បានជា ” សូន្យ៍​និព្វាន “​ ​ ​ ​ន​សូន្យ៍​យ​ ​មោ​សូន្យ៍យោ​ ​ពុ​សូន្យ៍​យំ​ ​ទ្ធា​​ ​ ​ ​សូន្យ៍​យេ​ ​ ​យ​សូន្យ៍​និព្វានំ​ ​សូន្យ៍​ឯ​តេន​ ​សុ​បំ​​ ​ ​ ​ពន្ធំ​ ​ជីវ្ហាត​សុំ​មំ​ឯ​ហិ ។​

​នេះ​ហៅថា ” បថ​មំ បថ​មឹ​ន្ទុ ” មាន ​ប្រសិទ្ធិភាព ប្រើ​បាន​ខាង​បំបាំង​ប្រាណ , ខាង​ប្លែង​កាយប្ធ​ទ្ធិ៍ ជា​មន្ត​កាយ​សិទ្ធិ៍​បង្ក្រាប​ខ្មាំង​សត្រូវ តម្លើង ឥទ្ធានុភាព​, ប្រស់​​ពល​សេនា​, ពិសោធន៍​មើល​ជម្ងឺ​អំពី​អម្ព​ន្ធ​, សូត្រ​ដើរ​តាមផ្លូវ​បាំង ខ្មោច​-​បិសាច​, សេព​ទឹក​ស្រោច​មនុស្ស​ជម្ងឺ​, បោស​កម្រោល ។​

​បើ​ចង់​បាំង​កាយ លោក​ថា​រៀបចំ​គ្រឿង​សក្ការបូជា​ព្រះ​រតនត្រ័យ​តាម​គួរ​ដល់​សេចក្តី​ជ្រះថ្លា ពេល​យប់​ស្ងាត់​អង្គុយ​ស្មឹង​ស្មាធិ៍​ភាវនា​តាម​រៀប រយ​លុះ​ចប់​សព្វ​​គ្រប់​ហើយ គប្បី​ប្រើ​វិចារណញ្ញាណ​សម្លឹង​នឹក​រក​បទ​ណា​ដែល​ខ្លួន​ស្ម័គ្រ​ចូល​បរិកម្ម ​បទ​នោះ​យក​ធ្វើ​និមិត្ត​លក្ខណ បរិកម្ម​លុះត្រាតែ​ឃើញ និមិ្មត​ជា​អ្វីមួយ សូម​បង្អង់​ត្រឹម​​ប៉ុណ្ណឹង​ចុះ ចំណែក​ឯ​សំភារៈ​វិញ សូម​យក​ផ្តឹល​សំរិទ្ធិ៍ ឬ​ផ្តឹលប្រាក់​ដាក់​ទឹក​ឲ្យ​ពេញ ដាក់​នៅ​ពី​ខាង​មុខ​ផ្ទាល់ ហើយ​អុច​ទៀន គោល ១ គូ​ផង សូត្រ​ចប់ ១ បទ​ផ្លុំ​ទឹក​នោះ ។​

​កាល​ណា​ធ្វើបាន​រួចរាល់​សព្វគ្រប់​ហើយ ចូរ​យក​ទឹក​នោះ​លប់មុខ លាងខ្លួន​អោយបាន​គ្រប់ ១០៨ ថ្ងៃ លុះ​ផុតពី​នោះ​ទោ​ខ្លួន​នឹង​ក្លាយជា​មនុស្ស​ប្រ កប​ទៅដោយ​​ឥទ្ធិពល​ខ្លាំងពូកែ​ម្នាក់​មិន​ខាន ។​​​​នេះ​ជា​វិធី​ប្រាប់​តាមរបៀប​ក្រាំង​របស់​បូរាណ​ខេ​ម​រ ។​

​បើ​តាម​វិធី​ប្រាប់ ក្នុង​សៀវភៅ ” ឃ្លាំង​បរិយត្តិ ” វិញ មានដំណើ​រថា ” បថ​មំ បថ​មឺន ” ជា ​អាគម​របៀប ១ សំខាន់​ណាស់​ប្រើ​ជា​របៀប​ជប់ រាសី ប្រសិទ្ធិ​ពរ​ ​ឬ​ក្សុ៍​ផ្សេងៗ ក្នុង​ដំណើរ​នោះ​ស្តីថា បុរស​-​ស្ត្រី​ណា​បាន​ចេះ​ចាំ​សូត្រ​រាល់​រាត្រី​ប្រកាន់ខ្ជាប់​ជា​ អចិន្ត្រៃយ៍​មុខ​ជា​មាន​ជោគជ័យ​ឈ្នះ​មារ​សត្រូវ ទាំង ១០ ទិស ជា​គុណ​ញ៉ាំង​មនុស្ស ​ទេព្តា អារក្ស អ្នកតា ព្រាយ​បង់បត់ បិសាច ភូត មា​យា ជូរ​ចំបួ សត្វ​សាហាវ​មាន ពិស ចង្កូម ខ្នាយ​ទាំងឡាយ​ចោម រោម​មេត្រី​ជា​មិត្រ ជាទី​គោរព​រាប់អាន គ្រប់គ្រង​ស្ងួន​រក្សា​ ជួយ​ឈឺឆ្អាល ជួយ​រំដោះ​គ្រោះហ៍​កាច ជួយ​ពង្វាស ពង្វាង​អាសន្នអន្ធក្រ​គ្រប់ប្រការ ។​

​ហេតុនេះ​បាន​ជា​លោក​កំណត់​យក​នាម​ថា ” បថ​មំ បថ​មីន ” ព្រោះ​ជា​ប្រថម​ពិន្ទុ​ដែល​ហៅ​ក្លាយ​មក​ថា ថ្ពឹនភ្នែក​មាន​អានុភាព​ធំ​ណាស់ ប្រើ​ការ បាន​ច្រើនយ៉ាង​​តាម​វិស័យ​នៃ​សេចក្តី​អង់អាច នឹង​ព្យាយាម ។​​ ​លុះ​ទីបំផុត​គប្បី​សូត្រ​បង្រួបបង្រួម​ដោយ​គាថា​នេះ​ផង​គឺ :

​អ​ហំ​ឥ​តិ​ពិន្ទុ​ ​កេ​សាមអ​ឧ​ពិន្ទុ​ ​ ​លោមា​ឥ​ស្វា​ ​ ​ ​ ​សុ​ពិន្ទុ​ ​ ​នខ​ចក​កស​ពិន្ទុ​ ​ ​ទ​ឆ្តា​ន​ម​ពទ​ពិន្ទុ​ ​ ​ ​ ​ត​ចោករ​បទ​ពិន្ទុ​ ​មំសំ​អា​បាប​ចុប​ពិន្ទុ​ ​ន​ហា​រូទិ​កំ​ ​ ​ ​ ​សំ​អំ​ខុ​ពិន្ទុ​ ​វ​កំទុ​មនិ​ពិន្ទុ​ ​ ​ហ​ទ​យំ​ចិត្តំ​ចេត​សិកំ​សំ​ ​ ​ ​ ​វិធា​បុក​យ​ប​ ​អ​សំវិ​សុលោ​បុ​សពុ​ភ​ ​សិទ្ធិ​ពុទ្ធា​បិ​ ​ ​ ​ ​យា​បិច្ឆា​ ​ ​ឯ​សា​ឥត្ថិយាបិ​យំ​វច​នំមម​ ​ឯ​ហិ​ ​ ​ ​ ​ឯ​ហិ​សមាគមំ​ ​សិទ្ធិតេជោ​សិទ្ធិ​ចក្ខុ​ ​ឥ​តិស​ព្វ​ ​ ​ ​ ​សិទ្ធិក​វន្តុ​តេ​ ​ន​រានរ​ហីត​ទេវំ​ ​ ​នរ​ទេ​វេហិ​បូជិ​ ​ ​ ​ ​តំ​ ​ ​ន​រា​នំ​ចាម​បង្កេ​ហិ​ ​ ​ន​មា​មិ​សុគតំ​ជិណំ ។​

​នេះ​ហៅថា ” បថ​មំ​បថ​មឺ​ន ” ដែរ ប៉ុន្តែ​ជា​បាលី​មហា​ស្នេហ៍ សេព​ទឹក​លប់មុខ​, សេព​ទឹកអប់​លៀប​ខ្លួន​, សេព​ក្រមួន​លាប​បបូរមាត់ ចិញ្ចើម នឹង​សក់​ក្បាល​, សេព​ផ្លុំ​បាតដៃ ឈ្លី​មុខ អង្អែល​ទ្រូង មហាជន​ស្រឡាញ់​ពេញចិត្ត​ហោង ។​

​ឥ​តិបិ​សោ​ឥត្ថិ​យាយ​ ​សុ​បនោត​ថា​កតោ​​ ​ ​ ​ឥធ​កិ​ញ្ចិ​ច​វិទូ​រេ​ ​ ​សព្វេ​កិច្ចិ​វ​ណំ​សន្តិ​ ​ ​ន​មោ​ឥ​តិ​​ ​ ​ ​បិ​សោ​ភគវា​ ​ ​ចតុ​បា​សាយ​ ​ ​សព្វេ​ពុទ្ធា​រូបបិ​​ ​ ​ ​យាតិ ស្វាហាប់ ។​

គាថា​នេះ ” ប្រី​យ​មន្ត ” លោក​ថា​ឲ្យ​យក​ផ្កា​ម្លិះ ឬ​ផ្កាចំប៉ា​មក​សេព​ដាក់​ក្នុង​ហោប៉ៅ​អាវ ដើរ​ទៅ​ពីលើ​ខ្យល់​មនុស្ស​ដែល​យើង​ចង់ឲ្យ​គេ​មាន​ចិត្ត ប្រតិព័ទ្ធ​និង​យើង​ ធ្វើ​ដូច​ថា​នេះ​ឲ្យបាន​ច្រើន​កួច​មេត្រី​រាប់រក​យើង​មិន​ខាន ។​​ ​សេព​ដោយ​ទឹកអប់ ក្រមួន​ក្រអូប ប្រេងខ្យល់ ប្រេង​ភូមា​ក៏​បាន​ដែរ សេព​តាម​កម្លាំង​ថ្ងៃ ។​

១​ – ​វន្ទេ​តេ​បិ​តរំ​ភ​ទ្ទេ​ ​ ​តិម្ព​រុំ​សុរិយវច្ឆ​សេ​​ ​ ​ ​យេន​ជា​តាសិក​ល្យា​ណិ​ ​អានន្ទ​ជន​មី​ម​ម ។​

​២ -​ ​វា​តោ​វ​សេត​តំ​ក​ន្តោ​ ​បាណិយំ​វ​បិ​បា​សិតោ​​ ​ ​ ​អង្គី​រំសី​បិ​យោ​មេ​សិ​ ​ធម្មោ​អារហ​ត្តំ​ឥ​វ ។​

​៣ -​ ​អាតុរ​សៀវ​ភេ​ស​ជ្ជំ​ ​ភោជនំ​វជិឃ​ច្ឆ​តោ​​ ​ ​ ​បរិនិព្វាន​ប​យិ​ភ​ទ្ទេ​ ​ ​ជ​លន្ត​មិវ​វា​រិ​នា​

៤ -​ ​សី​តោ​ទ​កំ​បោក្ខរណឹ​ ​យុត្តំកី​ញ្ជ​ឃ​រេណុ​ណា​​ ​ ​ ​នា​គោឃ​ម្មា​ភិត​ត្តោ​វ​ ​ឱ​គា​ហេ​ថ​ន្ទ​ទរំ ។​

​៥ -​ ​អ​ច្ច​ង្កុ​សោវនា​គោច​ ​ជិតំ​មេ​តុត្ត​តោមរំ​​ ​ ​ ​ការណំ​នប្ប​ជា​នាមិ​ ​សម្ម​ត្តោល​ក្ខ​ណូ​រុយា ។​

ទាំង ៥ មេនេះ​ហៅថា ” ឥន្ទ​សេន​ហា ” សំរាប់​សេព​ទឹក​លប់មុខ ងូត ឬ​ស្រោច​ក្បាល​ដើរទៅ​ស្រុក​គេ​ឆ្ងាយ​មាន​គេ​អាណិត​ស្រឡាញ់​រាប់រក​យក ធ្វើ​ជា​មិត្រ​​ភក្តិ បើ​ឡើង​ទៅ​កាន់​មន្ទីរ​អ្នកធំ អ្នកមានអំណាច លោក​នឹង​មេត្តា​ត្រា​ប្រណី​សន្តោស​ប្រោសប្រាណ​ជួយ​ទំនុកបំរុង​ផ្ចុងផ្តើម​ តាម​ការ​គួរ​ដល់​សមត្ថ ភាព​នឹង​សេចក្តីប្រាថ្នា ។​

​១​ – ​ត​យិគ​ធិ​ត​ចិត្តោ​ស្មិ​ ​ ​ចិត្តំ​វិ​ប្បរិ​ណា​មិតំ​​ ​ ​ ​បដិ​គ្គ​ណ្ហ​ន្តុំ​ន​សក្កោ​មិ​ ​វង្គ​ឃ​ត្តោ​វ​អម្ពុ​ជោ​

​២ -​ ​វា​បូ​រុស​ជ្ជ​មំ​ភ​ទ្ទេ​ ​ ​ស​ជ្ជ​បំមន្ត​លោ​ជ​នេ​​ ​ ​ ​ប​លិ​ស្ស​ជ្ជ​បំ​កល្យា​ណិ​ ​ឯតំ​មេ​អ​ភិ​ប​ត្ថិ​តំ​

​៣ -​ ​អប្ប​កោ​វត្ត​បេស​ន្តោ​ ​កាមោ​វេ​លិត្ត​កេ​សិយា ​ ​ ​ ​អនេក​ភាវោ​សប​បាទិ​ ​អ​រហ​ន្តេ​វទ​ណ្ឌិ​ណា

​៤ -​ ​យំ​មេ​អត្ថិ​ក​តំ​បុញ្ញំ​ ​ ​អ​រហ​ន្តេ​សុតាទិ​សុ​​ ​ ​ ​តំ​មេ​សព្វង្គ​កល្យា​ណិ​ ​ត​យា​សទ្ធឹ​វិ​បច្ចិ​តំ​

​៥ -​ ​យំ​មេ​អត្ថិ​ក​តំ​បុញ្ញំ​ ​ ​អ​ស្មឹប​ថ​វិ​មណ្ឌលេ​​ ​ ​ ​តំបេស​ព្វ​ង្គ​កល្យា​ណិ​ ​ត​យា​សទ្ធឹ​វិ​បច្ចិ​តំ​

​ទាំង ៥ មេនេះ​ហៅថា ” ព្រហ្ម​ស្នេហ៍ ” សេព​ក្រមួន​ម្សៅ​, ទឹកអប់​, ប្រេង​ក្រអូប​, ប្រេង​ចន្ទ​, លាប​សក់ លាប​ចិញ្ចើម លាប​បបូរមាត់ និយាយ កិច្ចការ​សព្វសារពើ​​គេ​ស្តាប់ គេ​ចូលចិត្ត ជាពិសេស​និយាយ​ឃោសនា ទេសនា អ្នក​វិទ្យុ​បាថ​កៈ​សំខាន់​ណាស់ បើ​មាន​ទុក្ខទោស​ជា​ទម្ងន់ ថ្លែងសំដី​ទៅកាន់ គេៗ មុខ​ជា​សន្តោស​យោគយល់​លើក​​លែង​កំហុស​អោយ​ពុំខាន​ឡើយ ។​

យន្ត​ទិព្វ​ចក្រ​

​យន្ត​នេះ​ហៅថា ” យន្ត​ទិព្វ​ចក្រ ” សំរាប់​ប្រើ​ខាង​គូ​កន្សែង​ជូត​មុខ ឬ​គូ​ដាក់​ស្រោមខ្នើយ​ប្រចាំ​ដំណេក ដើម្បី​ឲ្យ​រក្សា​សិរីសួស្តី​របស់​យើង កាល ណា​ចាប់​គូ​យន្ត​នេះ​ត្រូវ​ក្រាល​ ​សំពត់​ចា​តី អង្គុយ​គូ​ត្រូវឲ្យ​បានហើយ ស្រេច​ក្នុង ១ រយះ កុំឲ្យ​កន្លង​ថ្ងៃ​ឡើយ ហើយ​ប្រសិទ្ធី​ថា :

សុ​ណា​តុបេ​ភន្តេ​មាហ សូត្រ ៩ ចប់​ផ្លុំ​ទៅលើ​កន្សែង ហើយ​ប្រសិទ្ធី​តទៅទៀត​ថា:​ ​ឯ​ហិ​ពុទ្ធា​នុ​ភា​វេន​ ឯ​ហិ​ធម្មា​នុ​ភា​វេន​ ​ឯ​ហិ​សំ​ឃា​នុ​ភា​វេន​ ​ឧ​ជេ​ហិ​ ​សព្វ​គន្ធ​ករោថ​ម​ម​ប​សិទ្ធី​ហោ​ន្តុ ។​

សូត្រ ៨ ចប់​ដាស់​សីល​មន្ត​រួច​ហើយ​សូត្រ ” ជ​យន្តោ ពោធិ​យាមូ​លេ ” ដរាប​ដល់​ចប់​ជាការ​បង្ហើយ ។

សព្វគុណ​របស់​យន្ត​នេះ បើ​ប្រើ​ខាង​ផ្លូវ​សង្គ្រាម​លោក​ថា ប្រាក់ ចារិក៍ និង​សំណ ឬ​ស្ពាន់ ជាពិសេស​ចារិក៍​ដោយ​ក​ថា​ប្រាក់ ចារិក៍​ហើយ​សូត្រ បញ្ចុះ​ដោយ​គា​ថា​ ” នា​រាយ​គា​ចក្រ ” ១៩ ចប់ សូត្រ​គាថា​កំផែង ៧ ជាន់​ថា :

​សម្ពុទ្ធេអ​ដ្ធ​វិស​ញ្ច​ ​ ​ពុទ្ធោ​មេ​អម​ហាកំ​ ​ ​ ​ ​បា​កា​រំ​ ​ ​ ​ទ្វាទសញ្ចស​ហស្ស​កេ​ ​ធម្មោ​ ​ ​ ​ ​មេ​អម​ហាកំ​បាកា​រំ​ ​ ​បញ្ច​សត​សហ​ស្សានិ​ ​ ​ ​ ​សំ​ឃោ​មេ​អម​ហាកំ​បាកា​រំ​ ​ន​មា​មិ​សិ​រសា​ ​ ​ ​ ​អា​ហំ​ ​ ​ ​សព្វេ​ពុទ្ធាជនា​ចិត្តំ​ តេ​សំធម្ម​ញ្ច​ ​ ​ ​ ​សំឃ​ញ្ច​ ​ ​សព្វេ​ធម្មោ​ជ​នា​ចិត្តំ​ ​ន​មកា​រា​នុ​ ​ ​ ​ ​ភា​វេន ម​អ​ឧ​ ​ ​ហ​ន្ត្វា​សព្វេ​ទប​ទវេ ​ឧ​អម ​ អនេកា​អន្តរាយា​បិ​ ​ន​មោ​ពុទ្ធាយ​ ​វិន​ស្ស​ន្តុ​ ​ ​ ​ ​អ​សេស​តោ​ ​ ​ ​យ​ទ្ធា​ពុ​មោន ។​

កាល​សូត្រ​ដោយ​គាថា ” កំផែង ៧ ជាន់ ” នេះ​ស្រេច​ហើយ​អាច​យក​ប្រើការ​បាន​តាម​ប្រថ្នា ។​ ​ ​កាលណា​សូត្រ​សេព​សព្វគ្រប់​ហើយ​ទើប​មូរ ឬ​ធ្វើ​ជា​កូនសង្កត់​សំរាប់​ដោត​ខ្សែ​ទុក​ពាក់ឆៀង​ស្មា​ខាងស្តាំ ព័ន្ធ​ទម្លាក់​មក​ខាងឆ្វេង​មាន​គុហានុភា​ព បង្ការ​សារពើ​គ្រឿង​ ​ប្រល័យ​ទាំងពួង ។​

តាម​បន្ទូល​លោកតា​ក្រាំង​សម៉​ថា ” យន្ត​ទិព្វ​ចក្រ ” បើ​មាន​នៅលើផ្ទះ​អ្នកណា សង្គម​គ្រូ​សារ​អ្នកនោះ​អាច​បាន​រួចខ្លួន​ពី​ពួក​ចោរ​សាមាន្យ​ប្រមាទ កាត​ទៀន បាន​ឆ្លង​ផុត​ ​ពី​គ្រោះ​ហ៍ភ័យដោយ​អំពើរ​គំនុំរ​ករឿង​ពី​មនុស្ស​ពាល​សាហាវ​យង់ឃ្នង ។

យន្តព្យ៉ាតៅលឿន

​យន្ត​នេះ​ហៅថា ” ព្យ៉ា​តៅលឿន ” មាន​គុណភាព​ច្រើន​ប្រការ​ណាស់ សរសេរ​ដោយ​ក្រដាស​បរិសុទ្ធ​ជា ៨ សន្លឹក កប់​ទិស​ទាំង ៨ ក្នុង បច្ចា​ភូមិ ចោរ​ប្លន់​លួច​មិនបាន សរសេរ​​ដោយ​ផ្ទាំងសំពត់ស​សុទ្ធ ធ្វើ​ជា​ឆ្នួត​ជួត​ក្បាល ធ្វើ​ជា​ទ្រនាប់​ខ្នើយ​កើយ ប្រក្រតី​សត្រូវ​ទាំង ៨ ទិស​ចូល​មិន​ដល់​ខ្លួន​យើង​ទេ បើ​ធ្វើ​ដំណើរ​ទៅកាន់ ស្រុក​គេ​ឆ្ងាយ​លោក​ថា​ឲ្យ​យក​កន្សែង​នោះ​ ​ជាប់​តាម​ខ្លួន​ឲ្យ​ជាប់ បើ​មាន​អាសន្ន​ធំ​ធ្លាក់​មក​ចំពោះ​ខ្លួន ចូរ​យក​កន្សែង​នោះ​រុំ​ករ​ឲ្យ​ជាប់​ប្រសិនណាបើ​ដក​គាថា​នោះ​មក​បរិកម្ម​វិញ អាន​យ៉ាងនេះ :

​ឧ​បរណំ​ ​ ​ថ​សិសំ​មោ​ ​ឧតិ​ណ​កេ​​ ​ ​ ​សេ​សុ​តាថ​ ​តា​បិច​ពុ​ ​ ​ខំ​ទាប​ជា​​ ​ ​ ​បិ​ឥ​អ​ដ្ធិ​ ​ ​ជាថតិ​ស​​ ​ ​ ​តា​យ​ទា​ទា​ ​មយា ។​

​ កាលណា​មាន​ភ័យ​ដោយ​ភ្លើង​ឆាបឆេះ យក​ដីខ្សាច់ ឬ​អង្ករ សេព​បាច​ទៅ​លើ​របស់​នៅ​ក្បែរ​ខាង​គំនរ​ភ្លើង ស្កាត់​ស្ទាក់​កុំឲ្យ​ឆាបឆេះ​រាលដាល​ដល់ ទ្រព្យ​របស់​ឯទៀតៗ ។​

​ បើ​ធ្វើដំណើរ​ឆ្លងកាត់ បឹង ទន្លេ ឃើញ​ព្នាយ​ខ្យល់​ប្រុង​បក់បោក​ផាត់ ជិត​ដល់​នាវា​យើង​ហើយ យើង​តាំងស្មារតី​ឲ្យ​នឹងនរ បរិកម្ម​មន្ត​គាថា​នេះ ស្រូប​ដង្ហើមចូល​ឲ្យបាន​ច្រើន​ សម្លឹង​ដៅ​ទៅ​ចំ​ព្នាយ​ខ្យល់​នោះ​កុំ​ប៉ប្រិចភ្នែក ខ្យល់​នោះ​នឹង​បែក​រលាយ​បក់​ផា​ត់ទៅ​ទិស​ឯទៀត​វិញ ។​

​ បើ​ភ្លៀង​ធ្លាក់​ប្រសៗ បន្ទច់​ដំណើរ​យើង​ហើយ យើង​បរិកម្ម​មន្ត​គាថា​នេះ ៨ ចប់​ផ្លុំ​ដៃ​ឈ្លី​ក្បាល ហើយ​បញ្ជេរ​ចេញទៅ ភាវនា​អត់​ដង្ហើម​ក្នុង ១ ចប់ៗ នឹង​បាត់​ដូច​ប្រាថ្នា បើ​​ស្រេកទឹក​ណាស់​រក​ផឹក​មិន​បាន​សោះ សូម​យក​ស្លឹក​ថ្នឹង​ទំពារ​លេប​យ៉ាង​បង្គូរ​ទៅ នឹង​បាន​ឆ្អែត​ដូច​បាន​ស៊ី​បាយ ផឹកទឹក​មែន ហោង ។​

​ បើ​ចេញ​ទៅ​តាម​ផ្លូវគោក ដោយសារ​យានជំនិះ​ផ្សេងៗ ពេល​យប់​ស្ងាត់ ស្នាក់​នៅ​កណ្តាលផ្លូវ ចូរ​ប្រើ​សញ្ញា​ចំណាំ​ឲ្យ​ជាក់​សព្វ​ទិស​ទាំង ៤ ទិស ណា​មាន​អ្វី​ខ្លះ​ឲ្យ​ចាំបាន ​ហើយ​ភាវនា​គេង​យ៉ាង​ស្ងប់​ទៅ អ្វី​ដែល​ជា​បច្ចាមិត្រ​នឹង​យើង វា​មុខជា​មេត្រី​មកកាន់​យើង ឬ​បរវៀស​ជៀស​ឆ្ងាយ​ពី​យើងៗ បាន សុខសាន្ត​រៀង​រហូត​ទៅ ។​

– ” ឥ​តិបិ​សោ ។​ល​។ ពុ​ទ្ធោ ភគ​វា ” បរិ​កម្ម ១៩ ចប់ មាន​អំណាច​ឈ្នៈស​ត្រូវ​, បរិ​កម្ម ២១ ចប់ និង បាន​លាភ​ផល​ដូច ប្រាថ្នា​, បរិ​កម្ម ១៧ ចប់ បាន​រួច​ចាក​ឧបទ្រព​​ចង្រៃ​ទាំងពួង​, បរិ​កម្ម ១០ ចប់ ឆ្លងកាត់​សមុទ្រ​សាគរ​បាន​សុខសាន្ត សុខ​និរទុក្ខ​ភ័យ ។ ព្យាយាម​បរិកម្ម ៦ ចប់ ភ្នែក​សម្លឹង​ព្រះ​អ​រុណ ទើប​រះ មាន​ឥទ្ធិពល​រុងរោចន៍​ណាស់ ។​

– ឥ​តិតិ​វា​បិគ​ ​ ​សោធោ​ភ​ពុ​ទ៍(​ពុទ៍ អាន​ថា ពុត )គវា​​ ​ ​ ​នំ​អនុ​រម​ហំ​ ​ ​វ​ស្ម័​ទេមា​ថាស្ម័​​(ស្ម័ អាន​ថា សាំ) ​ ​ ​ពុទ៍​ស្ត័ស្ត័ អាន​ថា សា​ត់ ។​ថ៌​ធោ​រវិ​ ​ជា​សា​ចមរ​ទ្ម័​​(ទ្ម័ អាន​ថា ទ័​ម) ​ណស​រិស្ម័​បុ​ប្ន័​​(ប្ត័ អាន​ថា ប៉ាន់) រោ​នោ​ត​សុគនុ​​ ​តោ​អលោ​ទូក​វិ ។​

​ នេះ​ហៅថា ” ឥ​តិបិ​សោ ” ញែក ៦ ជាន់ សម្រាប់​ប្រើការ​ប្រក់ព្រំ​ពល​, បោះជំរុំ​ទ័ព ប្រសិទ្ធិ​ពល​ឲ្យមាន​ឥ​ទ្ធិ​អំណាច​បញ្ជា​សព្វសារពើ​អាវុធ​ទាំង ១២ យ៉ាង ( អាវុធ​ដែល​​ធ្វើ​ពី ដែក​សុទ្ធ​, ដែ​កលាយ​, ស្ពាន់​, លង់​ហិន​, ប្រាក់​លាយ​, សំណ​, ឈើ​, ឫស្សី​, ព្រនង់​, អាវុធ​បញ្ចុះ​ដោយ ថ្នាំ​, អាវុធ​លាបមុខ ដោយ​ថ្នាំ​, អាវុធ​ដែក ។ ) ថា​បើ​សេព​ដោយ​ថ្នាំ​បៀម​ ឬ លេប ផឹក និង​គង់​រ៉ាប់រង អាវុធ​បាន ។

​- ឥរ​ជោគ​តរ​សា​ ​ ​តិ​ហំ​ច​តោ​រោថ៌នំ​​ ​ ​ ​បិ​ស្ម័​រលោ​បុស្ត័​ពុទ៍​ ​ ​សោមាន​ករិ​ថា​ធោ​​ ​ ​ ​ភ​ស្ម័​ស្ម័​វិស​ទេ​ភ​ ​ ​គ​ពុទ៍​ប្ន័​ទូទវ​គ​​ ​​វាធោ​នោអម​ម​វា​ ​អ​វិសនុត៍​សា​នុតិ ។​

​នេះ​ ហៅថា ” ឥ​តិបិ​សោនា​រាយ​ថ្លែង​រិទ្ធិ៍ ” មាន ៧ ថា​ន សំរាប់​សេព​កន្លែង​យន្ត​, អាវ​តេជៈ ដាស់​ថ្នាំ សេព​ដុំថ្ម​ចោល បន្ទច់​ខ្មាំង​, សេព ទឹក ប្រេង ម្សៅ ឲ្យ​ព​លងូត លៀប​ នឹង​គង់​សាច់ គង់​ឆ្អឹង ។​

បើ​បញ្ជា​សស្ត្រាវុធ លោក​ឲ្យ​សេព​កន្សែង ឬ​ទង់ជ័យ​គ្រវី​បញ្ជា​ស​ដើរ​មុខទ័ព គ្រាប់​គ្រឿង​អាវុធ​ទាំងពួង​សឹង​ផាត់​ប៉ើង​ឆ្ងាយ​ពី​ខ្លួន​មិន​ត្រូវ​ឡើយ ។​ ​ឥ​តិបិ​សោនា​រាយ​ថ្លែង​រិទ្ធិ៍​នេះ មាន​អានុភាព​ខ្ពស់​ណាស់ បើ​ព្យាយាម​សេព​ទឹក​ពាង​អុង​ឲ្យ​ព​លផឹក អាច​កើន​កម្លាំងកាយ​-​ចិត្ត​ច្រើន ។​

– ​កវិ​លោ​ទូតោ អគ​នុ​​ ​ ​ ​សុ​ត​នោ​រោប្ន័​បុ​ស្ម័រិ​​ ​ ​ ​សណ​រទ្ម័​ម​ច​សា​ជា​​ ​ ​ ​វិរ​ធោ​ថិ​ពុទ៍​ស្ត័​ស្ម័ថា​​ ​ ​ ​មាស្ម័​ទេវ​ហំរ​មនុ​​ ​ ​ ​អសា​វាគ​ពុទ៍ភ​ធោ​នំ​​ ​ ​ ​សោ​ភ​បិ​គតិ​វា​ឥ​តិ ។​

​ នេះ​ហៅថា ” ឥ​តិបិ​សោ​នារាយណ៍​បែងភាគ ៨ ទិស ” សំរាប់​សេព​ទឹក​សាច​ពល​, សេព​កន្សែង​ជួតក្បាល​, បង្ការ​សត្រូវ​, សេព​កន្សែង​ចងក​, បង្ការ​គ្រឿង​អាវុធ​, សេព​កន្សែង​​ទ្រាប់​ខ្នើយ ជានិច្ច​គង់​ហោង ។​

​ ​សេព​បាយ​បរិភោគ​គង់​សាច់ គង់​ឆ្អឹង រៀប​ចេញដំណើរ​បរិកម្ម ៧ ចប់ បើ​រន្ធ​ច្រមុះ​ខាង​ណា​ធូរ​ឈាន​ជើង​ខាង​ហ្នឹង​មុន សេព​កំណាត់ឈើ ឬ​អំ បោះ​ដាក់​ទទឹង​មាត់ទ្វារ​ផ្ទះ ឬ​ ​របង សត្រូវ​មើលឃើញ​ថា​សត្វ​កាច​រាំងមុខ​ជួនកាល​ធ្វើឲ្យ​សត្រូវ​ភាំង​ស្មារតី ភ្លាត់​គំនិត ធ្លោយ​ការ​អសា​របង់ ។​

– ​តិ​វា​គភ​ធោ​ពុទ៍​​ ​ ​ ​នំ​សា​នុស​ម​វ​ទេ​​ ​ ​ ​ថាសថ៌​រសាម​ទ្ម័​​ ​ ​ ​សរិ​បុរោ​ត​នុតអ​​ ​ ​ ​ទូ​វិក​លោ​តោក​សុ​​ ​ ​ ​នោប្ន័​ស្ម័ណរ​ច​ជាវិ​​ ​ ​ ​ធោ​ពុទ៍​ស្ម័​មាស្ម័​ហំរ​អ​​ ​ ​ ​វាគ​ភ​សោ​បិតិឥ ។​​

​ នេះ​ហៅថា ” ឥ​តិបិ​សោ នា​រាយ​កាយ​ចក្រ ” បរិកម្ម​តាម​កម្លាំង​ថ្ងៃ​ចូល​ប្រយុទ្ធ​មាន​ជោគជ័យ​, បញ្ជា​ស​គ្រាប់​, សំកាំង​សត្រូវ​, បន្តុច​បង្អាក់ សត្វ​កាច ខាន់​ទី​គឺ បរិកម្ម​យក​​ដី​ដក់​ថ្នក់ ឬ​យក​មេជើង​ខាងស្តាំ​គូស​ខាន់​ទី គេ​ចូល​ស៊ុន​ក្នុង​ទី​យើង​មាន​ចិត្ត​រន្ធត់​ស្លុតស្លន់​ភាន់​ស្នៀត អស់សង្ឃឹម​សេព​ទឹក ស្រោច​ក្បាល​គោ សេះ ប្រណាំង​ឈ្នះ​គេ​ហោង សេព​កន្សែង​រុំ​ក​​មាន​កម្លាំង ហើយ​បាន​បញ្ជា​ស​សត្រូវ​ផង សេព ១០៨ ចប់ ពេល​អរុណរះ ២១ ចប់ នា​ថ្ងៃ លិច រាល់​ថ្ងៃសីល​នឹង​បាន​ជា​មនុស្ស​ខ្លាំងពូកែ​ប្រកប​ដោយ​ព​លាន​ភាព​ច្រើន ។​

– ​អ​សំវិ​សុ លោ​អបុ សពុ​ភ​

​ នេះ​ហៅថា ” បណ្តូល​ពុទ្ធគុណ ” បរិ​កម្ម ១០៨ ចប់ ឲ្យ​ជាប់​ជានិច្ច​ព្រឹក​-​ល្ងាច សត្រូវ​ប៉ង​បៀតបៀន​មិន​បាន​ឡើយ​មាន​តេជានុភាព​អាច​បំបាក់ ស​ត្រូវឲ្យ​បាក់បបខ្លបខ្លា​ចយើង ។​

– ​សំ​វិធា​បុក​យ​ប​

​ នេះ​ហៅថា ” បណ្តូល​បរមត្ថា​ភិ​ធម្ម ” ភាវនា​រួមជាមួយ​បណ្តូល ព្រះ​វិន័យ​គឺ ” អា​បា​មចុ​ប ” បរិ​កម្ម រូប​នឹង​ព្រះ​សតន្ត​បិ​ដកគឺ ” និមំ​សំអំ​ខុ ” បើ​ភាវនា​រួម​បណ្តូល​ទាំង ៤ បទ​​នេះ សេព​ទឹក​ងូត​, លប់​មុខ​, ស្រលាប​ប្រាណ​, សេព​កន្សែង​ជួតក្បាល​, ចង​ក​ក្រវាត់​ចង្កេះ​, មានអំណាច មានព​លានុ​ភាព បើ​ដាច់​សង្វេង​ស្រេកទឹក​សេព​ត្រួយ​ឈើ​ទំពារ​លេប​មាន​កម្លាំង​ជាង​ ផឹកទឹក​ទៅទៀត បើ​ឃ្លានបាយ​សេព​ទឹក​ផឹក​ទៅ​ឆ្អែត​មាន​កម្លាំង​ដូច​បាន​បរិភោគ​បាយ ។​

– ​អយ​វយ​ ​ ​អ​វយ​ន​យ ។​

​ នេះ​ហៅ​សម្ផួក ” អា​ព័ទ្ធ ” សេព ១០៨ ចប់ ដោយ​គ្រាប់​ម្រេច ៧ គ្រាប់​, សេព​បាយ ៧ ពំនូត​, សេព​ទឹក​ផឹក​, លោក​ថា​គង់​ស្បែក សាច់​ឆ្អឹង តែ សេព​ឲ្យបាន​ជា​និច្ច​រាល់ថ្ងៃ កាល​​ណា​មាន​អាសន្ន​ព្រឺរោម ព្រឺ​ស្បែក កម្លាំង​ឡើង​អស្ចារ្យ​ពេល​នោះ​ទើប​សីល​សន្ថិត​ហើយ ។​

– ​អយ​វយ ន​កនក ក​អន​អ ន​អ​កអំ​​ ​ ​ ​ឧម​អ​មិ​ ​មហិ​សុតំ អសុ​នំ​ព ទ្ធំ​សុនអ ។​​

​ នេះ​ហៅថា ” អា​ព័ទ្ធ ” សម្រាប់​សេព​ថ្នាំលេប​-​ផឹក​បើ​សេព​បាយ លោក​ថា​ឲ្យ​យក​អង្ករដំណើប​នាង​គង់ ដាំបាយ​សេព​ដោយ​គាថា​នេះ​ឆី គង់​សាច់ គង់​ឆ្អឹង គង់​ស្បែក​ហោង ។​

– ​មោសិ​សំនា​ ​សិសំ​នាមោ​​ ​ ​ ​សំ​នា​មោសិ​ ​នាមោ​សិសំ ។​

នេះ ​ហៅថា ” ព្រះ​ចៅ​ស៊ី​ប​ហុក ” សម្រាប់​ភាវនា​រំដោះ​ទុក្ខភ័យ​ដូចជា យើង​ជាប់​ចំណោម​គេ ធ្វើឲ្យ​ពួកគេ​រំសាយ​ចំណោម​លែងព័​ទ្ធ​យើង​បើ​កុំឲ្យ គេ​ធ្វើ​ទុក្ខ​រក​រឿងហេតុ​ផ្សេងៗ​​និង​យើង ចូល​ភាវនា​កណ្តាលថ្ងៃត្រង់​ងើយ​មុខ​ឡើង​ទៅលើ រួច​លេបទឹកមាត់​ចូលទៅ​ភាវនា​តាម កម្លាំង​ថ្ងៃ ។​

– ន​ក ន​អ ន​ឧ ប​អ ប​ឌ បន​ ​អ​ឧ អន អ​ប ឧន ឧ​ប ឧ​អ ។​

​ នេះ​ហៅថា ” ព្រះ​កែវ​បី​ដួង ” សម្រាប់​បរិកម្ម ១០៨ ចប់ ចូល​ប្រយុទ្ធ​ប្រចាក់​នឹង​សត្រូវ លោក​ថា​យក​មើម​ប្រទៀល​ប្រ​ឈ្នះ​ធំ​ចិត ៧ ចំណិត សេព​ដោយ​គាថា​នេះ​បៀម រត់ ដើរ​ ផ្លូវ​ឆ្ងាយ​មិន​អស់កម្លាំង​ទេ ហើយ​ភាវនា​បន្ទន់ចិត្ត​សត្រូវ ឲ្យមាន​ចិត្តអាសូរ​ដោះលែង​យើង​ពី​ចំណង ផ្សេងៗ ។​

– ​ន​ម​អ​ឧ ម​អ​ឧន អ​ឧន​ម ឧន​ម​អ ។​

​ នេះ​ហៅថា ” ព្រះ​កែវ ៤ ដួង ” បរិកម្ម​ជា​គូ​គ្នា និង​ព្រះ​ចៅ ៣ ដួង បើ​តាម​លោកតា​ក្រាំង​សម៉ លោក​ថា​ព្រះ​ចៅ​កែវ ៤ ដួង ស្តាំ ឆ្វេង រៀប​ចេញ ប្រតិបត្តិការ​សូត្រ​សេព​ព្រួស​ទឹក​​មាត់​ទៅ​ខាងឆ្វេង​កាយ ខាងស្តាំ​កាយ ព្រួស​ទៅ​ខាង​មុខ ព្រួស​ទៅ​ខាងក្រោយ ជា​វត្ថុ​សក្តិ​សិទ្ធ​បញ្ជា​ស អាវុធ បញ្ជា​ស​សព្វ សត្វ​សាហាវ បើ​មាន​គេ​ប៉ង​ចាំ​លប​វាយ កាប់​យើងៗ ដឹង​បាន​ជា​​មុន​ដោយ​ប្រផ្នូល ឬ ស្នូរ​អ្វី​ផ្សេងៗ ។​

– ​សក​ស្ស​វជិ​រាវុ​ធំ​ ​ ​វេស្ស​វណ្ណ​ស្ស​ទណ្ឌា​វុ​ធំ​​ ​ ​យម​ស្សន​យ​ទាវុ​ធំ​ ​ ​អាឡ​វ​កស្ស​សាវុធំ ។​

​ នេះ​ហៅថា ” ចតុ​រាវុ​ធ ” ប្រើ​បាន​ខាង​ស្តោះផ្លុំ​ស្កន់​កូនក្មេង ស្តោះផ្លុំ​មនុស្ស​ឈឺ​ពោះ ចុក​សៀតពោះ ខ្យល់គ ដោយ​ក្រមួន កា​បោ ឬ​សេព​ស្លឹកម្លូរ ឲ្យ​ស៊ី ។​​ ​ជាពិសេស​សេព​ទឹក​ស្រោច​កូន​ក្មេង​ដែល​ស្គមរីងរៃ ឲ្យ​វា​ផឹក​បណ្តេញ​ឧបទ្រពចង្រៃ​រោគ​ទាំងពួង សក្តិ​សិទ្ធិ​ណាស់ ។​

សក្ការបូជា​

​ គ្រឿង​បូជា​គ្រូ​សីល មិន​ចម្លែក​អ្វី​នឹង​វត្ថុ​សក្ការបូជា​ព្រះ​រតនត្រ័យ​ឡើយ បើ​ពោល​ឲ្យចំ​ទៅ​គឺ គ្រឿង​សក្ការ​:​បូជា​ព្រះ​រតនត្រ័យ​នឹង​ឯង ។​

​ អាសនៈ​គួរ​ចាត់ចែង​ដោយ​និមន្តន៍​ព្រះ​បដិមា​ករ ភាព​ណា ១ មក​ជា​និមិត្តរូប ឬ​និមន្តន៍​ព្រះ​រូប ព្រះ​វិស្ណុ នារាយណ៍ មក​តាក់តែង​អម​ព្រះ​បដិមាករ ផង​ក៏​បាន​តែ​គួរ​រៀប​ព្រះពុទ្ធ​បដិមាករ​ឲ្យ​ខ្ពស់​ជាងព្រះ​រូប​ដទៃទៀត ។​

​វត្ថុ​ដែល​ជា​គ្រឿង​សក្ការៈ បើ​អាច​ចាត់ចែង​បាន​គឺ :

​ ​ ​១- ទៀន ៥ និង ធូប ៥ ​ ​ ​២- បាយ​សី ៥ ថ្នាក់សាង​ដោយ​ក្រដាស​ពណ៌​ទឹកប្រាក់ ១ គូ​ ​ ​ ​៣- បាយ​សី ៣ ថ្នាក់សាង​ដោយ​ក្រដាស​ពណ៌​ទឹកមាស ១ គូ​ ​ ​ ​៤- បាយសីប៉ាកឆាម ពណ៌​ចម្រុះ ១ គូ​ ​ ​ ​៥- ស្លា​ធម៌ ស្លឹក​ពណ៌​មាស ១ គូ​ ​ ​ ​៦- ស្លា​ដម ស្លឹក​ពណ៌​ប្រាក់ ១ គូ​ ​ ​ ​៧- ផ្កាជ័រ​យ៉ាង​ល្អ ១ គូ​ ​ ​ព្រមទាំង​ឆ័ត្ររួត ទន់ ពិ​តាន ផ្សេងៗ វត្ថុ​ទាំងនេះ​ត្រូវ​រៀប​ប្រចាំ​កន្លែង ឯ​គ្រឿង​ដែល​ត្រូវ​រៀប​តាម​កាល​វេលា ដូចជា​ថ្ងៃ ព្រហស្បតិ៍​, ៨ កើត​, ៨ រោច​, ​ពេញ​បូណ៌មី​, ខែ​ដាច់​, គួរ​រក​ផ្កាឈើ​គន្ធ​ពិដោរ ដោត​ស្លាធម៌​ជា​ថ្មី​ដោយ​ម្លូ​ស្លា ថែម​លើ​សក្ការៈ​ប្រក្រតី បើ​ធ្វើ​បាន​យ៉ាង​នេះ​ជា​ការ​ប្រពៃ​ពេក​ណាស់ ។​ទោះ​ផ្តើម​រៀន​សីល ឬ​សូត្រ​សេព​មន្ត​ប្រសិទ្ធី​គប្បី​ថ្វាយបង្គំ​នមស្សការ​ព្រះ​រតនត្រ័យ តាម​គួរ​ដល់​ការចេះ​ចាំ​របស់ខ្លួន​ជាមុនសិន លុះ​ចប់​កិច្ចការ​នមស្សការ​​ព្រះ​រតនត្រ័យ​សព្វគ្រប់​ហើយ ទើប​សូត្រ​ប្រកាស​អញ្ជើញ​គ្រូ​មក​ស្ថិត​ថា :

(១)​ ​ត្រីនេត្រ​លិ​ង្ហេ​ ​ ​សត​នា​គេ​ ​ ​ ​ ​បញ្ច​ពិស្ណុ​ ​ ​ ​ន​មេ​វ​ច​ ​ ​ ​ ​ចតុ​ទេវា​ ​ ​ ​ឆ​វ​ស្សរា​ជា​ ​ ​ ​ ​បញ្ច​ឥន្ទ្រា ​ ​ ​នវ​មេច​ ​ ​ ​ ​ឯក​យក្ខ​ ​ ​ ​នវ​ទេវា​ ​ ​ ​ ​បញ្ច​ព្រហ្មា​ ​ ​ ​ស​ហម្ប​តី​ ​ ​ ​ ​ទ្វេ​រាជា​ ​ ​ ​អ​ដ្ធ​អរហន្តា​ ​ ​ ​ ​បញ្ច​ពុទ្ធា​ ​ ​ ​ន​មា​មិ​ហំ ។​

​ ក្រាប​ថ្វាយបង្គំ នមស្សការ​គ្រូ​បែប​នេះ​ឲ្យបាន ៣ ចប់ រួច​សឹម​នមស្សកា​រ​អារទ្ធនា​ព្រះ​ពិស្ណុ​, ព្រះ​នារាយណ៍​, ព្រះព្រហ្ម​, សូម​មក​ប្រសិទ្ធី​ដល់​ខ្លួន ឲ្យបាន​​ជោគជ័យ​លាភ​ផល​ជា​និច្ចកាល​ថា :

(២)​ ​យោ​សរ​រាបេ​ ​ ​បទ​ទេវ​លញ្ច​ ​ ​ ​ ​លលាដេ​ព្រហ្មា​ ​ ​ទេវតា​ ​ ​ ​ ​នារាយណ​ញ្ចេវ​ ​ ​ហា​តេច​ ​ ​ ​ ​បារមី​តា​ ​ ​ ​សូ​រា​ទេវ​នេ​ ​ ​ ​ ​ពិស្ណុកា​ចេវ​ ​ ​ ​សព្វេ​កម្មាប​សិទ្ធិបេ​ ​ ​ ​ ​សិទ្ធិ​កិច្ចំ​ ​ ​ ​សិទ្ធិ​កម្មំ​ ​ ​ ​ ​សិទ្ធិ​កា​រាគ​តោ​ ​ ​សិទ្ធិតេជោ​ទព្វសម្ភរេ​ ​ ​ ​ ​សព្វ​សិទ្ធិ​ភ​វន្តុ​មេ​ ​ ​សោ​ធា​យ​ឥ ស្វា​.​សុ​. ​ ​ ​ ​សិទ្ធិ​កិច្ចំ​ ​ ​ ​សិទ្ធិ​កម្មំ​ ​ ​ ​ ​សិទ្ធិ​ត​ថាគ​តោ​ ​ ​សិទ្ធិ​តេជោ​ ​ ​ ​ ​ជយោ​កិច្ចំ​ ​ ​ ​សិទ្ធិ​លាភោ​និរន្តរំ​ ​ ​ ​ ​សព្វ​កម្មំ​ ​ ​ ​ប​សិទ្ធិ​បេ ។​

​ក្រាបថ្វាយបង្គំ​រួច​សូត្រ​រំលឹក​ព្រះ​គុណ​ឥ​តិបិ​សោ​សេព​ថា :

​ឥ​តិ​សោ​វិ​សេ​សេ​ឥ​ ​ឥ​សេ​សេ​ពុទ្ធ​នា​មេ​​ ​ ​ឥ​នា​មេ​ពុទ្ធ​តំ​សោ​ឥ​ ​ឥ​សោតំ​ពុទ្ធំ​បិតិឥ​

គាថា ​នេះ​ដកស្រង់​មក​ពី ” ឃ្លាំង​បរិយត្តិ ” មាន​បរិយាយ​ថា​កាលណា​គេ​រៀប​ពិធី​អញ្ជើញ​នេះ គួរ​យក​សំពត់​ស​សុទ្ធ​ក្រាល​អង្គុយ​បរិកម្ម​ភាវនា តាម​​កម្លាំង​ថ្ងៃ​ហើយ​យក​ផ្តិលសម្រិទ្ធិ​ដាក់​ទឹក​ឲ្យ​ពេញ ដាក់​នៅ​ពីមុខ​អង្គុយ​ភាវនា​ផ្លុំ ដរាប​គ្រប់​កំណត់ ហើយ​សូត្រ​អញ្ជើញ​ព្រះ​ធាតុ​តទៅទៀត​ថា :

(៣) ​ ​អ​ជ្ជ​ត​គ្គេ​ ​បា​ណុបេ​តំ​ ​ពុ​ទ្ធំ​ ​ ​ធម្មំ​សំឃំ​​ ​ ​ ​សរណំ​កតោ​ស្មិ​ ម​ហ​ឆ្តា​ ​ ​ភិន្ន​បុ​គា​ ច​ ​មជ្ឈិមា​​ ​ ​ ​ភិន្ន​ត​ណ្ឌុ​លា​ខុទ្ទកាសា​ស្ប​បមត្តា​ ​ ​ឯវំ​ធាតុ​យោ​​ ​ ​ ​សព្វ​ដ្ធា​នេ ​ ​អាគ​ច្ន​ត្តុ​ ​ ​សិសេ​មេ បត​ន្តុ ។​

​ គាថា​ទាំងពីរ​មេ តាម​តម្រា​ខាង​សេយ្យសាស្ត្រ​ហៅ​ឈ្មោះ ” ម្កុដ​ព្រះ​ចៅ ” លោក​ពណ៌នា​គុណានុភាព​ទុក​ថា សម្រាប់​សេព​ប្រសិទ្ធី​មង្គល​ប្រស់ ព្រំ​​ទឹក​ឲ្យ​មនុស្ស​មាន​ជម្ងឺ ឬ​ស្រព​ស្រោច​ទឹក​បោស​ចង្រៃ​ចៃដន្យ ។​

​ បណ្តា​ភូត​បិសាច ឬ​កាត់​កោ​ជុក ពុំ​នោះ​ប្រស់ព្រំ​វា​រី​ចង​កួចដៃ​រៀប​សម្រស់​ការ​គូគ្រង​ថ្មី ប្រើ​មន្ត​នេះ​ជា​សិរី​មង្គល​ប្រសើរ​ណាស់ ។​ ​គាថា​សេព​រំលឹក​ព្រះ​បារមី​ថា :

​(៤)​ ​ឥ​តិបិ​បារមីតា​ ​ ​តឹ​សា​ឥ​តិស​ត្ថា​​ ​ ​ ​ញាណ​ត​ត្តោ​ ​ ​ឥ​តិ​ពោធិម​នប្ប​តោ​​ ​ ​ ​ឥ​តិបិ​សោ​ចេតេ​ ​ ​ន​មោ​ពុ​ន្ធាយ​​ ​ ​ ​ទា​សីនេប​វិ​ខស​ ​ ​អ​មេ​ឧស​ច​វិបិ​បស​ឧ ។​

​ន​ មោ​ពុទ្ធាយ ជា​បណ្តូល​ព្រះ ៥ អង្គ​, ទាសី​នេ (​ល​) មេ​ឧ​ជា​បណ្តូល​បារមី​ទាំង ១០ ឧបបា​រមី ១០ បរ​ត្វបា​រមី ១០ លោក​ពណ៌នា​ពី​តេជានុភាព ព្រះ​​គាថា​នេះ​ថា បើ​ចូល​ធ្វើ​សង្គ្រាម​ក្តី ចូល​ធ្វើការ​ប្រជែង​យក​ជាញជ័​យក្តី ចូល​ប្រកួត​ផ្ទាល់ខ្លួន គប្បី​សេព​ព្រះ​គាថា​ដោយ​ក្តាប់​យក​ដី ឬ​ដុំ​ក្រួស​-​ថ្ម​មក​ផ្លុំ ដោយ​ចិត្ត​នឹក​​រំពឹង​ដល់​ព្រះ​បារមី​ដែល​ព្រះអង្គ​ជា​បរមគ្រូ សញ្ជឹង​នឹក​ក្នុង​គ្រា​មារ​ចូល​រាតត្បាត​ក្នុង​ព្រះ​ហឫទ័យ​នៃ​ព្រះអង្គ ក៏​ស្រាប់តែ​ពួក​មារ​ចាល​ចាញ់ ព្រះ បារមី​រិទ្ធិ​តែម្តង ។ ​កាលណា​សេព​ផ្លុំ​បាន​ហើយ បើ​គូរ​ទម្លាក់​ក៏​ទម្លាក់​ប្រប​ជើង​យើង​ឈរ​នោះ បើគួរ​បោះ ក៏​បោះ ឲ្យ​ឃ្លាតឆ្ងាយ​ពី​ទី​ឈរ​ក៏​បាន​ដែរ សត្រូវ រំលោភ​យក​ជ័យជំនះ​ពុំបាន​​ឡើយ ។​

(៥)​ ​អត្ត​នោ​កាយ​ពន្ធនេ​ ​មារិ​ស​ទេ​វញ្ច​ ​ ​ ​ ​ពន្ធិ​ត្វា ​ ​ទី​យំ​និមី​ត្វា​ ​បវិទិ​ត្វា​ ​ ​ ​ ​បព្វ​ត​ ​ ​ទ​ល្ហ​ស្វា​ហ័ប ។​

​ ព្រះ​គាថា​សំរាប់​ព័ទ្ធសីមា​ខ្លួន ដោយ​យក​ផ្ទាំង​សីលា​ជា​គោល ឬ​ដុំថ្ម​អិដ្ឋ ដុំថ្ម សេព​តាម​កម្លាំង​ថ្ងៃ មុន​យើង​ចេញដំណើរ ទៅ​កាន់​ទី​ឆ្ងាយ បើ​ឈាន​ជើង​​ដើរ​ទៅ​ឃើញ​ដុំ​ក្រួស​ក្តី ដុំ​ក្រួស​អាចម៌ផ្កា​យក្តី នៅ​ខាងស្តាំ​ខ្លួន គួរ​រើស​យក​រូប​នោះ​មក​សេព​ឲ្យបាន សម​គួរ ហើយ​ដាក់​ទុក ក្នុង​ហោប៉ៅ ឬ​ថង់ កាតា​ប ហិប យក​​ជាប់​ជាមួយ​ខ្លួន លុះត្រាតែ​ធ្វើ​ដំណើរ​វិល​មក​វិញ សុំ​ដាក់​ទុក ក្នុង​បច្ចា​ភូមិ​របស់ខ្លួន ។​

​បើ​ ចង់ឲ្យ​បាន​មាំមួន​ថែមទៀត នៅពេល​ដែល​ដល់​កន្លែង​សំណាក់​នៅ​ទីនោះ​មាន​ភ្នំ​ក្តី មាន​ដើមឈើ​ធំក្តី ឬ​មាន​ដំបូក​ក្តី ពុំ​នោះ​ទួល​ខ្ពស់ កា​រៀបចំ ជំរុំ​​សូម​កំណត់​ចិត្ត​យក​គោល​ដោយ​ផ្ទាំង​ថ្ម ឬ​ដើមឈើ​ធំ​ជា​និមិត្តរូប​សេព​ទី​យកទៅដាក់ ដើម្បី​ពន្ធ​ឲ្យ​អាត្មាយើង​បាន​សុខ ។​

ថា​បើ​ សត្រូវ​មានបំណង​ចូល​មក​ប្រហារ​យើង​ក៏​ដោយ ចូល​មក​ដើម្បី​លួច​ល្បក់​ឆក់​ដណ្តើម​របស់​យើង​ក៏ដោយ ក៏​វា​ចូល​មក​មិន​បាន​ដែរ​អំណាច រិ​ទ្ធិមន្ត​​ក្លាយ​ជា​សត្វ​កា​ចរាំង​ស្ទាក់ ។​

​(៦)​ ​ន​មោរ​តណ​កាយា​ ​ ​អារញ្ញិក​ង្គិ​តេ​ ​ ​ ​ ​វ​សវរ​សិទ្យា​ ​ ​ ​មហា​សត្យា​ ​ ​ ​ ​លា​មាគ​តាគ​ត​ ​ ​ចន្ទិ ចន្ទិ សន្តិ សន្តិ​ ​ ​ ​ ​សន្តុ សន្តុ​ ​ ​ ​សន្ត សន្ត បរ​ភ​ជ្ជិ​ ​ ​ ​ ​បរិ​ភ​ជ្ជ​ ​ ​ ​កប្ប​យន្តិ​ហាហា ។​

​ ព្រះ​គាថា​នេះ ជប់​ប្រាណ​យើង​ឲ្យ​ឡើង​ជា​កែវ​ប្រណីត​សំរាប់ បរិកម្ម​ភាវ​នាពេល​ប្រាស់​ខ្លួន​គេង លោក​ថា​គេង​ផ្ងា​សណ្តូក ជើង​ឲ្យ​ត្រង់​ត្រឹម​គ្នា ហើយ​​លើកដៃ​ទាំងពី​ក្តោប​ទ្រូង តាំងចិត្ត​បរិកម្ម​ឲ្យបាន ៣ ចប់​រួច​សឹម​គេង​ទៅ​សត្រូវ​ក្តី ចង្រៃឧបទ្រព​ក្តី គ្រោះហ៍​ក្តី ឧទបាទ​ក្តី ភូត បិសាច​ព្រាយ​ដែល​ចង់ ព្យាបាទ​អ​ឃាដ​​យើង និង​រលត់រលាយ​ចេញ​ទៅ​ឆ្ងាយ​ពី​យើង​ក្លាយ​មក​ជា​មេត្រី ជួយ​ឈឺឆ្អាល យក​អាសារ ថែរក្សា​យើង​វិញ លោក​ថា​គប្បី​ព្យាយាម​ធ្វើឲ្យ បាន​ជ​និច្ចកាល​ទៅ បាន​​ចំរើន​សុខ បាន​ទទួល​ជោគជ័យ គ្រប់ប្រការ ។​

(៧)​ ​បី​តិក​តំ​ឥ​តិ​ហោច​សព្វ​សេដ្ធោ​មហា​ឆា​ថោ​ ​ ​ ​ ​ស​វិហិ​អភិ​បុ​ញ្ញ​តោ​ ​យម​យំ​ប​ទេ​សេ​តិ​ ​ ​ ​ ​សិកតិ​ឥ​តិ​នា​ ​ ​ធាតេ​បរាប​រាបកា​ ​ ​ ​ ​សេ​តិ ឯ​តេន ស័ច្ចវ​ជេ្ជន សោ​ត្ថិ​មេ ជ​យ​មង្គលំ ។​

​ ព្រះ​គាថា​នេះ បង្ក្រាប​សឹក សំរាប់​សេព​ទឹក​ប្រស់ព្រំ​ផ្ជុំ​ពល​ដឹកនាំ​សឹក​ចូល​កាន់​លាន​ប្រយុទ្ធ បើ​តាម​ពុទ្ធដីកា លោក​អ៊ុក ចៅអធិការ​វត្ត ក្រាំង​សម៉ លោក​​ហៅ​ឈ្មោះ ” មហា​សន្ធាប់ ” កម្មវិធី​ប្រសិទ្ធី​គប្បី​យក​លំអងផ្កា​ឈូក​ទម្ងន់ ៣ តម្លឹង​, ផ្កា​ម្លិះលា ៣ តម្លឹង​, ផ្កាថ្កុល ៣ ត​ម្លឹ , ផ្កា​ចំប៉ាស ៣ តម្លឹង​, ផ្កា ចំប៉ា​លឿង ២១ ផ្កា​, បាន​ហើយ​ដាក់​ក្នុង​ថា​សរៀង​គ្នា យក​ផ្តិលសំរិទ្ធិ​ដាក់​ទឹក​ឲ្យ​ពេញ រៀប​ពលិការ​ថ្វាយ​ព្រ​រតនត្រ័យ ព្រមទាំង​គ្រូ​ធ្វើ​ច្រម​ដាក់ ៤ ទិស ថ្វាយ​ព្រះ​ភូមារ​ក្ខ័ ក្នុង​​ច្រក​នីមួយៗ​ដាក់​បាយ ១ ពំនូត​, បារី ១, ស្លា​ម្លូ ១, អុច​ធូប ១ ស​សៃ​, ទៀន ១ ផង យក​សំពត់​ស​ក្រាល​អង្គុយស្មឹង្គស្មាធិ​បរិក​ម្ម​ព្រះ គាថា​នេះ​ផ្ជុំ​ពល ឲ្យបាន ១០៨ ចប់​សាចទឹក សាច​ផ្កា​ទៅលើ​សិរសា​ពួក​ពល សូម​ឲ្យ​បុណ្យ​រិទ្ធិ​ជួយ ដេញ​សត្រូវ​ឲ្យ​វា​បរាជ័យ​ចាលចាញ់​គ្រប់ពេលវេលា ។​

​ ផ្កា​ដែល​ជ្រុះ​ធ្លាក់​ទៅនោះ ពួក​ពល​គួរ​រើស​ទុក​កំដរ​ប្រាណ​ជា​វត្ថុ​សក្តិ​សិទ្ធ គប្បី​ថែរក្សា​ឲ្យ​គង់ អ្នកណា​រើស​បាន​ផ្កា​អី​យក​ផ្កា នោះ​ទៅ រក្សាទុក​ចុះ ( ​អាគម​ផ្សំ​អាយុ​បាន ) ។​

​(៨) អស​សរស​តិស​តុ​ ​ ​ភ​ស្មិ​ពុទ្ធ​គុណំ​ ​ ​ ​ ​អស​សរស​តិស​តុ​ ​ ​ភ​ស្មិច​ធម្មីកំ​ ​ ​ ​ ​អស​សរស​តិស​តុ​ ​ ​ភ​ស្មឹច​សំឃានំ​ ​ ​ ​ ​អស​សរស​តិស​តុ​ ​ ​ទ្វំរ​វិវ​ផ្ផ​យេ​តិ ។​

​ ព្រះ​គាថា​នេះ ឈ្មោះ​មហា​និយម លោកគ្រូ​វត្ត​ភ្នំ​សំពៅ លោក​មាន​ពុទ្ធដីកា​រថា ” ស្តេច​ស្នេហ៍ ” មាន​គុណានុភាព ធ្វើឲ្យ​ស​ត្រូវក្លាយ មក​ជា​មិត្រ បរិ​កម្ម ៨ ចប់​ផ្លុំ​បាតដៃ​ឈ្លី​មុខ​បាន​ទៅ​ជា​ស្នេហ៍មុខ សេព​ដុំថ្ម​ចោល​ទៅ​ទិស​ទាំង ៨ បន្ទច់បង្អាក់​សត្រូវ​ឲ្យ​វិលត្រឡប់​ទៅ​ក្រោយ​វិញ សត្វ​កាច​ធ្វើ​វា​ឲ្យទៅជា ស្លូត​វិញ សេ​ពពំ​-​នូ​ត​បាយ​ឲ្យ​វា​ឆី​គ្រប់ ៣ ដង មនុស្ស​ដែល​ជួញ​ចិត្ត​សត្រូវ​និង​យើង សេព​ដោយ​កំណាត់​ឈើកាច់​មកពី​មែក​ថ្មីៗ ដាក់​ទទឹង​មាត់​ទ្វាររបង នឹង រលត់រលាយ​អស់​កំហឹង​​ចំពោះ​យើង ។​

​(៩)​ ​បិ​យោ​ទេវ​មនុស្សា​នំ​ ​បិយា​ព្រហ្មានមុ​ត្ត​មោ​​ ​ ​ ​បិ​យោនា​គសុប​ន្មា​នំ​ ​បិ​និ​ន្ទ្រិ​យំ​ន​មា​មិ​ហំ ។​

​ គាថា​នេះ​ហៅថា ” ព្រហ្ម​ភគ្គ ” សំរាប់​បរិកម្ម​ចូល​ព្រៃ​ភ្នំ​ស្នាក់នៅ​ក្នុង​ទី​រហោស្ថាន ដាក់ស្នេហ៍​ព្រាយ អ្នកតា​អារ​ក្ខ័ ដាក់ស្នេហ៍​សត្វ​សាហាវ​ពាល យង់ឃ្នង​ កុំឲ្យ​វា​រំលោភ​បៀតបៀន បញ្ចូល​ចិត្ត​ទេព្តា មារ ព្រហ្ម គ្រុឌ នាគ ឲ្យធ្វើ​ស្និទស្នាល​មេត្រី​មក​កាន់យើង ជួយ​ឧបត្ថម្ភ​គាំទ្រ​យើង ស្រឡាញ់​រាប់រក យក​យើង​ជា​មិត្រ​មេត្រី​​គ្រប់​កាល​វេលា ។​

(១០)​ ​នរ​ន​រា​ហិតំ​ទេវំ​ ​ ​នរ​ទេ​វេ​ហិបូ​ជិតំ​​ ​ ​ ​ន​រា​នំ​កាម​បង្កេ​ហី​ ​ ​ន​រា​ជិតំ​ន​មា​មិ​ហំ ។​

​ គាថា​នេះ​ហៅថា ” ជ័យលាភី ” សំរាប់​សេព​ផ្កា​សំ​ប៉ា ឬ​ក្រមួន ទឹកអប់​លាប​ខ្លួនប្រាណ​ក្នុង​ពេល​ចូល​ទីប្រជុំ​ដើម្បី​សូម​ជោគ​លាភ​អំពី​នរ​ ជន ទេព្តា សូម​ផល​​ប្រយោជន៍​កើតមាន ពី​សំណាក់​នរ​ជន ទេព្តា​សូម​ឲ្យ​ពួក​អ្នក​ចងចិត្ត​ប្រទុស្ត​លុះ​ក្នុង​អំណាច សេចក្តី​កោតខ្លាច​ចាលចាញ់​អានុភាព​យើង​ហោង ។​

(១១)​ ​ឃ​ដេសិ​ ​ឃ​ដេសិ​កន្តារ​ ​ ​ ​ ​ម​អ​ឧ​ ​ ​យូ​ហាយ​ម៉ា​បន្សាប​ ​ ​ ​ ​ពុទ្ធំ​វិសា​ផោត​ ​ផុយ​ផាយ​ ​ ​ ​ ​ ​សត្រូវ​វិនា​សន្តិ ។​ ​ ​ ​ ​ឃ​ដេសិ ​ ​ឃ​ដេសិ​កឆ្តា​រ​ ​ ​ ​ ​អម​ឧ ​ ​យូ​ហាយ​ម៉ា​បន្សូ​ន្យ៍​ ​ ​ ​ ​ធម្មំ​វិសា​រផាត់ ​ផុយ​ផាយ​ ​ ​ ​ ​ ​សត្រូវ​វិនា​សន្តិ ។​ ​ ​ ​ ​ឃ​ដេសិ ​ ​ឃ​ដេសិ​កឆ្តា​រ​ ​ ​ ​ ​ឧម​អ​ ​ ​យូ​ហាយ​ម៉ា​បន្សាត់​ ​ ​ ​ ​សំ​យំ​ ​ ​វិសា​រផាត់​ផុយផាយ​ ​ ​ ​ ​ ​សត្រូវ​វិនា​សន្តិ ។​

​ គាថា​នេះ​ហៅថា ” បន្សាបពិស​ពាល ” សំរាប់​បរិកម្ម​សេព​ទឹក​លប់មុខ ស្រោច​ក្បាល ស្រព​ប្រាណ នៅពេលណា​ដែល​យើង​មាន​ពិភាល់ក្នុងចិត្ត គិត​ក្រែង​​សត្រូវ​ពាលសាមាន្យ​វា​ប្រុង​យាយី​យើង តាម​ច្រក​អម​ក្តី តាមផ្លូវ​ងងឹត​ក្តី តាម​ទី​ប្រយោល ឬ​កៀកក្តី​ដោយ​អំពើ​ណា របៀប​ណា​ក៏​ដោយ សូម្បី សត្រូវ​ប៉ង​បំពុល​យើង​​ដោយ​ថ្នាំ​ក្តី ដោយ​សីល​មន្ត​វាក្តី ក៏​មិន​អាច​វា​ធ្វើ​យើង​បានឡើយ វា​មុខជា​សាបរលាប សុញ្ញ​គំនិត​បោះបង់​គម្រោងការ​នោះ​ចោល​ជា អសា​បង់​ទៅវិញ ចូរ​ព្យាយាម បរិ​កម្ម​​ជា​ប្រក្រតី​ទៅ ។​

(១២)​ ​បុរិប​ទិសំ​ ​អរហន្តោ​ ​ ​ ​ ​សម្ពុ​ទ្ធោ​ ​ ​អាគនេយ្យ​កំ​ ​ ​ ​ ​ទ​ក្ខិ​ណេ ​ច​វិជ្ជា ​ចរណ​ស​ម្ប​ន្នោ​ ​ ​ ​ ​សុគ​តោ​ ​ ​និហ​រតី​យកៈ​ ​ ​ ​ ​បច្ចិម​ស្មឹ​លោកវិទូ​ ​ ​ ​ ​ពាយ​ព្វេច​អនុ​ត្ត​តរា​ ​ ​ ​ ​ឧត្តរេ​ ​បុរិស​ទម្ម​សារថិ​ ​ ​ ​ ​ឦសាណេ​សត្ថា​ទេវ​មនុស្សា​នំ​ ​ ​ ​ ​រ​ក្ខ​តោ​ហេដ្ធិម​ស្មឹទិ​សា​ពុទ្ធោ​ ​ ​ ​ ​ឧត្តរា ភ​គ្គវា យ​ថា​ន​ញ្ច​ ​ ​ ​ ​ត​ថា​ការ​សទារ​ក្ខ​ន្តុ​មេ​សទា ។​

​ គាថា​នេះ​នាម​ហៅថា ” ទិស​នា​មក​រណៈ ” សំរាប់​បរិកម្ម​រំលឹក​ព្រះពុទ្ធ នាម​តាម​ទិស​ទាំង ១០ សូម​តេជានុភាព​តាម​ថែរក្សា​នៅពេល​មាន​អាសន្ន ​អន្ធការ​លោក​ថា បរិកម្ម​ឲ្យបាន ១០៨ ចប់ ទិសដៅ​របស់​យើង​និង​បាន​សម្រេច​តាម​គោលដៅ​យើង ពិសេស​បើ​ចរ​ទៅកាន់​ទិស​ណា​យើង​គប្បី​តម្រង់​ស្មារតី បរិ​កម្ម​​ពុទ្ធ​នាម​សំរាប់​ទិស​នោះ អត់​ដង្ហើម​ងើយ​មុខ​មើល​មេឃ​ឲ្យបាន ៩ ចប់ រួច​ហើយ​សឹម​ឈានជើងដើរ​ទៅ​ឧបសគ្គ​យ៉ាងណាៗ នឹង​បរវាស​ជៀស​ឆ្ងាយ ថា​បើ​យើង​មាន​​គោលដៅ​យ៉ាងណា យើង​ធ្វើការ គារវៈ​រំលឹក​ជា​ចុងក្រោយ​ថា សូម​សំរេច​សមបំណង រួច ហើយ​ចេញ​ដំណើរ​ទៅ​ចុះ ។​

  • តាម ​ពុទ្ធដីកា​លោកតា ( អ៊ុក ) លោក​ថា​បើ​មេឃ​ចង់​ភ្លៀង​ពី​ខាង​ទិស​ណា ឬ​ខ្យល់ព្យុះ​មកពី​ទិស​ណា សូម​ភាវនា​ពុទ្ធ​នាម​តាម​ទិស​នោះ​បើក ភ្នែក​បែរ​​មុខ​ទៅ​ចំ​ទិស​នោះ​ដោយ​ចង​មានៈ​យ៉ាង​រឹង ឲ្យ​បាត់​ខ្យល់ បាត់​ភ្លៀង ភាវនា​លុះត្រាតែ​បាត់​ដូច បំណងប្រាថ្នា សុំ​ឈប់​ភាវនា ។​
  • បើ ​ឮ​ថា​សត្រូវ​វា​បំពាន​ចូលមក​ពី​ខាង​ទិស​ណា​យើង​គប្បី​ភាវនា​ឈរ​តម្រង់​កាយ​ ឲ្យ​ត្រង់ ស្រូប​ដង្ហើមចូល​ឲ្យ​វែង សង្រួមកាយ​ឲ្យ​នឹង យក​មេ​​ជើង​ស្តាំ​សង្កត់​លើ​មេ​ជើងឆ្វេង​ឲ្យ​ជាប់​ភាវនា​ជាមួយនឹង​ដង្ហើមចេញ ​ឲ្យបាន​ច្រើនដង​លុះ​អស់ចិត្ត​ហើយ​សឹម​បង្អង់​ឈប់​ធ្វើ​យ៉ាងនេះ​សត្រូវ​វា​ អហោសិកម្ម ។​
  • បើ​ចេញទៅ​ស្វែងលាភ​លក់ដូរ​សារពើ​វត្ថុ គប្បី​ភាវនា​ដៅ​ពុទ្ធ​នាម​តាម​ទិស​ឲ្យបាន ៩ ចប់ រួច​សឹម​ចេញ​ទៅ​កាន់​ទិស​លាភ​ផល នឹង​កើតមាន សម​ប្រាថ្នា ។​​

ការហ្វឹកហាត់ ​ក្នុងករណី​ពិសោធន៍ លោក​ថា​កាលណា​យើង​ចង់​ដឹង​គុណភាព​សក្តិ​សិទ្ធិ គប្បី​ឈរ​សម្រឹង​ភាវនា​ពុទ្ធ​នាម​តាម​ទិស​ដូចជា​យើង​មាន បំណង​ ​ទៅកាន់​ទិសបូព៌ យើង​ឈរ​ប​រី​កម្ម​ស្រូប​ដង្ហើមចូល​នូវ​ពុទ្ធ​នាម ” បុរិម ទិសំ​អរហន្តោ ” ឲ្យបាន ៩ ចប់ រួច​ហើយ​សឹម​ឈានជើងដើរ​ទៅ បើ​ជូ​ប​អ្នក ណា​ដើរ​មក​តាមផ្លូវ​ យើង​គប្បី​សង្កេត​អាកប្បកិរិយា​អ្នក​នោះ​មក​កាន់​យើង តើ​មាន​សភាព​ដូចម្តេច​ដែរ ។​ ​យើង​ដៅ​ទិស​ណា សូម​ភាវនា​តាម​ទិស​នោះ អានុភាព​អាច​កើតមាន​ដល់​យើង​ជា​ប្រាកដ ។​

​ (១៣)​ ​ឥ​តិបិ​សោ​ ​ភ​គ្គវា​ ​អ​រហ​ហំ​​ ​ ​ ​ឥ​តិបិ​សោ ​ភ​គ្គវា​ ​សម្មាសម្ពុទ្ធោ​​ ​ ​ ​ឥ​តិបិ​សោ​ ​ភ​គ្គវា​ ​វិជ្ជា​ចណស​ម្ប​ន្នោ​​

​ ​* ឥ​តិបិ​សោ​ ​ភ​គ្គវា​ ​លោក​វិទូ​​ ​ ​ ​ឥ​តិបិ​សោ​ ​ភ​គ្គវា​ ​អនុត្ត​រោ​​ ​ ​ ​ឥ​តិបិ​សោ​ ​ភ​គ្គវា​ ​បុរិស​ទម្ម​សារថី​​ ​ ​ ​ឥ​តិបិ​សោ​ ​ភ​គ្គវា​ ​សត្ថា​ទេវ​មនុស្សា​នំ​​ ​ ​ ​ឥ​តិបិ​សោ​ ​ភ​គ្គវា​ ​ពុ​ទ្ធោ

​* ឥ​តិបិ​សោ​ ​ភ​គ្គវា​ ​ភគ្គ​វាតិ​

​ នេះ​ហៅថា ” ឥ​តិបិ​សោ​ពេញអង្គ ” មាន​តេជានុភាព​ខ្លាំងក្លា​ណាស់ បើ​បាន​ភាវនា​អង្គ​នីមួយៗ​ឲ្យបាន ១៨០ ចប់ មាន​សិទ្ធានុ​ភាព​ដោយ​ស្ថាន យ៉ាងនេះ :

​* បើ​ចង់​ឈ្នៈ​បច្ចាមិត្រ ទោះ​ប្រយោ​លក្តី ចំពោះមុ​ខក្តី សូម​បរិកម្ម ​” ឥ​តិ ។​ល​។ អរ​ហំ ” ស្រូប​ដង្ហើមចូល​ឲ្យបាន១០៨ ចប់ លុះ​គ្រប់​កំណត់ ហើយ​ផ្លុំ​បាតដៃ​​ទាំង​ពីរ​ឈ្លី​មុខ រួច​ចេញមុខ​បង្ហាញ​សត្រូវ​ចុះ ព្យាយាម​ធ្វើ​យ៉ាង​នេះ​ឲ្យបាន ៣ ទៅ ៤ ដង សត្រូវ​ប្រែក្លាយជា​មិត្រ​វិញ ។​

​* បើ​ចេញទៅ​ប្រតិបត្តិការ​ផ្សេងៗ តាម​ទីជិត​ឆ្ងាយ​ជា​ផ្លូវ​ឃោសនា​ក្តី ណែនាំ​មហាជន ឲ្យជួយ​បំពេញ​កិច្ចការ​ក្តី ហើយ​ខ្លួន​យើង​ចង់ឲ្យ​គេ​និយម ជឿ​ស្តាប់​សូម​ ​បរិកម្ម​ថា:  ” ឥ​តិ ។​ល​។ សម្មាសម្ពុទ្ធោ ” ឲ្យបាន ១០៨ ចប់ ផ្លុំ​បាតដៃ​ហើយ​ឈ្លី​ទ្រូង​យើងៗ​នឹង​មាន​អំណាច បាន គេ​កោតសរសើរ​ហោង ។​​

* បើ​មាន​ប្រាថ្នា​ឲ្យគេ​អាណិត​ស្រឡាញ់ រាប់រក​យក​ជា​មេត្រី ឬ​ឲ្យគេ​អនុគ្រោះ ជួយ​ទំនុកបំរុង​តាម​ការ​គួរ​ដល់​សមត្ថ​ភាព ឬ​គេ​អា​លឹក​អាល័យ សូម​ភាវនា​ថា : ” ឥ​តិបិ ។​ល​។ វិជ្ជា​ចរ​ណស​ម្ប​ន្នោ ” ឲ្យបាន៥០ចប់ សេព​ផ្លុំ​ដោយ​ទឹក​សុទ្ធ ឬ​ទឹកអប់ ប្រេង ក្រមួន​លាប​សក់​ទៅ​កាន់​ស្រុក​ឆ្ងាយ​ដែល​មិន​ធ្លាប់ ស្គាល់​អ្នកណា​សោះអ្នកស្រុកនិង​ចិត្ត​មេត្រី​ស្រឡាញ់​ទុក​ជា​ញាតិសន្តាន​ យ៉ាង​កក់ក្តៅ ។​​

​* បើ​រៀបចំ​ដំណើរ​ទៅ​កាន់​ទី​ជិត​ឆ្ងាយ ទោះ​កាត់​ចំណោម ពួក​អន្ធ​ពាលក្តី កាត់​មុខ​សត្វ​សាហាវ​ក្តី សត្វ​កា​ចវា ដេញ​តម្រង់​មករក​យើង​ក្តី លោក ឲ្យ​ភាវ​នាថា :​ ” ឥ​តិបិ​សោ ។​ល​។ សុគ​តោ ” ស្រូប ​ដង្ហើមចូល​ឲ្យបាន​គ្រប់​ម៉ាត់​ត្រាតែ​សត្វ​នោះ​វា​ត្រឡប់​ជា​ដាក់​ឬ​ក​ ស្លូត​មករក​យើង សឹម​ឈប់​ភាវនា ហើយ យើង​ភាវនា​ដើរ​ ​ទៅ​កុំ​ងាក​ក្រោយ​ឡើយ ។​​

​​* បើ​ចង់ដឹង​ល្បិច​កលឧបាយ​គេ​បំរុង​ធ្វើ​មក​លើ​យើង​យ៉ាងណាៗជា​ការណ៍​ដូចម្តេច​ ព្រោះ​យើង​ស្តាប់​តែ​សំដី​គេមើលចិត្ត​គេ​មិន​យល់​យើង​ភាវ នា​ពុទ្ធ​នាម​នេះ​មុន​​នឹង​ជាន់​កម្ម​ជណ្តើរ​ឡើងផ្ទះបរិកម្ម​ថា :

– ​” ឥ​តិបិ ។​ល​។ លោក​វិទូ ” ឲ្យបាន ៩ ចប់​ជា​មុន លុះ​ឡើង​ទៅ​ដល់​លើផ្ទះ ឈរ ឬ​អង្គុយ​ភាវនា​ក្នុង​ចិត្ត ស​ម្លក់ មុខ​គេ​កុំ ប៉ប្រិចភ្នែក កាលណា គេ​មើល​តប​មក​​យើង គេ​មុខ​ជា​បញ្ចេញ​អាការឲ្យ​យើង​ដឹង​តាម​ដោយ​ប្រការ​ណាមួយ​មិន​ខាន​ ។​ ​តាម​ដីកា​លោកតា​អ៊ុក​ថា មុន​និង​បរិភោគ បាយ ទឹក គេ​សូត្រ​ផ្លុំ​ជាមុន​ទៅ គ្រឿង​ពិសពុល និង ហុយផ្សែង ឬ ឡើង​ពពុះ​ជាមិនខាន បើ​អំពើ​អម្ព​ន្ធ ក៏ ធ្វើ​យើង​មិន​ ​ត្រូវ​ដែរ ។​

– ​​” ឥ​តិបិ​សោ ។​ល​។ អនុត្ត​រោ ” បរិ​កម្ម ១៩ ចប់​ជា​និច្ច នៅ​ពេល​ភ្ញាក់​ពី​ដំណេក ដោយ​សេព​ទឹកលប់​មុខ​មាន ជោគជ័យ មានតេ​ជៈញ៉ាំង​អ្នកផង ឲ្យ​មេត្រី​រាប់អាន​​យក​យើង​ជា​មិត្រ​ជួយ​ឈឺឆ្អាល​យើង ។​

– ​​” ឥ​តិបិ​សោ ។​ល​។ បុរិស​ទម្ម​សារថិ ” បរិកម្ម​តាម​កម្លាំង ( កម្លាំង​ថ្ងៃអាទិត្យ ៦, ច័ន្ទ ១៥, អង្គារ ៨, ពុធ ១៧, ព្រហស្បតិ៍ ១៩, សុក្រ ២១, សៅរ៍ ១០ ចប់ ) ។​​ ​(១) ថ្ងៃ​សេព​ឈមមុខ​ទៅកាន់​ទិស​ទេព្តា​ស្ថិត​ជា​មន្ត្រី​ស្នេហ៍ នាហ្មឺន​សព្វ​មុខមន្ត្រី​ពេញចិត្ត​ផ្តល់​ផលប្រយោជន៍​យ៉ាង​គាប់​ចិត្ត បើ​ចូល​ទៅ​កាន់​មន្ទីរ ស្ថាន​អ្នកធំ​កុំ​ងាក​​ក្រោយ​ឲ្យសោះ ។​

– ​” ឥ​តិបិ​សោ ។​ល​។ សត្ថា​ទេវ​មនុស្សា​នំ ” បរិ​កម្ម ១០៨ ចប់ ក្នុងពេល​ប្រាស់​ខ្លួន​គេង នឹង​កាល​ភ្ញាក់​ពី​គេង ឬ​សេព​ផ្លុំ​ទឹក លប់​មុខ ស្រោច​ក្បាល បើ​ព្យាយាម​ធ្វើ​យ៉ាង​​នេះ​បាន​ជានិច្ចកាល លោក​ថា​មាន​សិរី​សួស្តី ពួក​មនុស្ស នឹង ទេព្តា ចោមរោម​ស្រឡាញ់ រាប់អាន ជួយ​ការពា រ​រក្សា​ជា​ប្រក្រតី ។​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s