ទំនាយ​ប្រផ្នូល​

ទំនាយ​ប្រផ្នូល

សុបិន​ឃើញ​សត្វ​ពស់​បញ្ជាក់​អំពី​គូស្នេហ៍​

 

 


តាមចិត្ត ​វិទ្យា​ហើយ​សត្វ​ពស់​ត្រូវបាន​គេ​បញ្ជាក់​អត្ថន័យ​ដល់​អវយវៈ​ភេទ បុរស​។ ក្នុងន័យនេះ​គឺថា អ្នក​ដែល​សុបិន​ឃើញ​សត្វ​ពស់​កំពុង​ត្រូវការ​នរណា ម្នាក់​មកជា​គូ​កំណាន់ចិត្ត​។​

​    ​ទំនាយ​ចំពោះ​សុបិន​ឃើញ​សត្វ​ពស់​មាន​លក្ខណៈ​ដូចខាងក្រោម​៖
​    ​* ពស់​មិន​មក​ឳ​ប​រឹត​
​     ​បើ​សុបិន​ឃើញ​សត្វ​ពស់​មិន​មក​ក្បែរ​ឬ​ឳ​ប​រឹត​ជាការ​សុបិន​ធម្មតា​មិន មាន​ប្រផ្នូល​អ្វី​ពិសេស​ទេ ប៉ុន្តែ​អ្នកខ្លះ​អាចជា​សញ្ញា​ប្រាប់ថា​មាន​គេ​កំពុង​លួច ចែចង់​។​
​    ​* ពស់​ចឹក​
​     ​បើសិន​សុបិន​ឃើញ​ពស់​វារ​ចូលមក​ចឹក​អ្នក មិន​មានន័យថា​មាន​ប្រផ្នូល ណាមួយ​លើ​សេចក្តី​សេ្ន​ហា​ទេ​តែ​បញ្ជាក់ថា​អ្នក​កំពុងមាន​ជម្លោះ​ពាក្យសំដី ជាមួយ​នរណាម្នាក់​ទៅវិញ​ទេ​។​
​    ​* ពស់​ចូលមក​រឹត​ខ្លួនប្រាណ​
តាម​ទំនាយ​ទាយ​ថាបើ​អ្នក​សុបិន​ឃើញ​សត្វ​ពស់​ពណ៌​បៃតង​ចូលមក​អោប
រឹត ​ខ្លួនប្រាណ​ជាពិសេស​រុំ​ដៃជើង​នោះ​បញ្ជាក់ថា​បុរស​ក្នុង​សេចក្តី​ស្រមៃ​ របស់​អ្នក​កំពុង​ដើរ​សំដៅ​ចូល​មករក​បេះដូង​អ្នក​ហើយ​។​ពិសេស​ជាងនេះទៅទៀត​ បើសិន​ឃើញថា​ពស់​រុំ​រឹត​ក្បាលពោះ​ផង​កាន់តែ​ពិសេស​ទៅទៀត​។​
​    ​* សុបិន​ឃើញ​ពស់​ធំ​
​     ​ការ​សុបិន​ឃើញ​សត្វ​ពស់​ទាល់តែ​ជា​ប្រភេទ​ពស់​ធំៗ ទើប​បញ្ជាក់​ទៅលើ សេចក្តី​សេ្ន​ហា​បាន ប៉ុន្តែ​បើសិន​សុបិន​ឃើញ​សត្វ​ពស់​តូចៗ​ប៉ុន​ជន្លេន​នោះ មិន មាន​អត្ថន័យ​អ្វី​ឡើយ​។​
​    ​* សុបិន​ឃើញ​ពណ៌​របស់​សត្វ​ពស់​
​    ​៙ ពណ៌​ក្រហម​
​    ​សេចក្តី​សេ្ន​ហា​ចូលមក​យ៉ាង​អន្ទះសា ហើយ​អាច​ឈានដល់​ការរួម​ភេទ​ផង​។​
​    ​៙ ពណ៌​លឿង ឬ ពណ៌​ស​
​     ​សេចក្តី​សេ្ន​ហា​របស់​អ្នក​ជាមួយ​គេ​មាន​ភាពទន់ភ្លន់ កក់ក្តៅ ហើយ​ការ ស្រលាញ់​កើតចេញពី​ទឹកចិត្ត​មិនមែន​ស្រលាញ់​ព្រោះ​រូបរាង ឬ ទ្រព្យសម្បតិ្ត ទេ​។​
​    ​៙ ពណ៌​ខ្មៅ​
​    ​អ្នកនឹង​ជួប​សេចក្តី​សេ្ន​ហា​ចម្រុះ​រសជាតិ​ដែល​រួមទាំង​ខឹង ប្រចែប្រចណ្ឌ ង​ង៉ក់ តូចចិត្ត ជាដើម​។​
​    ​៙ ពណ៌​បៃតងខ្ចី​
​     ​ជួប​ស្នេហ៍​ជោគ​សំណាងល្អ ពីព្រោះ​សេចក្តី​សេ្ន​ហារ​បស់​អ្នកមាន​ភាព​ភ្លឺ ថ្លា​ស្រស់ស្រាយ ហើយ​មិនមាន​ការទាស់ទែង ឬ ផិតក្បត់​ទេ​។​
​    ​៙ ពណ៌​មាន​ពន្លឺ​
​    ​មិន​ថា​ពស់​ក្នុង​សុបិន​មាន​ពណ៌​មរកត ពណ៌​ទឹកប្រាក់ ឬ មាន​ពណ៌​ភ្លឺ​ថ្លា​ទេ វា​បញ្ជាក់ថា ឋានៈ​នៃ​សេចក្តី​សេ្ន​ហា​របស់​អ្នក​ខ្ពស់​ណាស់ ដូចជា អាចមាន ទ្រព្យសម្បត្តិ ឬ ជា​អ្នក​ល្បីល្បាញ​ឈ្មោះ​ចង់បាន​អ្នក​ជាដើម​។​
​    ​*​សកម្មភាព​ក្នុង​សុបិន​
​    ​៙ ពស់​សម្រុកចូល​មករ​ក​អ្នក​យ៉ាង​ឆាប់រហ័ស​
​     ​បញ្ជាក់ថា បុរស​ម្នាក់​នោះ​ចូលមក​ចែចង់​អ្នក​ដូច​ផ្លេកបន្ទោរ គឺ​គេ​ចូលមក ភ្លាម​ចង់​ស្និទ្ធស្នាល ឬ ចង់​សុំ​លេខ​ទូរស័ព្ទ​ប្រាប់ថា​ស្រលាញ់​តែម្តង​។​
​    ​៙ ពស់​វារ​ចូលមក​យ៉ាង​យឺតៗ​
​     ​បុរស​ម្នាក់​នោះ​អាចជា​មិត្តភក្តិ ឬ ក្រុម​បុរស​ដែល​ស្គាល់​អ្នក​។​គេ​អាច សាង​ស្នេហ៍​ជាមួយ​អ្នក​បន្តិច​ម្តងៗ មិន​បង្ខំ​ទាល់តែ​អ្នក​បាក់ចិត្ត​ស្រលាញ់​គេ ដោយ​មិនដឹង​ខ្លួន​។​
​    ​៙ ពស់​វារ​ចូលមក​រុំ​រឹត​យ៉ាង​ឆាប់រហ័ស​
​     ​ប៉ុន្តែ​អ្នក​ព្យាយាម​រត់គេច​មិន​ឲ្យ​ពស់​មក​ក្បែរ​ខ្លួន​បញ្ជាក់ថា បុរស​ដែល ចូលមក​ចែចង់​នោះ​មិនត្រូវ​ក្នុង​ក្តី​ស្រមៃ​អ្នក​ឡើយ​។​ទោះយ៉ាងណា​ក្តី ការ​សុបិន នេះ​បញ្ជាក់ថា អ្នក​អាច​កើតការ​ស្រលាញ់​គេ​នៅក្នុងពេល​ក្រោយៗ​ទៀត​។​
​    ​*​សកម្មភាព​របស់​អ្នក​តបត​ជាមួយ​សត្វ​ពស់​
​    ​៙ បើសិន​អ្នក​រត់គេច ប៉ុន្តែ​សត្វ​ពស់​ដេញតាម​ទាន់​
​     ​បញ្ជាក់ថា អ្នក​កំពុងមាន​អារម្មណ៍​ពីរបែប​ក្នុង​ខ្លួន ពោលគឺ​ចង់​ស្រលាញ់ ផង​អត់​ផង ប៉ុន្តែ​យ៉ាងណា​ការស្រឡាញ់​មាន​ច្រើនជាង​។​ក្នុង​រឿង​ស្នេហា​របស់​អ្នក​គឺ​ បើ​មាន​បុរស​ណា​តាម​ស្អិត​បន្តិច​អ្នកនឹង​ចិត្តទន់​ព្រម​ទទួល​តែបើ​គេ​ ស្រឡាញ់​បែប​បញ្ឆោត​លេងៗ​ដែល​ម្តង​ធ្វើ​ឲ្យ​មាន​កម្លាំងចិត្ត​ម្តង​ធ្វើ​ឲ្យ ​អស់សង្ឃឹម​នោះ អ្នកនឹង​ដកខ្លួន​ថយ​ភ្លាម​។​
៙​បើសិន​អ្នក​វាយ​ពស់​ឬ​តបត​នឹង​ពស់​
វាយ ​ត្រឹម​បន្តិចបន្តួច​ឬ​វាយ​រហូតដល់​ពស់​ងាប់​ក្តី​បញ្ជាក់ថា​អ្នក​មិន​ចង់​ បើក​បេះដូង​ឲ្យ​នរណាម្នាក់​មក​រួមរស់​នៅក្នុង​ជីវិត​អ្នក​ឡើយ​។​អ្នក​អាច​ ភ័យខ្លាច​ពី​ការ​ក្បត់ចិត្ត​ឬ​កំពុង​ស្អប់​ពី​រឿងនេះ​ដោយសារ​មាន​ឧបសគ្គ​ អ្វីមួយ​មករា​រាំង​។​
៙​បើសិន​អ្នក​រត់គេច​ហើយ​ពស់​ដេញតាម​ជាប់​រហូតដល់​ភ្ញាក់​
បើតាម​ចិត្ត​វិទ្យា​បញ្ជាក់ថា​អ្នក​មិន​ចង់​ទទួល​នរណាម្នាក់​មក​ធ្វើជា​ គូស្នេហ៍​ប៉ុន្តែ​ការដែល​ពស់​ដេញតាម​អ្នកនោះ​បញ្ជាក់ថា​បុរស​ដែល​អ្នក​បាន​ ជួប​គេ​ជា​ប្រភេទ​មនុស្ស​តាម​ស្អិត​។​ទោះបីយ៉ាងណា​ក្តី​បើ​អ្នក​មិន​យល់ព្រម ​ទទួល​រូបគេ​ទោះ​ការព្យាយាម​តាម​ស្អិត​ប៉ុនណា​ក៏​មិនអាច​ទៅរួច​ដែរ​។​
៙​បើ​អ្នក​សប្បាយចិត្ត​ឲ្យ​ពស់​អោបរឹត​
បើ ​សុបិន​ឃើញបែបនេះ មានន័យថា អ្នក​យល់ព្រម​សម្រាប់​ការចូល​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​ហើយ ឯ​អ្នក​ក៏បាន​ជួប​គូព្រេង​ពិត​ដូច​គាប់​បំណង​ផង​៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s