ជំនឿនាំសុខ

ជំនឿ​នាំ​សុខ

សាកល្បងទាយ​មើល​គេ​ជា​គូ អនាគត​របស់​អ្នក​ឬទេ​?

នេះ ​គឺជា​ការសាកល្បង​ទស្សន៍ទាយ​បែប​សាមញ្ញ​តែ​វា​អាច​បញ្ជាក់​ឲ្យ​បានដឹងថា​តើ​ បុរស​ឬ​ស្ត្រី​ដែល​អ្នក​កំពុង​សេពគប់​រៀងរាល់​ថ្ងៃនេះ​គេ​ជា​គូ​គាប់​ ទៅក្នុង​ថ្ងៃ​អនាគត​ឬ​គ្រាន់តែ​ជា​គូសង្សារ​ហើយ​បែកបាក់​គ្នា​ទៅវិញ​ទេ​។​
ចូរ​អ្នក​សាកល្បង​ឆ្លើយ​ជាមួយ​សំណួរ​ដូចខាងក្រោម​នេះ​៖

១)​លើក​ឧទាហរណ៍​ថា​ពេលនេះ​អ្នក​កំពុង​អង្គុយ​ជាមួយ​គូ​សង្សារ​សុខៗ​ស្រាប់​ តែមាន​អ្នកលក់​៤​នាក់​រុញ​រទេះ​មក​ចំពោះមុខ​ឲ្យ​ទិញ​ចំណីអាហារ​តើ​អ្នក​ ជ្រើសរើស​ទិញ​មួយណា​?
ក​-​រទេះរុញ លក់​ផ្លែឈើ​
ខ​-​រទេះរុញ លក់​ការ៉េម​កី​
គ​-​រទេះរុញ​លក់​បុកល្ហុង​
ឃ​-​រទេះរុញ​លក់​ប្រហិត​
២)​នៅពេល​បរិភោគ​ចំណី​ទាំងនោះ​រួចរាល់​ហើយ​អ្នក​សម្លឹង​ទៅខាង​មុខ​តើ​អ្នក​ចង់​ឲ្យ​ឃើញ​អ្វី​មុនគេ​៖
ក​)​ទឹក​
ខ​)​ដើមឈើ
គ​)​មនុស្ស​
ឃ​)​បក្សី​
៣)​នៅពេលដែល​អ្នក​ត្រូវ​វិល​ត្រលប់​ទៅផ្ទះ​វិញ​តើ​អ្នក​គិតថា​នឹង​ជិះ​អ្វី​?
ក​)​រថយន្ត​ថាក់​ស៊ី​
ខ​)​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​
គ​)​រថយន្តក្រុង​
ឃ​)​រថភ្លើង​អគ្គិសនី​
មក​មើល​ចម្លើយទី១
ចម្លើយ​ទី​១​គឺ​លក្ខ​ណះ​មនុស្ស​ដែល​អ្នកនឹង​បានជា​គូសង្សារ​
ក​)​បើ​អ្នក​ជ្រើសរើស​ទិញ​រទេះរុញ​ផ្លែឈើ​នោះ​គឺ​មនុស្ស​ដែល​អ្នក​កំពុង​ សេពគប់​ជា​សង្សារ​នេះ​ជា​ប្រភេទ ខិល​ចិត្ត​ងាករេ​ច្រើន​ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច  ។​
ខ​)​បើ​អ្នក​ជ្រើសរើស​ទិញ​រទេះរុញ​ការ៉េម​កី គឺ​គេ​ជា​មនុស្ស​ស្លូតបូត​,​ចិត្ត​ត្រជាក់​,​អ្នក​នៅក្បែរ​មាន​ភាព​សុខ​ សាន្ត​ប៉ុន្តែ​ពេល​គេ​ខឹង​វិញ​នោះ​មាន​ភាពអាក្រក់​ពិបាក​ទ្រាំទ្រ​ណាស់ដែរ​ ។
គ​)​បើ​អ្នក​ជ្រើសរើស​ទិញ​រទេះរុញ​បុកល្ហុង​គេ​គឺជា​មនុស្ស​ដែលមាន​អារម្មណ៍ ​ចម្រុះ​ដូច​ល្ហុង​បុក​ដែល​ដាក់ កាពិ​ដែលមាន​ទាំង​មនុស្ស​ចូលចិត្ត​និង​មិន​ចូលចិត្ត​។​
ឃ​)​បើ​អ្នក​ជ្រើសរើស​ទិញ​រទេះរុញ​លក់​ប្រហិត​វិញ​គេ​ជា​មនុស្ស​រប៉ិលរប៉ូច​ច្រើន​ដូចជា​សត្វ​អន្ទង់​ចាប់​ល្បិច​មិន​
សូវ​ជាប់​ទេ ប៉ុន្តែ​គេ​ជា​មនុស្ស​ដែល​ស្រឡាញ់​អ្នក ហើយ​ភាពស្មោះត្រង់​នោះ​ក៏មាន​ច្រើន​ផង​។​
ចម្លើយ​ទី​២​គឺ​លក្ខ​ណះ​ការ​សេពគប់​មើលចិត្ត​គ្នា​
ក​)​ទឹក​គឺ​បញ្ជាក់​ពី​សេចក្តីស្នេហា​របស់​អ្នក​ហូរ​ទៅជា​យ៉ាង​យឺតៗ​ហើយ​ សាមញ្ញ​ប៉ុន្តែ​ក៏មាន​អារម្មណ៍ល្អ​ចំពោះ​គ្នា​ជានិច្ច​។​
ខ​)​ដើមឈើ​គឺ​បញ្ជាក់​ពី​សេចក្តីស្នេហា​របស់​អ្នក​ស្រស់បំព្រង​មិនសូវ​ល្អក់កករ​ចំពោះ​គ្នា​ទេ​។​
គ​)​មនុស្ស​គឺ​បញ្ជាក់​ពី​សេចក្តីស្នេហា​របស់​អ្នក​មានការ​ខ្វាយខ្វល់​ដោយសារ​ពោរពេញ​ទៅដោយ​ក្រុម​
មនុស្ស​មក​ពាក់ព័ន្ធ​ដោយ​គ្មាន​សិ​ទ្ទ​សេរីភាព​ប៉ុន្មាន​ទេ​។​
ឃ​)​បក្សី​គឺ​បញ្ជាក់​ពី​ជីវិត​ស្នេហា​របស់​អ្នក​ពោរពេញ​ទៅដោយ​ភាពស្រស់​ ស្រាយ  ហើយ​បើ​បាន​រៀបការ​ជាមួយគ្នា​ផង​គឺ​ប្រពៃ​ណាស់​។​
ចម្លើយ​ទី​៣ គឺ​ពេលវេលា​ក្នុងការ​សេពគប់​មើលចិត្ត​គ្នា​
ក​)​រថយន្ត​តាក់ស៊ី​គឺ​បញ្ជាក់​ពី​សេចក្តីស្នេហា​ដែល​អ្នកសម្រេចចិត្ត​សេពគប់​គ្នា​នេះ​លឿន​ប៉ុន្តែ​យ៉ាងណា​
ក៏ត្រូវ​មនុស្ស​ចាស់​ចាំ​គ្រប់គ្រង​ជាប់​ជាប្រចាំ​ផងដែរ​។​
ខ​)​ម៉ូតូ​រ៉ឺម៉ក​បញ្ជាក់​ពី​ការមើល​ទឹកចិត្ត​គ្នា​បន្តបន្ទាប់​បើ​មានការ​ ទាស់ចិត្ត​ឬ​ឈ្លោះប្រកែក​គ្នា​វិញ​គឺ​មិនសូវ​ចេះ​ទប់​ទេ​គឺ​តែង​ចង់​ ផ្លាស់ប្តូរ​អ្នកថ្មី​ភ្លាម​។​
គ​)​រថយន្តក្រុង​គឺ​បញ្ជាក់​ពី​ការមើល​ចិត្ត​គ្នា​បន្តបន្ទាប់​ហើយ​នៅពេល​ ពេញចិត្ត​ហើយក៏​តែង​ចូល​ខ្លោង​ទ្វារ​អាពាហ៍ពិពាហ៍​។​
ឃ​)​រថភ្លើង​គឺ​បញ្ជាក់​ពី​ការមិន​ចាំបាច់​មើលចិត្ត​គ្នាច្រើន​ឡើយ​គឺ​រៀប​ការកសាង​គ្រួសារ​តែម្តង ៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s