ជោគកំណើត

មើល​ពី​ទម្រង់​មុខ​ដែល​គ្រោះថ្នាក់​របស់​មនុស្ស​ម្នាក់ៗ​

១)​នៅ​ពីលើ​ចុង​ច្រមុះ​មាន​ស្នាម​ឆ្នូត​ខ្សែ​
តាម​ក្បួន​មិន​ថា​ជា​ខ្សែ​កាត់​ទទឹង​ឬ​ខ្សែ​កាត់​បណ្តោយ​ឡើយ​គឺ​សុទ្ធតែ​ សំដៅលើ​ក្តី​អន្តរាយ​នៃ​សុខភាព  ដោយ​ក្រុមមនុស្ស​បែបនេះ​ងាយ​ជួបនឹង​ឧបទ្ទវហេតុ​នានា​ឬក៏​ជួបនឹង​ជំងឺ​ត្រូវ​ វះកាត់​ផង​។​
២)​ស្នាម​ខ្សែ​អាជ្ញា​ព័ទ្ធជុំវិញ​មាត់​
ថ្វីត្បិតតែ​ស្នាម​ខ្សែ​វែង​បន្តិចបន្តួច​ក្តី​ប៉ុន្តែ​ផ្នែក​ខាងចុង​ខ្សែ​ ស្រាប់តែ​កោង​ចូល​ក្រោម​បបូរមាត់​ដែលមាន​ទ្រង់ទ្រាយ​ដូចជា​ព័ទ្ធជុំវិញ​ បបូរមាត់​គឺ​សំដៅ​ទៅលើ​ជោគ​អាក្រក់​។​តួយ៉ាង​ដូចជា​ចូលដល់​វ័យចាស់​ជរា​ទៅ​ គឺមាន​ជីវភាព​រស់នៅ​យ៉ាង​លំបាកលំបិន​ជាទីបំផុត​។​ម្យ៉ាងវិញទៀត​ក៏មាន​ជម្ងឺ​ ធ្ងន់​ស្រាល​មក​បៀតបៀន ហើយ​រហូតដ​ល់វ័យ​ខ្ទង់​៧០​ឆ្នាំ​ឬ​លើសពីនេះ អាច​គ្រោះថ្នាក់​ដល់​ជីវិត​ទៀតផង​។​
៣)​ថ្ងាស​ឡើង​ខ្មៅ​
ថ្ងាស​ឡើង​ខ្មៅ​បើតាម​ក្បួន​គឺ​មិនល្អ​ឡើយ ព្រោះ​តែង​ជួប​ជាមួយ​គ្រោះអា
ក្រក់​ច្រើន​។​រីឯ​ថ្ងាស​ឡើង​ក្រហម​ច្រើន​មានរឿង​ក្តីក្តាំ​កើតឡើង ហើយ​បើ​ថ្ងាស​ឡើង​បៃតង​គឺ​សំដៅ​ទៅលើ​ជំងឺ​ឈឺ​ថ្កាត់​។​
៤)​ប្រជុំ​ចិញ្ចើម​មាន​ប្រជ្រុយ​
កាលបើ​នៅត្រង់ចំណុច​ប្រជុំ​ចិញ្ចើម​មាន​ប្រជ្រុយ មិន​ថា​មាន​ទីតាំងនៅ​ចំណុច​ខាងឆ្វេង​ឬ​ខាងស្តាំ​ឡើយ គឺ​សុទ្ធតែ​តំណាង​ឲ្យ​ការជួប​គ្រោះ​លង់ទឹក​ទាំងអស់​។​
៥)​ភ្នែក​ស​៣
ភ្នែក ​ស​៣​ខាងលើ គឺ​កាលបើ​គ្រាប់ភ្នែក​ខ្មៅ​ស្តិ​ត​នៅជាប់​ត្របកភ្នែក​ខាងក្រោម​។​រីឯ​ភ្នែក​ ស​៣​ខាងក្រោម​គឺ​បើ​គ្រាប់ភ្នែក​ខ្មៅ​ស្ថិត​នៅជាប់​ត្របកភ្នែក​ខាងលើ​គឺ​ ទ្រង់ទ្រាយ​របស់​ភ្នែក​ទាំងពី​ខាងលើនេះ​សុទ្ធតែ​បាន​ជួប​រឿង​ក្តីក្តាំ និង​ឧបទ្ទវ​ហេតុ​នានា​។​
៦)​ចំណុចកណ្តាល​នៃ​កែវភ្នែក​ទាំង​គូ​មាន​ស្នាម​ខ្សែ​កាត់​ទទឹង
បើ​មាន​លក្ខណៈ​បែបនេះ​បញ្ជាក់​ពី​ជំងឺ​សួត​ចូល​បៀតបៀន​យាយី​។​
៧)​ស្នាម​ខ្សែ​ដាច់ចេញ​ពីគ្នា​
ប្រសិនបើ ​មាន​ស្នាម​ខ្សែ​ដាច់ចេញ​ពីគ្នា​គឺ​តំណាង​ឲ្យ​មាន​មាន​ទុក្ខព្រួយ​ពេល​នៅ​ វ័យចាស់​ជរា ព្រមទាំង​មាន​ជំ​ងឹ​ឈឺ​ថ្កាត់ ជាពិសេស​គឺ​ធ្វើទុក្ខ​នៅត្រង់​ម្តុំ​ជើង​។​
៨)​ស្នាម​ខ្សែកោង​ចូល​ចំ​គែម​បបូរមាត់​
​ កាលបើ​មាន​ទ្រង់ទ្រាយ​ស្នាម​ខ្សែ​បែបនេះ គឺ​មិនល្អ​ឡើយ ហើយ​តំណាង​ឲ្យ​ដល់​អាយុ​ខ្លី​។​ម្យ៉ាងវិញទៀត​វា​ជា​និម្មិត​រូប​នៃ​ការ​ស៊ី​ អត់​ស៊ី​ឃ្លាន​និង​ដាច់ពោះ​ស្លាប់​ទៀតផង​។​ក្រៅពីនោះ​វា​អាច​សំដៅ​ទៅលើ​ ក្រពះ ពោះវៀន មិនល្អ ជាពិសេស​អាចមាន​ជំងឺ​ឈឺ​ថ្កាត់​ពិបាក​ក្នុងការ​ទទួលទាន​អាហារ ហើយ​ឈានចូល​ក្នុង​វ័យ​កណ្តាល​ត្រូវ​រក​វិធី​ការពារ​ឲ្យ​បានល្អ​ប្រពៃ ទើប​អាចមាន​អាយុ​យឺនយូរ​អង្វែង​។​
**​វិធី​រំដោះគ្រោះ​ធំៗ​ទាំង​៣​យ៉ាង​
១)​ធ្វើបុណ្យ​ដាក់​ទាន​
កាលដែល ​មានចិត្ត​សប្បុរស​ចេះ​ធ្វើបុណ្យ​ដាក់​ទាន​ដល់​ពួក​ជនទីទ័លក្រ​តោកយ៉ាក​ ដើម្បី​ជួយ​កាត់បន្ថយ​នូវ​អ​ម្រែ​ក​ទុក្ខ​របស់​ពួកគេ​។​ការធ្វើ​បុណ្យ​ដាក់​ ទាន​បែបនេះ​គឺ​ពុំ​គ្រាន់តែ​ទទួលបាន​នូវ​សគុណ​តបស្នង​វិញ​ប៉ុណ្ណោះ​ទេ​ព្រោះ ​ក្នុងពេល​ជាមួយគ្នា​នោះ​ដែរ​ក៏​អាចជួយ​រំដោះគ្រោះ​ចង្រៃឧបទ្រព​នៅក្នុង​ គ្រួសារ​ទៀតផង​។​
២)​អំណោយ​ឈាម​
ផលប្រយោជន៍​នៃ​លោហិត គឺអាច​ជួយសង្គ្រោះ​ដល់​ជីវិត​មនុស្ស​ដែល​រងរបួស​ហូរឈាម​ខ្សោះ​អស់ពី​ខ្លួន​។ ​ដូច្នេះ​ប្រសិនបើ​លោកអ្នក​មានចិត្ត​សប្បុរស​ធម៌​ជួយផ្តល់​ឈាម​ដល់​អង្គភាព​ ណាមួយ​ឬ​ដល់​ជនរងគ្រោះ​ណា​ម្នាក់ បានន័យថា​លោកអ្នក​បាន​ជួយ​សង្គ្រោះ​ជិវិត​មនុស្ស​ម្នាក់​។​ម្យ៉ាងទៀត​ទង្វើ​ ដ៏​ថ្លៃថ្លា​នេះ ក៏​អាចជួយ​រំដោះគ្រោះ​ដល់​ខ្លួនឯង​ផ្ទាល់​ទៀតផង​។ ប៉ុន្តែ​ប្រសិនបើ​សុខ​ភាពមិន​អំណោយផល​ទេនោះ លោកអ្នក​អាច​ជ្រើស​រើសយក​ការពិនិត្យ​ឈាម​ឬ​ការព្យាបាល​ធ្មេញ​ដើម្បី​ ទប់ស្កាត់​នូវ​គ្រោះ​ថ្នាក់​នៃ​ការបង្ហូរ​
ឈាម ក៏មាន​ប្រសិទ្ធ​ភាពដូចគ្នា​ដែរ​។​
៣)​ព្រលែង​សត្វមានជីវិត​
ការ ​ព្រលែង​សត្វ យក​ល្អ​គឺ​ត្រូវ​ទិញ​សត្វមានជីវិត​ណា​ដែល​គេ​កំពុងតែ​ដាក់តាំង​លក់​នៅ​ ទីផ្សារ​សម្រាប់​ឲ្យ​អតិថិជន​ឬ​មនុស្សម្នា​នាំគ្នា​ទិញ​យកទៅ​សម្លាប់​ធ្វើ​ ម្ហូប​ដូចជា​គ្រឿង​សមុទ្រ​ស្រស់​ឬ​សត្វមានជីវិត​នៅក្នុង​ទឹកសាប​ដើម្បី​ ផ្តល់​ឳ​កាស​ឲ្យ​ពួកវា​បាន​រស់រានមានជីវិត​សាជាថ្មី​ម្តងទៀត​។​កន្លងមក​មាន​ អ្នកខ្លះ​ចូលចិត្ត​ទិញ​សត្វ​ស្លាប​(​កូនចាប​តូចៗ​)​ដែល​ជាប់​នៅក្នុង​ទ្រុង​ ទៅ​ព្រលែង​នៅក្នុង​ព្រៃ​។​ប៉ុន្តែ​ត្រូវតែ​កត់សម្គាល់ តើ​កូនចាប​តូចៗ​ទាំងនោះ​អាច​ហោះហើរ​ស្វែងរក​ចំណី​ដូច​កាលពីមុន​ពួកវា​ ត្រូវគេ​ចាប់​ដាក់​ទ្រុង​ដែរ​ឬក៏​អត់​?​យើង​ត្រូវ​ពិចារណា​ដើម្បី​ចៀសវាង​ នូវ​ការធ្វើ​បុណ្យ តែ​បែរជា​ទទួលបាន​បាបកម្ម​វិញ​៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s