ឆ្នាំរកា

ទំនាយឆ្នាំកំណើត

ឆ្នាំរកា ពង្សយក្សប្រុស ធាតុដែក

​​ឆ្នាំ​រកា (​មាន់​) ពង្ស​យក្ខ​ប្រុស ត្រូវ​កាល​ព្រះ​វេស្សន្តរ នាំ​ព្រះ​អគ្គមហេសី និង ព្រះរាជបុត្រ​ទាំងពីរ​ ​ទៅ​ឯ​ភ្នំ​គិរី​វង្គ​ត ។​

ឆ្នាំ​រកា កាល​នៅ​ពី​តូច អភ័ព្វ​មាតាបិតា ញាតិ​កា​ទាំងឡាយ​ខាង​ក្រោយមក នឹង​មាន​បុណ្យ​វាសនា​ ​ធ្វើ​គុណ​ដល់​គេ ច្រើន​មាន​ទោស អាយុ ២០ ឆ្នាំ ពឹង​បានតែ​ខ្លួនឯង ពឹង​អ្នកដទៃ​មិន​បាន​ឡើយ ។​

កើត​ថ្ងៃ​អង្គារ អង្គារ​ជា​មាត់ មាត់​នោះ​ចរចា​សាហាវ ចូល​ចិត្ត​និយាយ​តែ​រឿង​ស្រីៗ ។ ព្រះ​ ​ព្រហស្បតិ៍ ជា​ចិត្ត ចិត្ត​មិន​សូវ​ដាច់​រៀនសូត្រ​ចំណេះវិជ្ជា​អ្វីមួយ ចាំ​មិន​បាន​យូរ ជា​មនុស្ស​ចិត្តបុណ្យ ។ ព្រះ​ ​អាទិត្យ​ជា​អា​សន៍ មាន​កាមរាគ​ខ្លាំង ។ ព្រះ​ពុធ និង​ព្រះ​សុក្រ​ជា​ដៃ មាន​ថ្វីដៃ​ល្អ ចូលចិត្ត​ក្នុង​ការងារ​ធ្វើ​ជាង​។​ ​ ​ព្រះ​សៅរ៍​និង​ព្រះ​ច័ន្ទ​ជា​ជើង ជា​មនុស្ស​ចូល​ចិត្ត​ដើរ ។​

ឆ្នាំរកា អ្នកមានកំណើតក្នុង៖
ខែ ៥ _ ៦ _ ៧
​មាន់​អ្នកស្រុក​ចិញ្ចឹម ធាតុដែក​ទន់ នៅ​ពី​តូច​លំបាក​ចិត្ត ចិត្ត​ទន់ និង​ចិត្តបុណ្យ​បើ​ស្រី​ច្រើន​តែ​ខ្សត់​ ​ស្វាមី ។​
ខែ ៨ _៩ _ ១០
​​​មាន់​ព្រៃ ធាតុ​មេដែក មាន​បុណ្យ និង​មាន​បញ្ញា តែ​មាន​ចិត្តកំណាច​ឃោរឃៅ ។
ខែ ១១ _ ១២_ ១
​​មាន់​ខ្មោច ដើរ​ចរច្រប់​អា​រ៉ប់ ធាតុដែក​ល្អ​មិនសូវ​មាន​បញ្ញា ច្រើន​តែ​ទទួល​សេចក្ដី​លំបាក តែ​ចិត្ត​ ​បុណ្យ ។​
ខែ ២ _ ៣ _ ៤
​មាន់​ពោធិសត្វ ធាតុ​ដែកថែប មានទ្រព្យ​និង​មាន​បញ្ញា​ចូលចិត្ត​រៀន​ចំណេះវិជ្ជា​ល្អ​ណាស់​ហោង​។​
ឆ្នាំរកា អ្នកមានកំណើតក្នុង៖
ថ្ងៃអាទិត្យ
​​មាន់​មន្ត្រី​ចិញ្ចឹម បរិបូណ៌ ល្អ​ណាស់ ។​
ថ្ងៃច័ន្ទ
​​មាន់​ស្វែងរក​អាហារ​មិនបាន ច្រើន​តែ​អភ័ព្វ ។​
ថ្ងៃអង្គារ
​​​​មាន់​សំរាប់​ភ្នាល់​នៅ​ទីក្រុង ច្រើនតែ​ជា​ចិត្ត​អ្នកលេង ។​
ថ្ងៃពុធ
​​​​​មាន់​រាជគ្រូ​ចិញ្ចឹម មាន​បញ្ញា​ឈ្លាសវៃ ល្អ​ណាស់ ។​
ថ្ងៃព្រហស្បតិ
​​មាន់​ពោធិសត្វ​ចិញ្ចឹម ចិត្តបុណ្យ នឹង​មាន​វាសនា​ល្អ ។​
ថ្ងៃសុក្រ
​​មាន់​លាមក រកស៊ី​លំបាក​ណាស់ ។​
ថ្ងៃសៅរ៍
​​មាន់​ព្រាហ្មណ៍​ចិញ្ចឹម ឧត្តម​ល្អ​ណាស់​ហោង ។​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s