ឆ្នាំមមែ

ទំនាយឆ្នាំកំណើត

ឆ្នាំមមែ ពង្សទេវតាស្រី ធាតុមាស

ឆ្នាំ​មមែ (​ពពែ​) ពង្សទេព្តា​ស្រី ត្រូវ​កាល​ព្រះព្រហ្ម​រែក​មាស​ចុះ មក​ឋាន​មនុស្ស​លោក​ ​ ​ហើយ​ចាំ​សីល ។​

ឆ្នាំ​មមែ កាលពី​នៅ​តូច អភ័ព្វ ពឹង​ញាតិ​កា​មិនបាន​អាយុ​បាន ១​ឆ្នាំ លំបាក​ចិញ្ចឹម អាយុ ១១-១២​ឆ្នាំ​ មាន​គ្រោះ​ម្ដង អាយុ ១៥​ឆ្នាំ​ត្រូវ​ចាក​ទីលំនៅ​របស់​ខ្លួន ទើប​មាន​លាភ អាយុ​១៦-៣១​ឆ្នាំ មាន​គ្រោះ​ម្ដង​ទៀត​បើ​ធ្វើ​រាជការ ​នឹង​បាន​ជា​ធំ ជាទី​គាប់ចិត្ត​របស់​សមណព្រាហ្មណ៍ នឹង​បានកូន​ពីរ​នាក់ ជា​ទីពឹង​ពំនាក់​អាស្រ័យ ។

ឆ្នាំមមែ អ្នកមានកំណើតក្នុង៖
ខែ ៥ _ ៦ _ ៧
​ពពែ រកស៊ី​ដាច់​សង្វែង ធាតុ​ទង់​ហ៊ា ច្រើន​តែ​ចូលចិត្ត​រៀន ចំណេះវិជ្ជា រកស៊ី​ចិញ្ចឹម​ជីវិត​ខ្លួនឯង​ ​ស្វែងរក​លាភ​បាន​ដោយ​កម្រ ។​
ខែ ៨ _៩ _ ១០
​ពពែ​អ្នកស្រុក​ចិញ្ចឹម ធាតុមាស​រា​គី​ច្រើន​តែ​បាន​ទទួល​សេចក្ដី​ទុក្ខព្រួយ ។​
ខែ ១១ _ ១២_ ១
​ពពែ​ខ្ចកជើង ធាតុ​ស្ពាន់ស ច្រើន​តែ​ឈឺ​ដៃជើង ទឹកចិត្ត​ក្លាហាន មាន​សតិបញ្ញា​ល្អ​ណាស់ ។​
ខែ ២ _ ៣ _ ៤
​​ពពែឧ​កញាចិញ្ចឹម ធាតុ​មាសទឹកដប់​ចិត្តទន់​ប្រកប​ដោយ​បុណ្យ នឹង​បាន​ជា​ធំ​មាន​ធនធាន​ច្រើន​។​
ឆ្នាំមមែ អ្នកមានកំណើតក្នុង៖
ថ្ងៃអាទិត្យ
​ពពែ​កណ្ដាល​ផ្សារ រកបាន ទុក​មិន​គង់ ។​
ថ្ងៃច័ន្ទ
​ពពែ​សេដ្ឋី​ចិញ្ចឹម មានទ្រព្យ​ច្រើន ល្អ​ណាស់ ។​
ថ្ងៃអង្គារ
​​ពពែ​មនុស្ស​ខ្វាក់​ចិញ្ចឹម រកស៊ី​ដាច់​សង្វែង​ឆ្ងាយ​ណាស់ ។​
ថ្ងៃពុធ
​​​ពពែ​ព្រះ​រាជគ្រូ​ចិញ្ចឹម មាន​សតិ​ប​ញ្ញ ឈ្លាស​វាងវៃ​ណាស់ ។​
ថ្ងៃព្រហស្បតិ
ពពែ​ពោធិសត្វ​ចិញ្ចឹម នឹង​បាន​ជា​ធំ​ប្រពៃ​ណាស់ ។​
ថ្ងៃសុក្រ
ពពែ​ឥតមាន​ម្ចាស់ អភ័ព្វ គ្មាន​ទីពឹង ។​
ថ្ងៃសៅរ៍
ពពែ​ខ្វាក់ភ្នែក ត្រូវ​រង​ទុក្ខទោស​ជានិច្ច ។​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s