ឆ្នាំច

ទំនាយឆ្នាំកំណើត

ឆ្នាំច ពង្សយក្ខិនី ធាតុដី

ឆ្នាំច (​សុន​ខ​) ពង្ស​យក្ខិនី ត្រូវ​កាល​ព្រះបាទ​បារិ​សាទ មាន​ដុះ​ចង្កូម ត្រូវ​គេ​បណ្ដេញចេញ​ពី​នគរ​។​

ឆ្នាំច ត្រង់​មុខ​ច្រើន​កើត​ដំបៅ និង​រោគ​មុន មាន​ខ្ញុំកំដរ និង​ទ្រព្យសម្បត្តិ​គួរសម បើ​ធ្វើ​ស្រែចំការ​ ​បាន​ផល​ល្អ នឹង​មាន​លាភ​មាន​កូន​ម្នាក់​ជាទី​ពំនាក់​អាស្រ័យ អាយុ ១១-១៣-២៥​ឆ្នាំ មាន​គ្រោះ​ម្ដង ។

​បើ​កើត​ថ្ងៃ​ពុធ ពុធ​ជា​មាត់ មាត់​នោះ​អភ័ព្វ និយាយ​លួងលោម មិនសូវ​ប្រសប់ តែ​ល្មម​ចិញ្ចឹម​ខ្លួន​ ​បាន ។ ព្រះ​សុក្រ ជា​ចិត្ត ចិត្ត​នោះ​ក្លាហាន ចូលចិត្ត​យកអាសា​ចៅហ្វាយនាយ ជា​ទី​ស្រឡាញ់​ រាប់អាន​នៃ​ជន​ ​ទាំងឡាយ តែ​ខ្លួនឯង​អភ័ព្វ ។ ព្រះ​ច័ន្ទ​ជា​អាសន៍​មាន​កាមរាគ​តិច មិន​គាប់​ចិត្តនឹង​តណ្ហា ។ ព្រះ​ព្រហស្បតិ៍​ ​និង​ព្រះ​សៅរ៍​ជា​ដៃ ថ្វីដៃ​ល្អ ស្ទាត់​ជំនាញ​ក្នុងការ​ធ្វើ​ជាង ។ ព្រះអាទិត្យ និង ព្រះ​អង្គារ​ជា​ជើង មិនសូវ​ដើរ​ចាក់​ ​ទីលំនៅ ។​

ឆ្នាំច អ្នកមានកំណើតក្នុង៖
ខែ ៥ _ ៦ _ ៧
​សុនខ​មនុស្ស​ចិញ្ចឹម ធាតុដី​ឆ្អិន នៅ​តូច​លំបាក​ចិត្ត គ្រាក្រោយ​បានល្អ​ឡើងវិញ​
ខែ ៨ _៩ _ ១០
​សុនខ​ដេញ​សត្វ មាន​ម្ចាស់​ចិញ្ចឹម ធាតុដី​ស្ងោរ ចរចា​ទៀងត្រង់ មាន​បុណ្យ និង​បញ្ញា​ច្រើន ។​
ខែ ១១ _ ១២_ ១
​ឆ្កែ​ចចក ធាតុ​ដីដំបូក ចិត្ត​ក្លាហាន ហើយ​ជា​អ្នក​កសាង​ជាតិ ។​
ខែ ២ _ ៣ _ ៤
​សុនខ​កណ្ដាល​ផ្សារ ធាតុដី​លាប ជង្រុក​ចិត្ត​ទាហាន ល្មម​ចិញ្ចឹម​ខ្លួន​បាន ។​
ឆ្នាំច អ្នកមានកំណើតក្នុង៖
ថ្ងៃអាទិត្យ
សុនខ​ដេញ​សត្វ ត្រូវធ្វើ​ការនឿយហត់​ច្រើន ។​
ថ្ងៃច័ន្ទ
សុនខ​ឥសី​ចិញ្ចឹម មាន​វិជ្ជា​ច្រើន ។​
ថ្ងៃអង្គារ
​សុនខ​អង្គែស៊ី អភ័ព្វ រកស៊ី​លំបាក ។​
ថ្ងៃពុធ
សុនខ​បរិវារ​ច្រើន ឧត្តម​ប្រពៃ​ណាស់​ ។
ថ្ងៃព្រហស្បតិ
សុនខ​ឆ្កួត ចរចា​ច្រើន​ក្រេវ​ក្រោធ ចិត្ត​កាច​សាហាវឃោឃៅ ។​
ថ្ងៃសុក្រ
​សុនខ​ឧកញ៉ា​ចិញ្ចឹម ប្រសើរ​ឧត្តម មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ ។​
ថ្ងៃសៅរ៍
​សុនខ​ជាប់​ចំណង បើ​ប្រុស​ច្រើន​តែ​ចិត្ត​អ្នកលេង ។​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s