ឆ្នាំកុរ

ទំនាយឆ្នាំកំណើត

ឆ្នាំកុរ ពង្សមនុស្សស្រី ធាតុទឹក

ឆ្នាំ​កុរ (​ជ្រូក​) ពង្សមនុស្ស​ស្រី ត្រូវ​ត្រង់​កាល​ព្រះ​សុភ​មិត្រ​នាំ​នាង​កែវ​គ្រឹះ​ស្នា​ទៅ​ព្រៃ ។​

​ឆ្នាំ​កុរ កាល​អាយុ​បាន ១៩​ឆ្នាំ ត្រូវ​ឃ្លាត​ចាក​ទីលំនៅ នឹង​មាន​បុត្រ​ពីរ​នាក់ បុត្រ​ទី​ពីរ មាន​បុណ្យ​ ​មាន​ពួកក្រុម​មិត្រភ័ត្តិ​ច្រើន ព្រមទាំង​មាន​ទ្រព្យសម្បត្តិ​មាសប្រាក់ បរិបូរណ៌​ដោយ​ទាសា​ទាសីជាច្រើន។

​កើត​ថ្ងៃ​ព្រហស្បតិ៍ ព្រហស្បតិ៍​ជា​មាត់ មាត់​នោះ​ចរចា​ត្រឹមត្រូវ ស្គាល់​គោល​អ្នកប្រាជ្ញ ប៉ុន្តែ​គេ​ ​មិនសូវ​ស្គាល់ ។ ព្រះ​សៅរ៍​ជា​ចិត្ត ចិត្ត​នោះ ក្ដៅក្រហាយ​ទោសោ​ច្រើន តែ​ឆាប់​បាត់ មិនចេះ​ចងគំនុំ​គុំគួន​អា​ ​ឃាដ​ព្យាបាទ​គេ ចិត្ត​ប្រកបដោយ​បុណ្យ ។ ព្រះ​អង្គារ​ជា​អាសន៍ ច្រើន​មាន​ស្លាកស្នាម​ទី​កំបាំង ។ ព្រះ​សុក្រ​ ​និង​ព្រះអាទិត្យ ជា​ដៃ ត្រូវធ្វើ​ការនឿយហត់​ណាស់ ។ ព្រះ​ច័ន្ទ និង​ព្រះ​ពុធ ជា​ជើង ជា​អ្នក​ចូលចិត្ត​ដើរ​ច្រើន​។​

ឆ្នាំកុរ អ្នកមានកំណើតក្នុង៖
ខែ ៥ _ ៦ _ ៧
​​ជ្រូក​មន្ត្រី​ចិញ្ចឹម ធាតុ​ទឹកទន្លេ មាន​បុណ្យ និង​បញ្ញា​ច្រើន ។​
ខែ ៨ _៩ _ ១០
​ជ្រូក​គេ​ចិញ្ចឹម​ក្នុង​ទ្រុង ធាតុ​ទឹក មនុស្ស​អាស្រ័យ មាន​បុណ្យ និង​មាន​សេចក្ដី​ទៀងត្រង់ ។​
ខែ ១១ _ ១២_ ១
​ជ្រូក​អង្គែស៊ី ធាតុទឹក​ក្នុងព្រៃ ចិត្តបុណ្យ ចរចា​ពាក្យពេចន៍​ខ្ជាប់ខ្ជួន ។​
ខែ ២ _ ៣ _ ៤
ជ្រូកព្រៃ​ពាំ​កែវ ធាតុ​ទឹកស្ទឹង ចិត្តបុណ្យ ល្អ​ណាស់​ហោង ។​
ឆ្នាំកុរ អ្នកមានកំណើតក្នុង៖
ថ្ងៃអាទិត្យ
ជ្រូក​មន្ត្រី​ចិញ្ចឹម មានបុណ្យ​វាសនា ល្អ​ណាស់ ។​
ថ្ងៃច័ន្ទ
ជ្រូក​គេ​សំលាប់​យក​សាច់​ស៊ី នឹង​ត្រូវ​ទទួល​សេចក្ដី​ទុក្ខព្រួយ​ជានិច្ច ។​
ថ្ងៃអង្គារ
​​ជ្រូក​សេដ្ឋី​ចិញ្ចឹម ឧត្តម​ប្រសើរ នឹង​មាន​ទ្រព្យសម្បត្តិ​ច្រើន ។​
ថ្ងៃពុធ
ជ្រូក​សាធារណៈ អភ័ព្វ មិនល្អ​ឡើយ ។​
ថ្ងៃព្រហស្បតិ
​ជ្រូក​នៅ​លើ​ភ្នំ ចូលចិត្ត​ដើរលេង​ច​ច្រប់​អា​រ៉ប់ ។​
ថ្ងៃសុក្រ
​​ជ្រូក​ស្អុយ​ក្បាល​ផង​បាក់​ភ្លៅ​ផង​ត្រូវ​ទទួល​សេចក្តី​ទុក្ខព្រួយ​ជានិច្ច ។​
ថ្ងៃសៅរ៍
​​​ជ្រូក​មាន​បរិវារ​ច្រើន នឹង​បាន​ជា​ធំ ល្អ​ណាស់​ហោង ។​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s