ក្បូន​តម្រា

ក្បូន​តម្រា

ជំនឿ​ចាស់​បុរាណ​ជាមួយ​ពេល​វេ​លា​ហាម​រៀបការ

 

កាល ​យុគសម័យ​បុរាណ​មនុស្ស​តែង​មានជំនឿថា​បើសិន​កាលណា​កូនកំលោះ​ក្រមុំ​រៀបចំ​ អាពាហ៍ពិពាហ៍​មិនបាន​ធ្វើ​ទៅតាម​ថ្ងៃខែ​ល្អ​ទេ​ពេល​ក្លាយជា​គូ​ប្តី​ប្រពន្ធ ​ក៏​តែង​កើត​មានការ​រកាំរកូស និង​អ្នកខ្លះ​អាចឈាន​រហូតដល់​ការបែកបាក់​ឬ​លែងលះគ្នា​ទៀតផង​។​
តើ​ជំនឿ​ទាំងអស់នេះ​មាន​ដូចម្តេចខ្លះ​?
   ជំនឿ​ទី​១
ជនជាតិ​មួយចំនួន​នៅក្នុង​ប្រទេស​អាស៊ី​មានជំនឿថា​ហាម​រៀបការ​នៅ​ថ្ងៃ​ពុធ​ ព្រោះ​បើតាម​ក្បួន​ហោរាសាស្ត្រ​នោះគេ​ជឿថា​ជា​ថ្ងៃ​ដួងផ្កាយ​នៃ​ ការប្រែប្រួល​ដោយសារ​មានការ​គោចរ​ខុស​ប្រក្រតី​ជាប់​ជាប្រចាំ​គឺ​ម្តង​គោចរ​ លឿន​ម្តង​គោចរ​យឺត​ហើយ​ជួនកាល​គោចរ​ថយក្រោយ​។​ព្រោះតែ​មូលហេតុ​ទាំងនេះ​ទើប​ គេ​មានជំនឿថា​ផ្កាយ​ព្រះ​ពុធ​រក​អ្វីដែល​ពិតប្រាកដ​ឬ​ភាព​គង់វង្ស​មិនបាន​ ទើប​គេ​មិន​និយម​រៀបចំ​ទុកដាក់​កូនចៅ​ឲ្យ​រៀបការ​ចំ​ថ្ងៃ​នេះឡើយ​។​ ក្រៅពីនេះ​បើតាម​ជំនឿ​នោះគេ​ជឿ​ផង​ថា​ការ​រៀបការ​ចំ​ថ្ងៃនេះ​អាច​នាំ​ឲ្យ​ គ្រួសារ​មានការ​រកាំរកូស​និង​ពិសេស​ងាយ​មានការ​លែងលះគ្នា​ទៀតផង​។​
​ជំនឿ​ទី​២
​ ការរៀប​អា​ពា​ហ័​ពិពាហ៍​ចំ​ថ្ងៃ​អង្គារ​និង​ថ្ងៃ​សៅរ៍​ក៏​គេ​មានជំនឿថា​ មិនល្អ​ដែរ​ព្រោះ​ចាត់ទុកថា​ជា​ថ្ងៃ​រឹង​ថ្ងៃ​ខ្លាំង ហើយ​សមរម្យ​ក្នុង​ការរៀបចំ​ធ្វើបុណ្យ​លើករាសី​ឬ​ធ្វើ​ពិធី​ខាង​សាសនា​ អ្វីមួយ​ទៅវិញ​ទេ​។​
​ជំនឿ​ទី​៣
គេ ​មានជំនឿថា​ហាម​រៀប​អាពាហ៍ពិពាហ៍​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍​ព្រោះ​ជា​ថ្ងៃ​គ្រូ​ ហើយ​ចាត់ទុក​ថាបើ​រៀប​អាពាហ៍ពិពាហ៍​ក្នុងថ្ងៃនេះ​ភាគី​បុរស​តែង​ចាញ់​ស្ត្រី ​ជានិច្ច​។​ជាមួយគ្នា​នៅមាន​ក្បួនតម្រា​របស់​ពលរដ្ឋ​លោកខាងលិច​បាន​ឲ្យ​ដឹង​ ទៀតថា​ការរៀប​ការ​ក្នុងថ្ងៃនេះ​អាច​នាំ​ឲ្យ​មានការ​ផិតក្បត់​ព្រោះ​បើតាម​ ជំនឿ​មាន​តំណាល​ថា​កាលដើមឡើយ​នោះគេ​ចូលចិត្ត​រៀបចំ​ទុកដាក់​កូនចៅ​ឲ្យ​ រៀបការ​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត៍​នេះ​ណាស់​ព្រោះ​តំណាង​ជា​ព្រះ​ច័ន្ទ​តែ​ត​មក​ ព្រះ​ច័ន្ទ​នេះ​បាន​ទៅ​សា​ហាយ​ស្មន់​ជាមួយ​ព្រះ​អង្គារ​ទើប​គេ​មាន​ជំនឿ​ឈប់ ​ទុកដាក់​កូនចៅ​ឲ្យ​រៀប​អាពាហ៍ពិពាហ៍​ចំ​ថ្ងៃនេះ​តែម្តង​។
​ជំនឿ​ទី​៤ 
គេ​មានជំនឿថា​ហាម​រៀបចំ​ពិធី​រៀប​អាពាហ៍ពិពាហ៍​ក្នុង​ថ្ងៃសីល​ព្រោះថា​ជា​ ថ្ងៃ​ដែល​ព្រះសង្ឃ​ត្រូវ​រៀបចំ​ពិធី​ក្នុង​វត្ត​ជាមួយ​ឧបាសក​ឧបាសិកា​តាំងតែ ​ពី​ព្រឹករ​ហូរ​ដល់​ល្ងាច​ទើប​មិនគួរ​និមន្ត​ព្រះសង្ឃ​មក​ចូលរួម​ពិធី​ ផ្សេងៗ​ឡើយ​។​ពិសេស​ការរៀប​អា​ពា​ហ៍​ពិពាហ៍​ជា​រឿង​របស់​កិលេស​តណ្ហា​និង​ ការរួម​ភេទ​ដែលជា​ការមិន​ល្អ​ទេ​។​
​ជំនឿ​ទី​៥
គេ​មានជំនឿថា​ការរៀប​អាពាហ៍ពិពាហ៍​ចំ​ថ្ងៃ​កើត​ឧប្បត្តិហេតុ​ធំៗ​របស់​ ពិភពលោក​ក្នុង​មួយឆ្នាំៗ​នោះ​ពុំ​ល្អ​ទេ​នាំ​ឲ្យ​គូ​ប្តី​ប្រពន្ធ​តែងតែ​ រកាំរកូស​និង​វិនាស​ព្រាត់ប្រាស​គ្នាច្រើន​។​
​ជំនឿ​ទី​៦
មនុស្ស​របស់​ជនជាតិ​រ៉ូ​មាំ​ង​មានជំនឿថា​មិនគួរ​រៀបការ​ក្នុង​ខែឧសភា​ទេ​ ព្រោះ​ជា​អំឡុង​ខែ​ពួក​ក្រៅ​សាសនា​ដែល​គ្មាន​សីលធម៌​រៀបចំ​ឆ្លង​ពិធី​ផ្សេងៗ ​ហេតុនេះ​គេ​ទើប​មិន​យក​ខែ​នេះ​សម្រាប់​រៀបចំ​ពិធី​មង្គល​អាពាហ៍ពិពាហ៍​ដល់​ កូនចៅ​គេ​ទេ​។​
​ជំនឿ​ទី​៧
មនុស្ស​បុរាណ​ដំបូង​បំផុត​មានជំនឿថា​មិនគួរ​រៀបការ​កូនចៅ​ក្នុង​ខែ​១២​ ព្រោះថា​ជា​អំឡុង​ពេលដែល​សត្វ​រក​គូ​ជាពិសេស​សត្វ​ឆ្កែ​ដោយ​ញី​ឈ្មោល​ហើយ​ខែ ​នេះ​ថែមទាំងជា​ខែ​មាន​ទឹកជំនន់​ផង​ធ្វើ​ឲ្យ​ជួប​ផល​លំបាក​ក្នុងការ​ ធ្វើដំណើរ​និង​គូ​ប្តី​ប្រពន្ធ​តែង​កើតមាន​ការ​រកាំរកូស គ្នា​ច្រើនតែ​យ៉ាងណា​ជំនឿ​នេះ​ក្រោយៗ​មក​ត្រូវបាន​គេ​លែង​ជឿ​ទៀតហើយ​ ពិសេស​គេ​ចូលចិត្ត​រៀបចំ​ពិធី​មង្គល​អាពាហ៍ពិពាហ៍​កូនចៅ​ក្នុង​ខែ​នេះ​ទៀតផង ​៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s