ទស្សនៈ​ជា​មូលដ្ឋាន​អំពី​ “​ហុងស៊ុយ​”

ទស្សនៈ​ជា​មូលដ្ឋាន​អំពី​“​ហុងស៊ុយ​”

អ្វី​ជា​“​ហុងស៊ុយ​?”
​     ​បើ​បកស្រាយ​តាម​ភាសា​ចិន​ពាក្យ “​ហុង ស៊ុយ​” ពីរ​ម៉ាត់​នេះ​មានន័យ​ពិត​ថា ខ្យល់ និង​ទឹក តែ​តាម​ការពិត​ពាក្យ​នេះ​បាន បង្កប់ន័យ​ដ៏​ទូលំទូលាយ និង​អរូបី​ច្រើន​ជាង​នេះ ដោយ​មិន​សំដៅ​ទៅ​នឹង​ន័យ​ដើម​របស់​វា​នោះ​ទេ ។
​    ​ហុងស៊ុយ​ត្រូវបាន​គេ​និយាយ​សំដៅ​ទៅលើ​ថាមពល​របស់​បរិស្ថាន​ជុំវិញ​ទៅលើ​ ជីវិត​របស់​មនុស្ស ។ ហេតុ​នេះ​ការសិក្សា​ពី​ហុងស៊ុយ គឺជា​ការ​សិក្សា​ពី​ថាមពល​របស់​បរិស្ថាន​ជុំវិញ​ទៅលើ​គ្រប់​ទម្រង់​នៃ​ជីវិត ឬ​ជោគវាសនា​របស់​មនុស្ស​នេះឯង ។

                              

​                                      និមិត្តសញ្ញា ហុងស៊ុយ តាមទស្សនៈចិន
ចុះ​ថាមពល​នោះ​គឺជា​អ្វី ? ថាមពល​នោះ​គឺ​ជា​កម្លាំង​អរូបី​ម្យ៉ាង  ដែល​គេ​មិនបាន​កំណត់​ន័យ​ឱ្យបាន​ច្បាស់លាស់​ថា ជា​ថាមពល​ម៉ាញ៉េ​ទិច ជា​ពន្លឺ ជា​ខ្យល់ ជា​រលក ធាតុអាកាស ជា​សំឡេង ឬ​ជា​អ្វី​ផ្សេង​ឱ្យបាន​ជាក់លាក់​ឡើយ នៅក្នុង​ក្បួន​បុរាណ​ចិន ។ ថាមពល​អរូបី​នេះ​អាច​កើត​ចេញ​ពី​អ្វីៗ​គ្រប់យ៉ាង​ដែល​នៅ​ជុំវិញ​ខ្លួន​ មនុស្ស​យើង សូម្បី​តែ​វត្ថុ​គ្មាន​ជីវិត​ក៏​អាច​មាន​ឥទ្ធិពល​ទៅលើ​មនុស្ស និង​បរិស្ថាន ជុំវិញ​ដែរ ។ ថាមពល​ទាំង​នោះ​អាច​ជះ​លទ្ធផល​ពីរបែប គឺ​អាក្រក់ និង​ល្អ ទៅលើ​ដំណើរ​ប្រព្រឹត្តទៅ​នៃ​ជីវិត​សត្វលោក ។ ឧទាហរណ៍​ជាក់ស្តែង និង ងាយ​យល់​បំផុត​មួយ​សម្រាប់​លោក​អ្នក​ពិចារណា​គឺ នៅពេល​ដែល​កន្លែង​រស់​នៅ​មួយ​ពោរពេញ​ទៅ​ដោយ​ក្លិនស្អុយ និង​ខ្យល់អាកាស​អាប់អួ គេ​អាច​និយាយបាន​ថា កន្លែង​នោះ​គ្មាន​ហុងស៊ុយ​ល្អ ហើយ​អ្នក​រស់នៅ​ទីនោះ​នឹង​ជួបប្រទះ​បញ្ហា​ផ្សេងៗ​ច្រើន រួម​ទាំង​បញ្ហា​សុខភាព ហេតុនេះ​គេ​ត្រូវ តែ​ប្រែ​ទីកន្លែង​រស់នៅ​នោះ​ដើម្បី​ធ្វើឱ្យ​ស្ថានភាព​ជីវិត​ប្រចាំ​ថៃ្ង​មាន ​លក្ខណៈ​ល្អប្រសើរ​ឡើងវិញ ។​
​    ​ថាមពល​ទាំង​អស់នោះ​ប្រែប្រួល​ទៅតាម​ពេលវេលា ទីកន្លែង និង សកម្មភាព​នានា ដោយ​មាន​ឥទ្ធិពល​ទៅ​លើ​ផែនដី ទៅលើ​ទីកន្លែង​មួយ ទៅលើ​អ្វីមួយ និង​ទៅលើ​មនុស្ស​ម្នាក់ៗ ដោយឡែកៗ​ពីគ្នា ។ បើ​និយាយ​ចំពោះ​តែ​មនុស្ស ថាមពល​អរូបី​ទាំង នោះ​ជះឥទ្ធិពល​ទៅលើ​វាសនា​មនុស្ស​នីមួយៗ​ខុសៗ គ្នា ទៅតាម​ពេលវេលា​ដែល​មនុស្ស​កើត ។ នេះ​មានន័យ​ថា ពេលដែល មនុស្ស​ម្នាក់ៗ​ចាប់កំណើត​ឡើង គេ​មាន​ជោគវាសនា​កំណត់​រួចជាស្រេច​នៅក្នុង វេលា​កាលបរិច្ឆេទ​ដែល​គេ​កើត ដោយ សារ​តែ​ឥទ្ធិពល​របស់​ថាមពល​អរូបី​នោះ ។ ដោយ​ហេតុផល​បែប​នេះ ការសិក្សា​ពី​ហុងស៊ុយ​មិន​ត្រឹមតែ​អាច​ជា​ការសិក្សា​រៀបចំ​បរិស្ថាន​ជុំវិញ​ មនុស្ស ដើម្បី​ឱ្យ​មាន​ថាមពល​ប្រសើរ​កើតឡើង​ចំពោះ​មនុស្ស​នោះទេ តែ​ថែមទាំង​ជា​ការ​ទស្សន៍ទាយ​ដឹង​អំពី​សភាព​ប្រចាំឆ្នាំ​នី​មួយៗ ដោយសារតែ​ឥទ្ធិពល​របស់​ថាមពល​មើលមិនឃើញ​ចំពោះ​ពិភពលោក និង​អាច​ដឹង​អំពី​ជោគជតារាសី​ប្រចាំ​ជីវិត​របស់​មនុស្ស​ម្នាក់ៗ និង​ប្រចាំឆ្នាំ ប្រចាំខែ ប្រចាំ​ថៃ្ង សូម្បី​តែ​ប្រចាំ​នាទី និង​វិនាទី​សម្រាប់​មនុស្ស​ម្នាក់​នោះ​ថែមទៀត​ផង ។​
​    ​ជាទូទៅ ជនជាតិ​ចិន​ក៏​ជឿ​លើ​វាសនា​ដែរ មានន័យ​ថា វាសនា​គឺជា​ការកំណត់​អ្វីៗ​ទាំងអស់​នៅក្នុង​ជីវិត​របស់​គេ ប៉ុន្តែ​ក្រៅពី​នោះ​គេ​នៅ​ជឿ​ទៅលើ​ហុងស៊ុយ និង​សកម្មភាព​របស់​គេ ក្នុង​ការកំណត់​ជីវិត​របស់​គេ​ដែរ នេះ​គឺជា​ការគិត​បែប​វិជ្ជមាន​មួយ​ដែល​ធ្វើ ឱ្យ​គេ​ខិតខំ​ជម្នះ​លើ​ឧបសគ្គ​នានា​ដើម្បី​ជីវិត​ដ៏​ប្រសើរ ។ នៅក្នុង​នោះ​ហុង ស៊ុយ អាច​ឱ្យ​គេ​ដឹង​អំពី​ជោគជតារាសី វាសនា​គេ ប៉ុន្តែ​គេ​ក៏​អាច​ប្រើប្រាស់​ការសិក្សា​ពី​ហុងស៊ុយ​នេះ ដើម្បី​កែប្រែ​វាសនា​របស់​គេ​ឱ្យ​ល្អប្រសើរ​បានដែរ ទាំង​ផ្នែក​ទ្រព្យ សំណាង សុខភាព គ្រួសារ ជីវិត ការងារ និង​រឿងរ៉ាវ​ជាច្រើន​ទៀត ដោយ​ការបង្កើត​និង​កែប្រែ ឱ្យ​មាន​ថាមពល​ល្អប្រសើរ​ទៅតាម​ការចង់បាន ។​
​     ​តាម​ទស្សនៈ​ហុងស៊ុយ ការរៀបចំ​ដំណើរ​ជីវិត​បាន​ល្អ និង​ប្រកបដោយ​ប្រសិទ្ធភាព វា​មិន​អាស្រ័យ​ទៅលើ​តែ​សមត្ថភាព​ចំណេះ ដឹង​ឬ​ទេពកោសល្យ​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ថាមពល​ផ្លូវចិត្ត ឬ​យើង​ហៅ​ដោយ​សាមញ្ញ​ថា កម្លាំងចិត្ត ពិត​ជា​កត្តា​ដែល​ពុំ​អាច​កាត់ ផ្តាច់ និង​ខ្វះ​បានឡើយ សម្រាប់​មនុស្ស​ម្នាក់ៗ​ក្នុង​លំនាំ​ជីវិត​នៃ​ការរស់នៅ ។​
​     ​ក្នុង​ចក្ររាសី​នៃ​សត្វ​ទាំង​១២ វា​ពិតជា​មាន​ទំនាក់ទំនង នឹង​ហុងស៊ុយ ឧបមា​ថា​ឆ្នាំ​ខាល ២០១០​ខាងមុខ គឺជា​រយៈពេល​ដ៏​តានតឹង និង​អស្ថិរភាព​បំផុត ។ រាល់​មុខរបរ ជួញដូរ និង​ការប្រកប​ការងារ​ទាំង​ឡាយ​នឹង​ជួបប្រទះ​នូវ​ឧបសគ្គ​ច្រើន ក៏ប៉ុន្តែ លក្ខណៈ​ទាំងអស់​នេះ​មិនមែន​កើត មាន​ឡើង​ចំពោះ​មនុស្ស​ទូទៅ​នោះ​ទេ ។ មាន​បុគ្គល​ដែល​កើត​ក្នុង​ចក្ររាសី​សត្វ​ទាំង​១២​ខ្លះ ដែល​នឹង​ទទួលបាន​នូវ ឱកាស​ទទួលបាន​នូវ​លាភ​សំណាង​ដល់​កំពូល ពីព្រោះ​តែ​ឆ្នាំខាល​២០១០ ខាង​មុខ​មាន​បង្កប់​នូវ​ឱកាស​មាស​ជាច្រើន​សម្រាប់​ពួកគេ ។​
​    ​ប៉ុន្តែ​ចំពោះ​បុគ្គល​ក្នុង​ចក្ររាសី​សត្វ​ខ្លះទៀត​ដែល​មាន​រាសី​មិន​សូវ​ ល្អ នៅក្នុង​ឆ្នាំខាល​ខាងមុខ​នេះ​គេ​អាច​ប្រើ ប្រាស់​នូវ​ក្បួន​ហុងស៊ុយ ដើម្បី​ជម្នះ​និង​បញ្ចៀស​ឧបសគ្គ ឬ​សំណាងអាក្រក់​ទាំងឡាយ​និង​បញ្ហា​ផ្សេងៗ​ដែល​អាច​កើតមាន និង​ការបង្កើន​នូវ​ជោគ​សំណាង​របស់​គេ​ទៅ តាម​អាយុ​និង​ប្រភេទ​ចក្ររាសី​សត្វ​របស់គេ​រៀងៗ​ខ្លួន​បាន​យ៉ាង​ប្រសើរ​៕

ការជឿជាក់លើជំនឿនំាមកនូវសេចក្តីសុខ

រាសីប្រចាំខែ

​ឆ្នាំ​ឆ្លូវ ពង្សមនុស្ស​ប្រុស ធាតុ​ដី (១៩០១, ១៩១៣, ១៩២៥, ១៩៣៧, ១៩៤៩, ១៩៦១, ១៩៧៣, ១៩៨៥, ១៩៩៧)

នឹងមានផ្សាយជួនទស្សនាក្នុងពេលឆាប់ៗនេះ ។ សូមអរគុណ ។

ជោគជតារាសី​ឆ្នាំ​ទាំង​ ១២​ ក្នុង​ឆ្នាំ​ថ្មី​ ឆ្នាំខាល

​ឆ្នាំ​ឆ្លូវ ពង្សមនុស្ស​ប្រុស ធាតុ​ដី (១៩០១, ១៩១៣, ១៩២៥, ១៩៣៧, ១៩៤៩, ១៩៦១, ១៩៧៣, ១៩៨៥, ១៩៩៧)

​ការងារ​ : ហត់នឿយ​ខ្លាំង​ហើយ​ថែមទាំង​មាន​រឿង​ទៀត ។ មាន​ការប្រែប្រួល​ក្នុង​សង្គម​ការងារ​ខ្លះៗ​តែ មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ បន្ទាប់ពី​នោះ​ទៅ​មាន​អ្នកធំ​ជួយ គាំទ្រ​ស្ទើរតែ​គ្រប់​ករណី​ទាំងអស់ ។​
​លុយកាក់ : មាន​លាភ​និង​ចំណូល​ច្រើន​សមគួរ​ក្នុងឆ្នាំនេះ​មាន​សញ្ញា​ខាង​លុយកាក់​ល្អ​ខ្លាំងណាស់ ប្រសិន បើ​ពុំ​មាន​អ្វី​ឱ្យ​ភ្លាំងភ្លាត់​អស់​លុយ​អស់​កាក់​ទេ ប្រាកដ​ជា​អាច​នៅ​សល់​លុយ​កាក់​ច្រើន​ក្រាស់ក្រែល​មិន​ខាន ។​
ស្នេហា​ : មិនមែន​ជា​ឆ្នាំ​មិន​ល្អ​ក្នុង​រឿង​ស្នេហា សំរាប់​អ្នក​មាន​បំណង​រៀបការ​នោះទេ ក្នុង​នេះ​ត្រូវ ពិចារណា​ឱ្យ​ម៉ត់ចត់ ។ រឿង​ស្នេហា​មាន​ផល​អាក្រក់​រយៈពេល​៦​ខែ ដំបូង​តែមាន​ផល​ល្អ​៦​ខែ​ចុង​ឆ្នាំ ។​
សុខភាព​ : ពុំ​មាន​អ្វី​គួរឱ្យ​បារម្ភ​តែ​ក៏​មិនគួរ​ប្រមាថ​ជាពិសេស​អំឡុង​ខែ​វិច្ឆិកា ដែល​ខែ​នេះ​រាសី​លោកអ្នក កំពុងតែ​ដាំ​ក្បាល​ចុះ​អាថ​ធ្វើឱ្យ​រាងកាយ​ទ្រុឌទ្រោម​ងាយ​កើត ជំងឺ​បំផុត ។​
ទិស​មង្គល​ : ទិស​ខាងជើង ទិស​អាគ្នេយ៍ និង​ទិស​ខាងលិច ។​
ទិស​អពមង្គល​ : ទិស​ខាងត្បូង និង​ទិសនិរតី ។​
ពណ៌​ត្រូវ​នឹង​រាសី​ : ពណ៌​បៃតង ពណ៌​ផ្កាឈូក និង​ពណ៌​មាស ។​
ពណ៌​មិន​គួរប្រើ​ : ពណ៌​ទឹក​ប៊ិក ពណ៌​ប្រផេះ និង​ពណ៌​ខ្មៅ ។​
លេខ​នាំ​សំណាង​ : លេខ​៥ និង​លេខ​៨ ។​

ជោគជីវិត

​ឆ្នាំ​ឆ្លូវ ពង្សមនុស្ស​ប្រុស ធាតុ​ដី (១៩០១, ១៩១៣, ១៩២៥, ១៩៣៧, ១៩៤៩, ១៩៦១, ១៩៧៣, ១៩៨៥, ១៩៩៧)

​ឆ្នាំ​ឆ្លូវ និង ឆ្នាំ​វក និស្ស័យ​ចិត្តថ្លើម​សុភាព​ទន់ភ្លន់ តែ​មិនសូវ​អើពើ​នឹង​ញាតិ សន្ដាន​ឆ្លាត​ខាង​និយាយ​ ​ត្លុក​កំប្លែង និង​សាកសួរ​ដេញដោល​អំពី​រឿង​ផ្សេងៗ ។ សេព​គប់​ជាមួយ​សមណព្រាហ្មណ៍​ល្អ បើ​ធ្វើ​ឈ្មួញ​- ​ពេទ្យ​-​គ្រូ ស​មណៈ មាន​កិត្តិ​ស័ព្ទ​ល្អ បាន​សេចក្ដីសុខ​ច្រើន ។ អាយុ​២៨-២៩ មាន​គ្រោះកាច ទទួល​ទុក្ខ​ក្ដៅ​ ​ក្រហាយ​ចិត្ត​ជា​ច្រើន ។ អាយុ ៣០ រហូតដល់ ៤៥ បាន​សុខ​ចំរើន​ជា​ដរាប ។ តាំងពី​អាយុ ៤៥ ឡើ​ទៅ ជោគជតា​ ​ចុះថយ លុះដល់ អាយុ ៦០ ឡើងទៅ នឹង​ចំរើន​ឡើងវិញ បាន​ទទួល​កិត្តិយស​ម្ដងទៀត ។ ចិញ្ចឹម​ ​មនុស្ស​ល្អ ប៉ុន្តែ​សេពគប់​មនុស្ស​មិនសូវ​បាន​យូរ​ច្រើន​តែ​ត្រូវ​ញាតិ​មិត្រ​តិះដៀល ។

ទស្សទាយគូរជីវិត

​ឆ្នាំ​ឆ្លូវ ពង្សមនុស្ស​ប្រុស ធាតុ​ដី (១៩០១, ១៩១៣, ១៩២៥, ១៩៣៧, ១៩៤៩, ១៩៦១, ១៩៧៣, ១៩៨៥, ១៩៩៧)

នឹងមានផ្សាយជួនទស្សនាក្នុងពេលឆាប់ៗនេះ ។ សូមអរគុណ ។

ផ្ទះ​នៅក្បែរ​ស្ពាន​ហុងស៊ុយ​ពុំសូវល្អ​

ផ្ទះ​នៅក្បែរ​ស្ពាន​ហុងស៊ុយ​ពុំសូវល្អ​

 

ផ្ទះសម្បែង ​ត្រូវបាន​គេ​ចាត់ទុកថា​ជាទី​ជម្រក​ដ៏​សំខាន់​ដែល​យើង​ត្រូវ​រស់នៅ​ជាប់​ ជាប្រចាំ​រាល់ថ្ងៃ​ដួច​នេះ​គប្បី​ធ្វើការ​ជ្រើសរើស​ទីកន្លែង​ឲ្យ​បាន​សមរម្យ ​និង​ប្រកបទៅដោយ​ផាសុកភាព​។​
តាម​ក្បួន​ហុងស៊ុយ​ផ្ទះ​ដែល​ចាត់ទុកថា​ពុំ​ល្អ​ហើយ​តែង​ជះឥទ្ធិពល​អាក្រក់​ មកដល់​ម្ចាស់​វិញ​នោះ​គឹ​នៅក្បែរ​ស្ពាន​។​ទីតាំង​បែបនេះ​គប្បី​មានការ​ ប្រយ័ត្នប្រយែង​មុន​ធ្វើការ​ជ្រើសរើស​ចូល​រស់នៅ ។​
សម្រាប់​ទីតាំង​ផ្ទះ ​ដែល​គេ​ចាត់ទុកថា​ផ្តល់​ផលប៉ះពាល់​ខ្លាំង​គឺ​ប្រភេទ​មាន​ស្ពាន​អាកាស​ឬ​ ស្ពាន​ខ្ពស់ៗ​ណាមួយ​នៅ​កាត់​ពីមុខ​ផ្ទះ​ហើយ​ដែលមាន​កម្ពស់​ខ្ពស់ជាង​ ដំបូលផ្ទះ​របស់​យើង​។​លំនៅដ្ឋាន​បែបនេះ​រាប់​ថា​មិនល្អ​ទេ​ព្រោះ​នាំ​ឲ្យ​ ដំណើរ​ជីវិត​ធ្លាក់​ទាប​ចុះ​មិនសូវមាន​ការចម្រុងចម្រើន​ដល់​អ្នករស់នៅ​ឡើយ​។ ​
ម្ចាស់ផ្ទះ​ទោះ​ខិតខំ​ប៉ុនណា​ក៏​តែង​ថយក្រោយ​មិនសូវមាន​ការលូតលាស់​ទៅមុខ​។​ ការប្រកប​មុខ​ជំ​នូ​ញ​ផ្សេងៗ​ឬ​ប្រកបការងារ​មាន​ភាព​ប្រទាំង​ប្រទើស​មិនសូវ​ សុខ​ស្រួលខ្លួន​ទេ​។​ការរស់នៅ​តែងមាន​ក្រុមមនុស្ស​ប៉ង​អាក្រក់​និង​បញ្ហា​ ចូលមក​អុកឡុក​យាយី​ច្រើន​។​
ដូចនេះ​ការជ្រើសរើស​ទិញ​ផ្ទះសម្បែង​គប្បី​មានការ​ប្រយ័ត្នប្រយែង​ព្រោះថា​វា ​អាចធ្វើ​ឲ្យ​យើង​មាន​ទាំង​ការរីកលូតលាស់​ចម្រុង​ចម្រើន​ទៅមុខ​ឬ​ថយក្រោយ​ផង ​៕

ផ្ទះ​មាន​ជណ្តើរ​ច្រើន​នាំ​ឲ្យ​ស្វាមី​ក្បត់ចិត្ត​

ផ្ទះ​មាន​ជណ្តើរ​ច្រើន​នាំ​ឲ្យ​ស្វាមី​ក្បត់ចិត្ត​

 

មនុស្ស ​ជាច្រើន​តែង​និយាយថា​ចង់បាន​សេចក្តី​សុខដុម​ទាល់តែ​រស់នៅ​ពី​នាក់​គូស្នេហ៍ ​ប៉ុន្តែ​ការយល់ឃើញ​នេះ​មិនមែនជា​ការពិត​ទេ​ព្រោះថា​ការរស់នៅ​បែបនេះ​ ពេលខ្លះ​តែងមាន​ភាព​រកាំរកូស​កើតឡើង​ដែរ​។​តាម​ក្បួន​ហុងស៊ុយ​បាន​ឲ្យ​ដឹងថា ​ការសាងសង់​ផ្ទះ​មិនបាន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​តែងតែ​នាំ​ឲ្យ​កើតរឿង​ រាវ​ប្រទាំង​ប្រទើស​និង​ជម្លោះ​វិវាទ​មិនចេះចប់​មិនចេះហើយ​។​
មាន​បច្ច័យ​ជាច្រើន​ដែល​ធ្វើ​ឲ្យ​ភាព​រង្គោះរង្គើរ​រវាង​ប្តី​ប្រពន្ធ​តែង​ កើតឡើង​ឥតឈប់ឈរ​។​ទោះបី​បែបណា​បើតាម​ក្នុង​ក្បួន​ហុងស៊ុយ​គឺ​គេ​តែង​ មានជំនឿថា​ការសាងសង់​ផ្ទះ​មិន​គប្បី​ធ្វើ​ជណ្តើរ​លើសពី​មួយ​ទេ​ហើយ​ថា​ទោះ​ ផ្ទះ​ធំ​ប៉ុនណា​ក៏​គួរ​ធ្វើ​ជណ្តើរ​​មួយកន្លែង​ដែរ​។​ព្រោះថា​ការសាងសង់​ ជណ្តើ​ច្រើន​នោះ​អាច​បង្ក​ឲ្យ​បុរស​មានចិត្ត​រេ​មិនសូវ​ស្មោះត្រង់​ហើយ​តែង​ ក្បត់ចិត្ត​ភរិយា​ទៅរក​ស្រី​ក្រៅ​,​ទៅ​មាន​ប្រពន្ធចុង​ឬ​ទំនាក់ទំនង​ ផ្លូវភេទ​រង្គោះរង្គើ​ជាដើម​៕